Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធក្មេងសរសើរប្តីចាស់ ចេះតិចនិកស្រួលណាស់

ប្រពន្ធក្មេងសរសើរប្តីចាស់ ចេះតិចនិកស្រួលណាស់

លោកតាម្នាក់នេះ ដោយសារប្រពន្ធចាស់ដូចគ្នា ពូកែ ផឹកពេក ក៏លែងចោលទៅរួច គាត់រកបានប្រពន្ធម្នាក់ទៀត អាយុស្មើចៅ។ ចំណែក នាងប្រពន្ធក្មេងសរសើរប្តីចាស់ថា ទោះជាប្តីក្រ ក៏នាងមិនថាអីដែរ ព្រោះគាត់ចាស់ក៏ពិតមែន តែរឿងតិចនិកយប់ព្រលប់ បានធ្វើ ឱ្យនាងស្កប់ស្កល់សុខស្រួលណាស់ ទោះជាបងប្អូនមិនពេញចិត្ត ក៏នាងមិនអាចចេញទៅណា ឱ្យផុតពីទ្រូងប្តីតាបានឡើយ…។

លោកតាទ្រី កៃ អាយុ៧០ឆ្នាំ សព្វថ្ងៃកំពុង ស៊ីឈ្នួលចាំចម្ការឱ្យគេនៅជើងភ្នំ ក្នុងភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា តាំងពីកំលោះរហូតពេលនេះ គាត់បានឆ្លងកាត់ប្រពន្ធ ២នាក់មកហើយ។ ភរិយាទី១ របស់គាត់បានរៀបការតាំងពីក្មេង ឈ្មោះរឿន សព្វថ្ងៃអាយុជាង៦០ឆ្នាំ ដោយរួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ និងមានចៅ ចៅទួត ទៅហើយ។ ដោយសារតែយាយ ប្រពន្ធនេះ ប្រមឹកខួប ព្រឹកឡើងស្រវឹងត្រាងបាត់ទៅហើយ តែងបង្កជម្លោះក្នុងគ្រួសារ ជេរប្តី វាយកូន វាយចៅ ធ្វើឱ្យគាត់ទ្រាំមិនបាន ក៏ប្រកាសលែងលះគ្នាទៅ ប៉ុន្តែ យាយនោះ នៅតែតាមរករឿងគាត់មិនឱ្យបានសុខ។ គាត់បានចេញពីផ្ទះមករស់នៅតែក្នុងព្រៃ ជួនកាលស៊ីឈ្នួលចាំ ចម្ការឱ្យគេ ក៏ប្រពន្ធនោះតាមមករំខានដែរ តែទោះយ៉ាងណា គាត់លែងលះជាផ្លូវការហើយ មិនអាចទ្រាំហិតក្លិនប្រពន្ធប្រមឹក តទៅទៀតបានទេ។

លោកតាទ្រី កៃ

លោកតាទ្រី កៃ បន្តទៀតថា មិនយូរប៉ុន្មាន គាត់ក៏ទាក់ទង រកបានប្រពន្ធម្នាក់ទៀត ជាស្រីក្រមុំចាស់ឈ្មោះទិល សារ៉េម សព្វថ្ងៃអាយុ៣៦ឆ្នាំ ដោយនាំមករួមរស់ជាមួយក្នុងខ្ទមចាំចម្ការ ពុំបានរៀបការ ឬសែនព្រេនអ្វីឡើយ។ អ្នកខ្លះថា មកពីគាត់ដាក់ស្នេហ៍ បានជាអាចរកបានប្រពន្ធ មានអាយុស្មើចៅបែបនេះ តែតាមពិត គាត់មិនចេះស្នេហ៍ស្នូកអីទេ គឺចេះតែស្និទ្ធ ដោយនៅ ពេលទាក់ទងគ្នានោះ គាត់ចេះបញ្ចោញបញ្ចូលបំភ័យនាងថា បើនៅក្រមុំចាស់យូរពេក ប្រយ័ត្នអត់ប្តី និងគ្មានកូនតពូជ លុះដល់ជរាទៅ វេទនាណាស់។ គាត់និយាយលួងលោមផង ដៃដល់ផង ធ្វើឱ្យនាងយល់ព្រមចូលក្នុងរង្វង់ដៃគាត់ ដោយមិនបាច់បង្ខំ ដោយគាត់ទទួលស្គាល់ថា នាងពិតជាស្រីក្រមុំព្រហ្មចារី ប្រាកដមែន។ តាំងពីបានប្រពន្ធក្មេងនេះមក ប្រពន្ធចាស់ធ្លាប់មករករឿង ដែរ តែគាត់ប្រាប់ថា មិនពាក់ព័ន្ធគ្នាទៀតទេ ទើបយាយនេះដក ថយទាំងមួម៉ៅក្តៅក្រហាយ លែងឃើញមករំខានទៀត។

នាងទិល សារ៉េម និងលោកតាទ្រី កៃ

លោកតាទ្រី កៃ រំព្ញករឿងដើមថា ប្រពន្ធទី១ប្រមឹកនោះ រស់នៅភូមិក្រាំងលាវ ឃុំក្រាំងស្បូវ ស្រុកឈូក ចំណែកប្រពន្ធទី២ នៅក្បែរចម្ការ ដែលគាត់មកស៊ីឈ្នួលចាំឱ្យគេ។ នាងទី២នេះ មានចរិតស្លូតបូត សុភាពរាបសា ហៅប្តីចាស់ថា បងៗយ៉ាងពីរោះ ហើយពូកែថ្នាក់ថ្នមគាត់ណាស់។ នាងមិន ចេះផឹកស្រា មករករឿងប្តីអ្វីទេ ប៉ុន្តែ ទើបនឹងរួមរស់ជាមួយគ្នា មិនទាន់បានកន្លះឆ្នាំផង ទើបនាងមិនទាន់មាន កូនបីប្រលែងនឹងគេ ដែលគាត់ហ៊ានធានាថា នឹងធ្វើឱ្យប្រពន្ធក្មេងនេះពពោះក្នុងពេលឆាប់ៗនេះ មិនខានឡើយ។

លោកតាទ្រី កៃ និងប្រពន្ធក្មេង

ដោយឡែក នាងទិល សារ៉េម អាយុ៣៦ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងមានឪពុកម្តាយនៅរស់ទាំងពីរ ដែលពួកគាត់មានអាយុតិចជាងប្តី ទៅទៀត។ មូលហេតុដែលនាងសុខចិត្តយកតាអាយុ៧០ឆ្នាំ ធ្វើប្តី មកពីអាណិតធំជាងស្រលាញ់ គឺបានឃើញគាត់មកស៊ីឈ្នួលចាំចម្ការម្នាក់ឯង និងតែងឃើញយាយប្រពន្ធដើម គាត់មករករឿងមិនឈប់។ ចម្ការនេះនៅជិតផ្ទះរបស់នាង ហើយតាតែងចូលលេងផ្ទះនាងរាល់ថ្ងៃ នៅពេលជួបនាងស្ងាត់ៗ គាត់តែលួងលោម និងបំភ័យថា បើនៅក្រមុំចាស់យូរពេក រក ប្តីមិនបានទេ ហើយបើអត់ប្តី នឹងគ្មានកូនប្រើ ច្បាស់ជាវេទនាពេលនាងចាស់ជរាទៅ។ គាត់លួងផង ប្រើដៃស្ទាបអង្អែលនាងផង ធ្វើឱ្យនាងបាត់បង់ម្ចាស់ការ ណាឪពុក ម្តាយបងប្អូនចេញពីផ្ទះស្ងាត់ផងនោះ នាងក៏បណ្តោយឱ្យតាយកព្រហ្មចារីបានទៅ។


នាងទិល សារ៉េម បន្តថា តាមពិត តាំងពីចូលវ័យ ក្រមុំមក មិនដឹងជាកម្មអ្វី រូបនាងមិនដែលមានកំលោះ ណា ទាក់ទងសុំស្នេហ៍នោះទេ ទំនងជាគេឃើញឪពុក ម្តាយនាងក្រពេក ជាហេតុនាំឱ្យនាងចាស់ទៅៗក្លាយជា ក្រមុំសៅកែ។ លុះតាលួងលោមទន់ចិត្ត ក៏ប្រថុយ យកតា ធ្វើប្តីតែម្តងទៅ ដែលអ្នកភូមិខ្លះថា នាងត្រូវ ស្នេហ៍តា ដែលតាមពិត តាគាត់អត់ចេះស្នេហ៍ស្នូកអ្វី ទេ តែគាត់ប្រសប់តែម្តង។ នាងសារភាពមិនលាក់លៀមថា ស្រីដែលមានវ័យក្មេងបានប្តីចាស់ គួរតែប្តីនោះ មានលុយឡានជាធ្នាក់ ប៉ុន្តែ ប្តីតានេះក្រណាស់ ស៊ីឈ្នួលចាំចម្ការឱ្យគេហ្នឹង មានស្អី? ឯមូលហេតុដែល នាងស្រលាញ់គាត់ មកពីតាមានតិចនិកស្រួលណាស់ មិនដែលធ្វើឱ្យនាងខកបំណងឡើយ។

អ្នកស្រីញឹល ម៉ៅ

អ្នកស្រីញឹល ម៉ៅ អាយុ៥៣ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងថា ពួកគាត់មិនពេញចិត្តកូនប្រសា ដែលមានអាយុច្រើនជាងម៉ែក្មេកនេះទេ ប៉ុន្តែ និយាយគេមិនស្តាប់ ក៏បណ្តោយតាមដំណើរទៅ។ គាត់យល់ថា នេះប្រហែលជាគូព្រេងរបស់កូនស្រីតែម្តង បានជាកន្លងមក ទោះជានាងសារ៉េម មានសម្រស់មិនចាញ់ក្រមុំៗក្នុងភូមិ ក៏គ្មានកំលោះណាចូលសួរដែរ លុះតាទាក់ទង ស្រាប់តែនាងព្រមភ្លាម មកពីគូរបស់ គេតែម្តង។ ឥឡូវកូនស្រីនេះបានចេញពីផ្ទះ ទៅរួមរស់ ជាមួយប្តីចាស់ក្នុងចម្ការ មើលទៅរាងស្អិតល្មួតនឹង គ្នាណាស់ បំបែកមិនកើតទេ តែគាត់បារម្ភត្រង់ពួក គេយកគ្នាឆៅៗ មិនបានសែនព្រេន ខ្លាចតែខ្មោច កាច់ទេ។
គួរបញ្ជាក់ថា ក្រមុំចាស់ប៉ះប្តីតាពូកែតិចនិក យប់ព្រលប់ ច្បាស់ជាងាប់ក្រឡាទៅណាចោលប្តីមិន រួចមែន ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ។ ប៉ុន្តែ បើមានប្រុសក្មេងចេញចូល ច្បាស់ជាតាប្រចណ្ឌ ប្រពន្ធ កើតជាជម្លោះមិនខានឡើយ ហេតុនេះបើ បុរសក្មេងណា ស្គាល់ទុក្ខធុរៈ ប្តីចាស់ប្រពន្ធក្មេង គួរកុំទៅជិតញឹកពេក នាំឱ្យបាត់បង់សុភមង្គលស្នេហ៍ របស់គាត់…”៕

RELATED ARTICLES