Tuesday, December 31, 2024
Homeព័ត៌មានជាតិស្រីស្នេហ៍ឱ្យដៃ ប្រុសថ្លៃយកព្រហ្មចារី

ស្រីស្នេហ៍ឱ្យដៃ ប្រុសថ្លៃយកព្រហ្មចារី

យុវវ័យសម័យនេះ បានចម្លងយកវប្បធម៌ លោកខាងលិច ស្ទើរទាំងអស់ គឺបើពួកគេត្រូវរ៉ូវគ្នា ក៏នាំគ្នាលេងល្បែងស្នេហ៍រោលរាល ទុំមុនស្រគាល មិនចេះទ្រាំចាំដល់ថ្ងៃ រៀបការនោះទេ។ ដោយឡែក នារី ជាស្រីស្នេហ៍នេះបានឱ្យដៃទៅ ប្រុស ទើបកំលោះទ្រាំមិនបាន ក៏យកព្រហ្មចារីនាង ហើយ ទីបំផុតបានត្រឹមរួមរស់ ជាមួយគ្នា ដោយ មិនបានរៀបការ…។

នាងឆន នឿយ អាយុ១៩ឆ្នាំ បានចេញមករស់នៅខាងប្តី ក្នុងភូមិចិន ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ថា នាងជាកូនទី៤ ក្នុងចំណោមបងប្អូន ៤នាក់ ឪពុកឈ្មោះស៊ី អាយុ៥៨ឆ្នាំ ម្តាយឈ្មោះនឿន អាយុ៥៤ឆ្នាំ។ តាមពិត នាងមានស្រុកកំណើតនៅខេត្តកំពង់ធំ ឯណោះទេ ដោយ មិនបានរៀនសូត្រអក្សរខ្មែរទេ ព្រោះកាលនៅតូច ត្រូវឪពុកម្តាយនាំទៅរស់នៅប្រទេសថៃ តែនាង បានរៀនអក្សរថៃ ចេះខ្លះៗដែរ។ លុះនាងចូលវ័យក្រមុំ ទើបវិលចូលមករស់នៅស្រុកខ្មែរវិញ ដោយ ប្រកបមុខរបរធ្វើស្រែចម្ការ និងស៊ីឈ្នួលគេ ជួនកាលដើររើសអេតចាយក៏មាន

លោកគិន បាន

ដែរ។ មករស់នៅ ស្រុកកំណើតបានមួយរយៈ នាងក៏ស្គាល់កំលោះម្នាក់ឈ្មោះគិន បាន អាយុ២៤ឆ្នាំ ដោយសារកំលោះ នេះ បានចេញពីស្រុក កំណើតនៅខេត្តតាកែវ មកធ្វើការក្នុងរោងសិប្បកម្មប្រមូលស្តុកទុករបស់របរ អេតចាយ ដូចជាសំបកកំប៉ុង និងថង់ប្លាស្ទិកជាដើម។ ផ្ទះនាង និងរោងសិប្បកម្មនោះមិនឆ្ងាយពីគ្នាទេ ទើប ពួកនាងមានឱកាសជួបគ្នារាល់ថ្ងៃ ដោយចាប់ផ្តើមពីមិត្តភាព ក្លាយទៅជាសេចក្តីស្នេហាពេញបេះដូង។ ខណៈដែលរូបនាងនិងប្រុសថ្លៃ កំពុងសាងស្នេហ៍រស់រវើកនោះ ឪពុកម្តាយនាងបានចេញទៅរកស៊ីនៅប្រទេសថៃ ដូចមុនទៀត ជាឱកាសទុកឱ្យពួកនាងបានជួបគ្នាទាំងយប់ទាំងថ្ងៃ ដោយគ្មានឧបសគ្គអ្វីមករំខាន។

នាងឆន នឿយ

នាងឆន នឿយ បន្តថា យប់មួយ ប្រុសសង្សារបានស្កាត់មកជួបនាង ហើយបន្ទាប់ពីសាសងឆ្លងឆ្លើយ អស់ចិត្ត គេក៏សុំនាងភ្លក្សរសជាតិតណ្ហា។ មុនដំបូង នាងប្រកែកដែរ លុះគេអង្វរពេក ថែមទាំងដៃបបោស អង្អែលប្រាណនាងឱ្យរសឹបផងនោះ ធ្វើឱ្យនាងបាត់បង់ម្ចាស់ការ យល់ព្រមបើកដៃឱ្យគេយកព្រហ្មចារីទៅ។ តាំងពីបានភ្លក្សរសជាតិកាមគុណម្តងមក ពួកនាងចេះតែញៀនញ៉ាមភ្លក្សម្តងហើយម្តងទៀត បែកការដឹងដល់ ថៅកែអេតចាយ ក៏ចាប់ពួកនាងសែនព្រេនទៅ ព្រោះថៅកែខ្លាចខ្មោចមេបាកាច់គាត់ឱ្យរកស៊ីឡុងចុង។ ឪពុក ម្តាយនាងក៏ត្រូវថៅកែអេតចាយ ទូរស័ព្ទទៅប្រាប់ដែរ ប៉ុន្តែ ម៉ែស្តីបន្ទោសតែដំបូង បន្ទាប់មក គាត់ណែនាំ នាង និងប្តីឱ្យចេះស្រលាញ់គ្នាដល់ចាស់ កុំក្បត់គ្នាឱ្យសោះ។ លុះនាងមានផ្ទៃពោះ ទើបប្តីបាននាំនាង មករស់នៅខាងស្រុកកំណើតរបស់គេ ដើម្បីត្រៀមសម្រាលកូន។ សព្វថ្ងៃ នាងពពោះជាង ៥ខែ ហើយមិនអាចធ្វើការធ្ងន់បានទេ ចំណែកប្តីតែងចេញធ្វើកម្មករសំណង់ រកលុយ សន្សំទុកត្រៀមដល់ថ្ងៃឆ្លងទន្លេ។

នាងឆន នឿយ និងម្តាយ

ដោយឡែក លោកគិន បាន អាយុ២៤ឆ្នាំ ជាប្តី បានឱ្យដឹងតាមទូរស័ព្ទថា ពេលនេះ លោកកំពុងជាប់រវល់ការងារសំណង់។ ចំពោះឆាកជីវិត ប្តីប្រពន្ធលោក ទោះបីជាបានថៅកែអេតចាយ សែនព្រេនឱ្យដោយធ្វើ ខ្ជីខ្ជា គ្មានខាន់ស្លាអ្វីទេ ប៉ុន្តែ អ្វីៗវាស៊ីសងលើទឹកចិត្តប្តីប្រពន្ធលោក ដែលស្រលាញ់គ្នាស្មោះ ឯរឿងខាន់ស្លាមិនឈ្នះចិត្តស្មោះទេ។ ទោះយ៉ាងណាក៏លោកជាខ្មែរ មិនភ្លេចប្រពៃណីទំនៀមទម្លាប់ខ្មែរទេ ដោយតាំងចិត្តថា នឹងសែនព្រេនឱ្យមានខាន់ស្លាត្រឹមត្រូវ ទើបសម ជាខ្មែរ។ កាលលោកនិងប្រពន្ធសែនព្រេនដំបូងនោះ ដោយសារ ឪពុកម្តាយក្មេក ជាប់នៅប្រទេសថៃ ទើបថៅកែអេតចាយជួយ ធ្វើឱ្យរួចតែពីដៃទៅ បង្ការកុំឱ្យខ្មោចខឹង ដូច្នេះបើចាស់ៗមកជួបជុំ គ្នាអាចធ្វើម្តងទៀត ទោះជាមានកូនក៏ដោយចុះ។

អ្នកស្រីគឹម សារិន

លោកគិន បាន បន្តទៀតថា ស្នេហារវាងលោក និងប្រពន្ធនេះ ចាប់ផ្តើមពីឃើញភ្លាមស្រលាញ់ភ្លែត ព្រោះស្រុកនៅឆ្ងាយពីគ្នាសោះ ស្រាប់តែព្រហ្មលិខិតតម្រូវឱ្យជួបគ្នា។ កាលនោះ លោកកំពុងទទួលទិញអេតចាយពីគេ ស្រាប់តែឃើញ នាងក្រមុំម្នាក់ យកអេតចាយទៅលក់ដែរ ដោយ ប្រាប់ថា នាងទើបមកពីប្រទេសថៃ មិនទាន់មានមុខ- របរថ្មី ក៏ដើររើសសំបកកំប៉ុង ឧបករណ៍បាក់បែកធ្វើ ពីប្លាស្ទិក ជាជាងនៅទំនេរ ទម្រាំរកការងារថ្មីបាន ធ្វើ។ គ្រាន់តែបានជួបភ្លាម ស្រលាញ់ភ្លែតតែម្តង ទើប លោកសុំលេខទូរស័ព្ទរបស់នាង និងព្យាយាមទាក់ទង ស្ទូចបេះដូងនាង រហូតបានសម្រេច។ នៅពេលឪពុក ម្តាយនាងវិលទៅរកស៊ីនៅស្រុកថៃវិញ នាងមិនព្រម ទៅតាមដូចមុនទៀតទេ ព្រោះជំពាក់ស្នេហ៍ជាមួយ លោកបេះមិនចេញ រហូតត្រូវដងត្រូវផ្លែគ្នា ក្លាយជា ប្តីប្រពន្ធ ដោយមានថៅកែអេតចាយទទួលស្គាល់។ សព្វថ្ងៃ លោកបានដឹកដៃប្រពន្ធនេះ មកនៅស្រុក-កំណើតខាងលោកវិញ ដោយទុកនាងឱ្យនៅស្រណុក ថែរក្សាកូនក្នុងផ្ទៃឱ្យល្អ ត្រៀមសម្រាលនាពេលខាង មុខ ឯរឿងការងាររកស៊ី លោកធានាទាំងស្រុង។

អ្នកស្រីគឹម ផល

អ្នកស្រីប៉ែត សុផល អាយុ៤៤ឆ្នាំ អ្នកស្រីគឹម ផល អាយុ៤២ឆ្នាំ និងអ្នកស្រីគឹម សារិន អាយុ៥៨ ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា គូស្វាមី ភរិយាអត់ខាន់ស្លានេះ គ្មានអ្នកណាបំបែកបំបាក់ទេ មានតែជួយអាណិតអាសូរ ព្រោះឃើញពួកគេចេះ តស៊ូរកស៊ី ដោយគ្មានកេរមរតកអ្វីដែលម៉ែឪចែកឱ្យ នោះទេ។ ទោះយ៉ាងណាក៏ពួកគាត់តែងណែនាំប្តីប្រពន្ធ នេះ ឱ្យរកលុយរៀបការ ឬសែនព្រេនម្តងទៀតទៅ ដើម្បីបំពេញភ្នែកញាតិ ព្រោះថៅកែសែនឱ្យពីមុន នោះមិនទាន់គ្រប់គ្រាន់ទេ។

គួរបញ្ជាក់ថា យុវវ័យសម័យនេះ មិនថា ទីក្រុង ឬស្រុកស្រែ ឆ្លងតាមគ្នាអស់ហើយ គឺបើនៅទីក្រុង គេ បបួលគ្នាសាងអនុស្សាវរីយ៍ផ្អែមល្ហែម ជួនកាលក៏ បបួលគ្នាចូលផ្ទះសំណាក់ សណ្ឋាគារក៏មាន។ ចំណែក កំលោះក្រមុំនៅស្រុកស្រែ ក៏ណាត់ជួបគ្នាតាមមាត់បឹង ស្ទឹង ព្រែក ឬជើងភ្នំ បង្កើតអនុស្សាវរីយ៍នៃសេចក្តី ស្នេហាមិនអាចបំភ្លេចបាន។ កម្រមានយុវវ័យណា គេចផុតពីការលេងល្បែងស្នេហ៍ទុំមុនស្រគាលណាស់ វៀរលែងតែកំលោះក្រមុំមិនធ្លាប់ស្គាល់គ្នា លុះចាស់ទុំ ផ្សំផ្គុំឱ្យទើបបានផ្សំដំណេក ប៉ុន្តែ បើស្រលាញ់គ្នាមុន យ៉ាងនេះ មានភាគរយតិចណាស់ ដែលអាចរក្សា ភាពបរិសុទ្ធបាន…”៕

RELATED ARTICLES