ភ្នំពេញ៖ កម្លាំងជំនាញនៃអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងជំនាញនៃអាវុធហត្ថរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ឃាត់ខ្លួនម្ចាស់ផ្ទះដែលទទួលផលចោរកម្ម និងមនុស្ស៥នាក់ទៀត យកមកសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វា ។
ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើងតាំងពីព្រឹក រហូតដល់រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅចំនុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីលោក សេង ឈាង មេបញ្ជាកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានឲ្យនគរធំដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងនោះបានធ្វើការឃាត់ម្ចាស់ផ្ទះដែលទទួលផលចោរកម្ម ឈ្មោះ ទុ លាស់មីន ភេទស្រី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន០៥នាក់ ក្នុងនោះមាន៖
១–ឈ្មោះ យ៉ា រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ
២–ឈ្មោះ សា រូហ្វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរពុំពិតប្រាកដ
៣–ឈ្មោះ អ៊ិន សារ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ
៤–ឈ្មោះ យូ សុះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ
៥–ឈ្មោះ ជឿន ម៉ក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕