ខេត្តស្ទឹងត្រែង៖ ជារឿងគួរឱ្យអាម៉ាស់ និងហួសចិត្តបំផុត សម្រាប់បុរសវ័យចំណាស់ ម្នាក់ ដែលក្រោយពេលផឹកស្រាជាមួយក្លើ (មិត្ត ភក្តិ) ស្រវឹងជោក ក៏បែកគំនិតចិត្តល្អ ចាប់សម្រាត សំពត់អាវប្រពន្ធ រួចហៅមិត្តភក្តិឱ្យមកចាប់ ប្រពន្ធរបស់ខ្លួនរំលោភបូកបានសម្រេចទាំង២នាក់ លុះស្ត្រីរងគ្រោះជាប្រពន្ធប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ក្របួច ជាប់ទាំង២នាក់ យកទៅចាត់ ការតាមច្បាប់ ។
ករណីប្តីចំណាស់រួមដៃជាមួយមិត្តភក្តិ ចាប់ ប្រពន្ធរបស់ខ្លួនរំលោភបូកនោះ បានកើតមាន ឡើងកាលពីវេលារសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខ្ទមស្រែមួយកន្លែង ចំណុច អូរធា ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុក ថាឡាបរិវ៉ាត់ ។
ស្ត្រីរងគ្រោះដែលត្រូវប្តីរួមគំនិតជាមួយ ក្លើចាប់រំលោភបូកនោះ មានឈ្មោះវ.ហ អាយុ ៥៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាមទាំង២នាក់នោះ រួមមាន ទី១-ឈ្មោះគង់ សំ អាយុ៦៧ឆ្នាំ ជា ប្តីស្ត្រីរងគ្រោះ និងទី២-ឈ្មោះសាន់ លឹង អាយុ ៦៧ឆ្នាំ ត្រូវជាក្លើរបស់បុរសចំណាស់ជាប្តី និង មានលំនៅក្នុងភូមិ-ឃុំខាងលើជាមួយគ្នា ។
លោកវរសេនីយ៍ត្រី ហម ប៊ុនធែល ស្នង- ការរងទទួលបន្ទុកការិយាល័យព្រហ្មទណ្ឌខេត្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងប្តី បាននាំគ្នាដើរចាកចេញពីផ្ទះ ឆ្ពោះទៅ ខ្ទមស្រែខាងក្រោយភូមិ ដោយក្នុងដៃបុរស ជាប្តីមានកាន់ដបស្រាសកន្លះលីត្រផង។ លុះ ទៅដល់ខ្ទមស្រែ បុរសជាប្តីបានចាក់ស្រាផឹក តទល់ជាមួយប្រពន្ធ។ បន្ទាប់មកនៅពេលស្រវឹង ស្រឿងៗ គូស្នេហ៍វ័យចំណាស់នេះក៏ដឹកដៃគ្នា ឡើងកូនខ្ទមសំងំរួមរ័កមេត្រីជាមួយគ្នាយ៉ាង ត្រេកត្រអាល លុះរួចរាល់ ក៏នាំគ្នាចុះមកអង្គុយ ផឹកស្រាបន្តនៅមុខខ្ទម។
លោកស្នងការរងបានបន្តថា ស្រាប់តែបន្តិច ក្រោយមក ក៏លេចមុខជនសង្ស័យឈ្មោះសាន់ លឹង ត្រូវជាក្លើរបស់បុរសជាប្តី បានដើរមក ដល់ ដោយមានកាន់សម្ល មកជួបមិត្តភក្តិ រួចក៏ ត្រូវបុរសចំណាស់ជាប្តីហៅក្លើឱ្យឡើងមកផឹក ស្រាជុំគ្នាតែម្តង។ ក្រោយពេលផឹកស្រាស្រវឹង ធ្លាក់ភ្នែក ស្ត្រីរងគ្រោះជាប្រពន្ធ បានឡើងទៅ សម្រាកនៅក្នុងខ្ទមមុន លុះមួយសន្ទុះក្រោយ មក ក៏ហៅប្តីឱ្យឡើងទៅជួយគក់ច្របាច់ដៃជើង ឱ្យ។ ចំណែកបុរសជាប្តី ក៏ហៅក្លើឈ្មោះសាន់ លឹង ឡើងទៅជួយច្របាច់ដៃជើងប្រពន្ធជាមួយគ្នា ។
លោកស្នងការរង បញ្ជាក់បានឱ្យដឹងទៀត ថា នៅពេលច្របាច់ដៃជើងឱ្យប្រពន្ធនោះ បាន បន្តិច ស្រាប់តែបុរសជាប្តីចិត្តល្អ ក៏ធ្វើសកម្មភាព ចាប់សម្រាតសំពត់អាវរបស់ប្រពន្ធខ្លួនចេញ អស់ សល់តែខ្លួនទទេ រួចក៏បើកដៃឱ្យមិត្តសម្លាញ់ របស់ខ្លួន សាកភ្លក្សរសជាតិប្រពន្ធម្តង។ ចំណែក ជនសង្ស័យឈ្មោះសាន់ លឹង ដោយស្រវឹងជោក ផងបានមិត្តភក្តិចិត្តល្អឱ្យភ្លក់ប្រពន្ធគេនោះ ក៏ ធ្វើសកម្មភាពចាប់រំលោភប្រពន្ធរបស់ក្លើ រហូត ដល់បានសម្រេច ដោយមានក្លើ ជួយចាប់ដៃ ជើងឱ្យផង។ លុះជនសង្ស័យឈ្មោះសាន់ លឹង រំលោភសេពសន្ថវៈប្រពន្ធរួចរាល់ហើយ ជន- សង្ស័យជាប្តីក៏ចាប់ផ្តើមរំលោភប្រពន្ធរបស់ខ្លួន រហូតដល់បានសម្រេចដែរ ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានរត់ ចេញពីខ្ទមស្រែ ទៅប្រាប់អ្នកជិតខាង និងបាន ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មក នៅថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ រួចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យវ័យ ចំណាស់ល្មោភកាមទាំង២នាក់ បានសារភាព ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចអ្វីដែល ស្ត្រីរងគ្រោះបានចោទប្រកាន់ប្រាកដមែន មូលហេតុក៏ព្រោះតែស្រវឹងស្រាខ្លាំងពេក។
បន្ទាប់ពីសាកសួររួចរាល់ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចបាន រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទាំង២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី” ៕
ឡុង សំបូរ