Saturday, January 18, 2025
Homeសង្គម និងជីវិតពិតជារំភើបមែន! កាដូពិសេសថ្ងៃខួបកំណើតស្រី ប្រុសថ្លៃចូលស្តីដណ្តឹង

ពិតជារំភើបមែន! កាដូពិសេសថ្ងៃខួបកំណើតស្រី ប្រុសថ្លៃចូលស្តីដណ្តឹង

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ បានស្គាល់រាប់អានគ្នាតាំងពីបឋមវ័យ ពោលគឺតាំងពីរៀនជាមួយគ្នានៅបឋមសិក្សា រហូតមិត្តភាពប្រែក្លាយជាស្នេហា មានឈ្មោះជាសង្សារ ស្រលាញ់គ្នាប្តូរផ្តាច់ សាងអនុស្សាវរីយ៍ផ្អែមល្ហែមរាប់មិនអស់ ប៉ុន្តែអ្វីដែលខាងប្រុស ធ្វើឱ្យនារីជាគូស្នេហ៍ភ្ញាក់ផ្អើលបំផុតនោះ គឺកាដូថ្ងៃខួបកំណើតស្រី ស្រាប់តែប្រុសថ្លើមថ្លៃប្តូរពីកាដូធម្មតា ទៅជាការឱ្យចាស់ទុំចូលស្តីដណ្តឹងភ្ជាប់ពាក្យនឹងគ្នាទៅវិញ ធ្វើឱ្យខាងស្រីរំភើបត្រេកអរស្ទើរហោះផុតពីដី។

គូស្នេហ៍វ័យក្មេងខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា សាមីខ្លួនខាងស្រី មានគណនីហ្វេសប៊ុកឈ្មោះ Thida Keo។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Thida Keo បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីពិធីភ្ជាប់ពាក្យរវាងខ្លួន និងយុវជនជាសង្សារ ដោយមានការចូលរួមដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង។

ជាមួយនេះ ម្ចាស់គណនី Thida Keo ក៏បានបង្ហោះសារមួយរៀបរាប់ថា “មនុស្ស២នាក់ដែលធ្លាប់តែជាមិត្តរួមថ្នាក់កាលពីបឋមសិក្សា និងរៀនជាមួយគ្នានៅថ្នាក់ទី១ ទី២ រត់លេងជេរគ្នា ហើយវ៉ៃគេរហូត រហូតមកដល់អនុវិទ្យាល័យ ពួកយើងបានបែកគ្នាអស់ទាំងមិត្តរួមថ្នាក់ផង តែដោយសារមានទំនាក់ទំនងតៗគ្នា ពួកយើងក៏បានបង្កើតគ្រុបមួយ ដែលមានមិត្តកាលពីបឋមមកវិញ ដើម្បីរំលឹកអនុស្សាវរីយ៍ពីក្មេងៗ។

ហើយថ្ងៃមួយពួកយើងក៏បានណាត់គ្នាមើលកុន នៅ Aeon តែអត់មានអ្នកទៅទេ គឺមានតែគាត់និងខ្ញុំទេ។ ហើយចាប់ពីថ្ងៃហ្នឹងមក ក៏ធ្វើឱ្យពួកខ្ញុំមានចិត្តលើគ្នារហូតមក ទាំងឈ្លោះគ្នា សុំគ្នាបែកច្រើនដង តែចិត្តពួកយើង គឺអត់គ្នាមិន បានទេ តែឈ្លោះគ្នាហើយបាច់និយាយទេគឺ sweet ដល់ហើយ តែពេលនេះគាត់បានប្តូរឈ្មោះពីសង្សារទៅជាគូដណ្តឹងហើយ អរគុណខ្លាំងណាស់ នូវកាដូខួបឆ្នាំនេះ…”។

ក្រោយពេលម្ចាស់គណនីខាងលើ បង្ហោះសាររ៉ាយរ៉ាប់ពីប្រវត្តិស្នេហារបស់ខ្លួនរួចមក គេឃើញមានអ្នកប្រើប្រាស់ហ្វេសប៊ុក ពិសេសមិត្តភក្តិជាច្រើន បានសម្តែងនូវអារម្មណ៍រំភើបជំនួសសាមីខ្លួនខាងស្រីទៅទៀត និងថែមទាំងបានពោលសរសើរពីសំណាងខាងស្រី ដែលត្រូវមនុស្សប្រុសជាទីស្រលាញ់ ផ្តល់តម្លៃឱ្យតាមរយៈការភ្ជាប់ពាក្យ ក្លាយជាគូដណ្តឹង។ ជាមួយនេះ ក៏មានអ្នកជូនពរឱ្យចំណងស្នេហ៍មួយនេះកាន់តែផ្អែមល្ហែមតទៅអនាគតទៀតផង៕

RELATED ARTICLES