ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានកើត មានអាការមិនសូវស្រួលខ្លួន ទើបក្រុមគ្រួសារ បានទៅហៅគ្រូពេទ្យប្រចាំភូមិមកពិនិត្យ រួច ដាក់សេរ៉ូមមួយប្លោក លុះមួយសន្ទុះក្រោយ មក ស្រាប់តែអ្នកជំងឺកើតមានអាការប្រកាច់ បែកពពុះមាត់រឹងថ្គាម ធ្វើឱ្យក្រុមគ្រួសារភ័យ ស្លន់ស្លោប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះដែលកើតមានអាការប្រតិកម្ម ថ្នាំនោះ មានឈ្មោះដន ស្រេង អាយុ៦០ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅ ព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ជនរង– គ្រោះបានកើតមានអាការវិលមុខធេងធោង និងមិនស្រណុកស្រួលក្នុងខ្លួនសោះ។ ឃើញ បែបនេះក្រុមគ្រួសារបានទៅតាមហៅគ្រូពេទ្យ ប្រចាំភូមិ ដែលរស់នៅក្បែរគ្នា ដើម្បីឱ្យមក ពិនិត្យសុខភាពអ្នកជំងឺ លុះគ្រូពេទ្យមកដល់ បានពិនិត្យស្ថានភាពអ្នកជំងឺមួយសន្ទុះ រួចក៏តម្រូវ ឱ្យអ្នកជំងឺព្យួរសេរ៉ូមមួយប្លោក។
ប្រភពដដែលបន្តថា លុះក្រោយពីព្យួរ សេរ៉ូមបានមួយសន្ទុះ ស្រាប់តែអ្នកជំងឺបានចាប់ ផ្តើមកើតមានអាការប្រកាច់បែកពពុះមាត់ និង រឹងថ្គាម ធ្វើឱ្យក្រុមគ្រួសារភ័យស្លន់ស្លោ ក៏ប្រញាប់ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យ លោកសង្ឃ) ដើម្បីសង្គ្រោះជីវិត។
មកទល់ពេលនេះជនរងគ្រោះ កំពុងស្ថិត ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីឱ្យក្រុមគ្រូពេទ្យ ជំនាញពិនិត្យតាមដានសភាពជំងឺនៅឡើយ ហើយករណីនេះមិនអាចទាក់ទងសុំការបំភ្លឺពីគ្រូ– ពេទ្យភូមិខាងលើបានទេ កាលពីម្សិលមិញ៕