Friday, January 17, 2025
Homeសង្គម និងជីវិតប្រុសចាស់រំលោភស្រីក្មេងកណ្តាលវាលស្រែ

ប្រុសចាស់រំលោភស្រីក្មេងកណ្តាលវាលស្រែ

ខេត្តកំពង់ចាម ៖ នារីវ័យក្មេងម្នាក់ បានដើរចេញពីផ្ទះទៅសាបស្រូវនៅវាលស្រែតែម្នាក់ឯង លុះឃើញឱកាសស្ងាត់ល្អ ក៏ស្រាប់តែប្រុសព្រានមានប្រពន្ធកូនរួចទៅហើយ បែកគំនិតលបចូលទៅធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេច លុះនារីរងគ្រោះ ប្រាប់ឪពុកម្តាយឱ្យដឹង រួចនាំគ្នាទៅដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិចច្ចចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចត្រពាំងវែង ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។ លុះនារីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល។

នារីរងគ្រោះដែលត្រូវប្រុសព្រានចាប់រំលោភរហូតដល់បានសម្រេច មានឈ្មោះស.ច.ស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះទិន លីត អាយុ៤៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធកូនរួចទៅហើយ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

លោកប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះទិន លីត ថាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើនាងរហូតដល់បានសំរេច១លើក នៅកន្លែងតាមផ្លូវរទេះក្បែរកន្លែងសាបស្រូវ ខណៈដែលនាងកំពុងនៅតែម្នាក់ឯង។

លោកអធិការបន្តថា ក្រោយពីទទួលបណ្តឹងរបស់នារីរងគ្រោះភ្លាម កម្លាំងជំនាញ បានចុះធ្វើការស្រាវជ្រាវ នៅកន្លែងកើតហេតុ និងបានឃាត់ជនសង្ស័យនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះទិន លីត បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេចមែន ដោយនៅមុនពេលកើតហេតុ រូបគេបានដើរកាត់វាលស្រែ ស្រាប់តែប្រទះឃើញនារីរងគ្រោះ នៅសាបស្រូវតែម្នាក់ឯង លុះឃើញឱកាសស្ងាត់ល្អ ក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES