Monday, December 23, 2024
Homeព័ត៌មានជាតិសមត្ថកិច្ច​​កំណត់​ទី​តាំង​ក្រុម​គ្រួសារ​បារាំង ​ដែល​វង្វេង​ក្នុង​ព្រៃ បាន​ហើយ​តាម​ប្រព័ន្ធ​GPS

សមត្ថកិច្ច​​កំណត់​ទី​តាំង​ក្រុម​គ្រួសារ​បារាំង ​ដែល​វង្វេង​ក្នុង​ព្រៃ បាន​ហើយ​តាម​ប្រព័ន្ធ​GPS

ភ្នំពេញ៖ ប្រភពព័ត៌មានពីអាជ្ញាធរខេត្ដសៀមរាប បានឲ្យដឹងថា ក្រុមគ្រួសារជនជាតិបារាំង និងមគ្គុទ្ទេសទេស ចរណ៍ម្នាក់ ដែរកំពុងវង្វេងនៅក្នុងព្រៃ ខណៈទៅលេងនៅរមណីដ្ឋានក្បាលស្ពាន នៅខេត្តសៀមរាប កាលពីថ្ងៃទី១២ សីហា ម្សិលមិញនេះ ត្រូវបានក្រុមការងារ កំណត់គោលដៅ និងទីតាំងដែលពួកគាត់កំពុងស្ថិតនៅបានហើយ តាមរយៈGPS ពេលនេះ ក្រុមការងារកំពុងធ្វើដំណើរទៅកាន់គោលដៅនោះ ដើម្បីយកពួកគាត់មកវិញ ។

ffgdshd
អាជ្ញាធរមូលដ្ឋាន កំពុងប្រមូលផ្ដុំគ្នា ចេញទៅរុករក

លោក ឃឹង ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ទីតាំងដែលកំណត់បាននោះ ធ្វើឡើងតាមប្រព័ន្ធ GPS ហើយស្ថិតនៅឆ្ងាយរហូតដល់ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន្ទ, ចំណែកកម្លាំងស្វែងរកដឹកនាំដោយអភិបាលរង, ស្នងការនគរបាល, បញ្ជាការមេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធាផងដែរ ព្រមទាំងត្រៀមរថយន្តសង្គ្រោះបន្ទាន់ទៀតផង ។

fbgdfhdfs
ប្លង់តំបន់ភ្នំគូលែន និងទីតាំងរម្មណីយ៍ដ្ឋាន

លោកអភិបាលខេត្ដបន្ដថា ប្រហែល២ម៉ោងទៀត ទើបអាចនាំពួកគាត់ចេញពីភ្នំដែលពួកគាត់វង្វេង ។ បន្ទាប់មកនឹងនាំពួកគាត់ទៅកាន់មន្ទីរពេទ្យសិនដើម្បីពិនិត្យសុខភាព ៕

សុភាព 

 

RELATED ARTICLES