Saturday, January 18, 2025
Homeសង្គម និងជីវិតចាញ់ល្បិចឆបោកតាមទូរស័ព្ទ អស់លុយ៣ពាន់ដុល្លារ

ចាញ់ល្បិចឆបោកតាមទូរស័ព្ទ អស់លុយ៣ពាន់ដុល្លារ

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ ត្រូវជនខិលខូចជំនាញខាងឆបោកតាមទូរស័ព្ទ បានខលមកឆបោកធ្វើជាសាច់ញាតិ រួចប្រាប់ថាជិះម៉ូតូបុកគេស្លាប់ ត្រូវការប្រាក់៣ពាន់ដុល្លារ ដើម្បីដោះស្រាយសំណងស្ងាត់ៗបញ្ចប់រឿង ពុំនោះទេច្បាស់ជាជាប់គុកមិនខាន លុះគ្រាន់តែលឺបែបនេះ ធ្វើឱ្យស្ត្រីរងគ្រោះភ័យស្លន់ស្លោ មិនបានគិតពិចារណាឱ្យបានវែងឆ្ងាយ ក៏ប្រមែប្រមូលលុយកាក់ខំសន្សំមិនគ្រប់ រតទៅ់ខ្ចីគេបន្ថែមទៀតឱ្យគ្រប់៣ពាន់ដុល្លារ វេរតាមវីងទៅឱ្យជនសង្ស័យ ទីបំផុតទើបដឹងថា ចាញ់ល្បិចគេ បានត្រឹមកាន់ក្រដាសវីងរត់ទៅប្តឹងប៉ូលិស។

ករណីស្ត្រីចាញ់ល្បិចឆបោកតាមទូរស័ព្ទអស់ប្រាក់៣ពាន់ដុល្លារនេះ បានកើតឡើងកាលពីវេលាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។

ស្ត្រីរងគ្រោះដែលចាញ់ល្បិចឆបោកអស់៣ពាន់ដុល្លារ មានឈ្មោះសេក ស៊្រា អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនឆបោក មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្រើទូរស័ព្ទលេខ ០៩៧ ៣៩៤៧០៤៣ មកធ្វើសកម្មភាព។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានលេខទូរស័ព្ទមួយខ្សែ លេខ ០៩៧ ៣៩៤៧០៤៣ បានទូរស័ព្ទមកជួបគាត់ លុះគាត់ចុចទទួល ក៏ឮសម្លេងជនសង្ស័យនិយាយបន្លំធ្វើជាសាច់ញាតិរបស់គាត់ រួចនិយាយថា គេកំពុងតែជួបគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគេស្លាប់ ត្រូវការលុយជាប្រញាប់ដោះស្រាយស្ងាត់ បើមិនអ៊ីចឹងទេ គេនឹងចាប់ខ្ញុំដាក់គុកហើយ។ ពេលនោះ គាត់បានជឿនូវសម្តីភូតកុហករបស់ជនសង្ស័យ ទើបដើរខ្ចីលុយគេ លុយខ្លួនឯង លក់មាសផង ផ្សែផ្សំដើម្បីផ្ញើលុយឱ្យតាមកំណត់ អស់ប្រាក់ចំនួន៣ពាន់ដុល្លារ។ បន្ទាប់មកក៏ផ្ញើទៅឱ្យជនសង្ស័យតាមវីង លុះផ្ញើរួច ទើបដឹងថា ចាញ់បោកគេហើយបានត្រឹមសោកស្តាយយំសោក បោកខ្លួនប្តឹងសមត្ថកិច្ចឱ្យជួយ រកយុត្តិធម៌ឱ្យផង។

លោកពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថាករណីនេះជនរងគ្រោះឈ្មោះសេក ស៊្រា ពិតជាចាញ់បោកគេមែន។ ក្រោយទទួលដំណឹងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវតាមលេខទូរស័ព្ទដើម្បីកំណត់មុខសញ្ញា ចំពោះលទ្ធផលលោកដូចជាមិនសង្ឃឹមប៉ុន្មានទេ។

លោកបញ្ជាក់ថា ការលំបាកនោះ ប្រសិនជាជនសង្ស័យកាច់ស៊ីមចោល ឬរើសលេខគេបោះចោលមកប្រើ ទិញអត់អត្តសញ្ញាណជាដើម។ យ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញា៕

RELATED ARTICLES