Monday, March 10, 2025
Homeសង្គម និងជីវិតបបួលអ្នកគ្រូក្រមុំដើរលេង ដឹកឡើងក្បែរភ្នំស្ងាត់ល្អ ចាប់រំលោភ

បបួលអ្នកគ្រូក្រមុំដើរលេង ដឹកឡើងក្បែរភ្នំស្ងាត់ល្អ ចាប់រំលោភ

ខេត្តកំពត ៖ នារីវ័យក្មេងជនជាតិចិន ជាគ្រូបង្រៀនភាសាចិនម្នាក់ ត្រូវបានយុវជនជាសិស្សកំហូចល្មោភកាម ល្បួងជិះម៉ូតូទៅដើរលេង លុះពេលត្រឡប់មកវិញ ជនសង្ស័យក៏ដឹកនារីរងគ្រោះចូលទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីសិស្សប្រុសល្បួងអ្នកគ្រូក្រមុំដើរលេង រួចដឹកបង្ហួសទៅចាប់រំលោភរហូតដល់បានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជើងភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។ លុះនារីរងគ្រោះដាក់ពាក្យប្តឹង សមត្ថកិច្ចក៏បានចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។

នារីរងគ្រោះដែលត្រូវសិស្សប្រុសចាប់រំលោភ មានអាយុ២៥ឆ្នាំ ជាជនជាតិចិន មុខរបរគ្រូបង្រៀនភាសាចិន។ ចំណែកជនសង្ស័យល្មោភកាមមានឈ្មោះទឹម លីធាន អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី ៥ែ រៀននៅសាលាចិនខាងលើ មានលំនៅក្នុងភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានបបួលនាងទៅដើរលេង បន្ទាប់មកនាងក៏បានឡើងជិះម៉ូតទៅជាមួយជនសង្ស័យ ដោយនឹកគិតថា ទៅដើរលេងជាមួយកូនសិស្សរបស់ខ្លួន មិនមានអ្វី បញ្ហាអ្វីឡើយ។ ពេលនោះ ជនសង្ស័យបានដឹកនាងទៅដើរលេងដល់កែប រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ទើបជិះម៉ូតូដឹកគ្នាត្រឡប់មកវិញ ស្រាប់តែជនសង្ស័យបានជិះចូលទៅជើងភ្នំកំពង់ត្រាច ដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភនាងរហូតដល់បានសម្រេចតែម្តង។ លុះធ្វើ សកម ភាពរួចហើយ ជនសង្ស័យក៏បានជិះម៉ូតូដឹកនាងត្រឡប់មកសាលាចិនវិញ រួចក៏ជិះម៉ូតូចេញទៅបាត់តែម្តង។

នារីរងគ្រោះបន្តថា រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នាងក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួចហើយ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ លោកអធិការស្រុកកំពង់ត្រាចបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភអ្នកគ្រូភាសចិនរបស់ខ្លួនប្រាកដមែន។

ជនសង្ស័យបានបន្តថា នៅមុនពេលកើតហេតុ រូបគេបានបបួលអ្នកគ្រូចិន ជិះម៉ូតូដើរលេង លុះពេលទៅលេងកែបរួចហើយ ត្រឡប់មកវិញ រូបគេក៏បង្ហួសចូលទៅជើងភ្នំកំពង់ត្រាច រួចក៏ធ្វើសកម្មភាពចាប់រំលោភអ្នកគ្រូចិនរហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES