ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រា ស្រវឹងជោក បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ពីរឿងដែលប្រពន្ធរកការងារមិនបានធ្វើ លុះប្តី ស្រវឹងក្តៅចិត្តពេក ក៏រត់ចេញពីផ្ទះ ទៅដេកនៅ លើផ្លូវដែក បណ្តាលឱ្យរថភ្លើងកិន ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥ នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចផ្លូវដែក ស្ថិតក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
បុរសចិត្តខ្លាំងដែលផឹកស្រាស្រវឹង រួចទៅ ដេកលើផ្លូវដែកឱ្យរថភ្លើងកិនស្លាប់នោះ មាន ឈ្មោះប៉ាត់ សិត្យា អាយុ២៨ឆ្នាំ មុខរបរកម្មករ រោងចក្រ មានស្រុកកំណើតនៅភូមិអង្គក្តី ឃុំ សឹង ស្រុកសំរោង ខេត្តតាកែវ មានប្រពន្ធឈ្មោះ ឃឹម ណៃ អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោង- ចក្រ មានស្រុកកំណើតនៅភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្តីប្រពន្ធខាង លើ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ-សង្កាត់កើតហេតុ ខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ជនរងគ្រោះធ្លាប់មានប្រពន្ធ ម្តងរួចមកហើយ ដោយប្រពន្ធទី១ រួមរស់នឹង គ្នា បានកូនស្រីម្នាក់ ក៏លែងលះគ្នាវិញ គិតមក ដល់ពេលនេះមានរយៈពេលជាង១ឆ្នាំមកហើយ។ បន្ទាប់មក ជនរងគ្រោះបានយកប្រពន្ធទី២ម្នាក់ ទៀត ឈ្មោះឃឹម ណៃ តែមិនបានរៀបការ ជាមួយគ្នានោះទេ ហើយបានរួមរស់នឹងគ្នាអស់ រយៈពេលជិត១ឆ្នាំហើយ តែមិនទាន់មានកូន នៅឡើយ។
ប្រភពដដែលបន្តថា អំឡុងពេលរួមរស់ ជាមួយគ្នានេះ ប្តីប្រពន្ធខាងលើ ហាក់មិនសូវចុះ សម្រុងនឹងគ្នាប៉ុន្មានទេ តែងឈ្លោះប្រកែកគ្នា ជាញឹកញាប់ តែជនរងគ្រោះជាមនុស្សចូលចិត្ត ផឹកស្រាជាប្រចាំ និងម៉្យាងប្តីប្រចណ្ឌប្រពន្ធ ជាមួយអតីតប្តីដើមរបស់ប្រពន្ធដែលលែងលះ គ្នាដាច់ស្រេចហើយនោះ ព្រោះតែអតីតប្តីនោះ ចេះតែទូរស័ព្ទមកញឹកញាប់។ នៅមុនពេល កើតហេតុស្ត្រីជាប្រពន្ធបានចេញទៅរកការងារ ធ្វើ ចំណែកជនរងគ្រោះជាប្តី នៅអង្គុយផឹកស្រា តាំងពីថ្ងៃរសៀលរហូតដល់កប់ព្រលប់ ស្រវឹង ធ្លាក់ភ្នែក ឃើញប្រពន្ធត្រឡប់មកវិញ ក៏សាក សួរ ប្រពន្ធពីរឿងរកការងារធ្វើបានឬអត់? តែ ប្រពន្ធប្រាប់ថា ប្រហែលជាអត់បានទេ ព្រោះ គេរើសតិចនាក់ពេក។ បន្ទាប់ពីឮប្រពន្ធប្រាប់ ថា រកការងារមិនបានធ្វើបែបនេះជនរងគ្រោះ បានច្រឡោតខឹងយ៉ាងខ្លាំង និងបានរករឿង ឈ្លោះប្រកែកជាមួយប្រពន្ធ ហើយក៏រត់ចេញ ពីបន្ទប់ជួលបាត់ទៅ។
ប្រភពខាងលើ បញ្ជាក់ទៀតថា លុះមួយ សន្ទុះក្រោយមកសាច់ញាតិជនរងគ្រោះ ដែល រស់នៅផ្ទះជួលក្បែរគ្នា បានដើរតាមរកជនរង- គ្រោះ លុះមកដល់ត្រង់ចំណុចផ្លូវដែក ទីតាំង កើតហេតុខាងលើ ស្រាប់តែប្រទះឃើញជន- រងគ្រោះដេកស្លាប់លើផ្លូវដែក ក្នុងស្ថានភាព បាក់ដៃជើងខ្ទេច និងបែកក្បាលស្លាប់យ៉ាង អាណោចអាធ័ម។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ បានផឹកស្រាតាំងពីរសៀល លុះប្រពន្ធត្រឡប់ មកពីរកការងារធ្វើវិញ ក៏កើតមានជម្លោះមួយ ប្រាវ បន្ទាប់មកជនរងគ្រោះក៏ដើរមកឈរលើ ផ្លូវរថភ្លើង តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ ឡើយ រហូតដល់សាច់ញាតិបាត់យូរ ឆោឡោ ដើរតាមរក ក៏ប្រទះឃើញដេកស្លាប់លើផ្លូវដែក ដោយសារតែត្រូវរថភ្លើងកិន ហេតុនេះទើប មានការសន្និដ្ឋានថា ជនរងគ្រោះតូចចិត្តនឹងរឿង ឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ដើរមកដេក លើផ្លូវរថភ្លើងធ្វើអត្តឃាតតែម្តង។
តាមសម្តីបុរសឈ្មោះសុខ ជា អាយុ៣៦ ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្បែរ កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី១២ ខែសីហា មានរថភ្លើង១ខ្សែ បានរត់ឆ្លងកាត់ ទីតាំងកើតហេតុខាងលើ ក្នុងទិសដៅពីត្បូង ទៅជើង (ពីក្រុងព្រះសីហនុ ចូលរាជធានី- ភ្នំពេញ) និងបានចុចស៊ីផ្លេយ៉ាងរន្ថើនផងដែរ តែ គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ ស្មាន ថារថភ្លើងស៊ីផ្លេធម្មតាៗ តែតាមពិតទំនងជា ប្រទះឃើញជនរងគ្រោះដេកលើផ្លូវដែក ទើប អ្នកបើករថភ្លើងចុចស៊ីផ្លេផ្តល់សញ្ញាឱ្យដឹង តែ ជនរងគ្រោះមិនព្រមក្រោក ក៏ត្រូវរថភ្លើងកិន ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើ- កោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាត្រូវរថភ្លើងកិនស្លាប់ប្រាកដមែន។ បន្ទាប់ មកសាច់ញាតិបានមកសុំយកសពដឹកទៅកាន់ ស្រុកកំណើត ដើម្បីចាត់ចែងធ្វើបុណ្យតាម ប្រពៃណី ដោយមិនបានធ្វើការប្តឹងផ្តល់អ្វីនោះ ឡើយ៕