Saturday, December 21, 2024
Homeព័ត៌មានជាតិតាប្រពន្ធក្មេង ត្អូញទៅលែងរួច

តាប្រពន្ធក្មេង ត្អូញទៅលែងរួច

បុរសវ័យចាស់ប៉ះប្រពន្ធក្មេង លុះត្រាតែ មានសុខភាពរឹងមាំ ហូបឆ្ងាញ់រាល់ថ្ងៃ ទើបទប់ទល់នឹងកម្លាំងប្រពន្ធបាន តែបើគាត់ធ្វើការនឿយហត់ហូបរលីបរលាប សុខភាពនឹងទ្រុឌទ្រោមទៅចាញ់ កម្លាំងប្រពន្ធ។ យ៉ាងណាមិញតាប្រពន្ធក្មេងនេះ ថ្ងូរដូចព្រាបថា គាត់បាក់កម្លាំង ទៅលែង រួចហើយ ខណៈដែលនាង ប្រពន្ធមិនទាន់អស់កិលេស ចង់ឱ្យប្តីស្ទុះ ទៅមុខទៀត…។

នាងចេក ចាន់នី អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរៀបរាប់ថា នាងជាកូនទី៤ ក្នុងចំណោមបងប្អូន ៥នាក់ ឪពុកឈ្មោះសោម ប៊ុនប្ញទ្ធី អាយុ៦៥ឆ្នាំ ម្តាយឈ្មោះអាត់ ជុំ អាយុ៥៨ឆ្នាំ។ នាងមិន ចេះអក្សរ១តួទេ ព្រោះជីវភាពឪពុកម្តាយក្រីក្រពេក មិនបានបញ្ជូននាងទៅសាលា គឺតាំងពីចូលវ័យជំទង់មក នាង ដឹងតែដើរស៊ីឈ្នួលដកស្ទូង ច្រូតកាត់រកកម្រៃជួយគ្រួសារ។ លុះនាងមានអាយុ១៩ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះរិន រឿន អាយុបងនាង៣ឆ្នាំ រស់នៅខេត្តបាត់ដំបង ដូចគ្នា បានមកស៊ីឈ្នួល ដាំដំឡូងមី ឱ្យថៅកែម្នាក់នៅចម្ការក្បែរភូមិនាង ហើយគេបានជួបនាង ក៏ព្យាយាមតាមលួងលោមសុំក្តីប្រតិព័ទ្ធ។ មុនដំបូង

លោកតាយន់ ប៉ាញ និងនាងចេក ចាន់នី

នាងប្រកែកដែរ ព្រោះ មិនទាន់ស្គាល់អត្តចរិតរបស់គេ តែក្រោយមក នៅពេលគេព្យាយាមធ្វើ ល្អជាមួយនាង ធ្វើឱ្យនាងព្រមចុះចាញ់ រហូតប្រគល់ព្រហ្មចារីឱ្យគេទៅ។ រំលងបានកន្លះខែ រឿងស្នេហ៍លួចលាក់នេះ ក៏ដឹងដល់ឪពុកម្តាយ ទើប ពួកគាត់ចាប់សែនព្រេនឱ្យទៅ។ ក្រោយពីបានរួមរស់នឹងគ្នាមក នាង ស្រលាញ់ប្តីណាស់ សូម្បីតែមានចំណីឆ្ងាញ់មួយម៉ាត់មួយកមិនហ៊ាន ស៊ីខ្លួនឯងទេ សុខចិត្តទុកឱ្យប្តីប៉ូវកម្លាំង។ រឿងការងារយប់ព្រលប់ ក៏នាងមិនដែលធ្វើឱ្យប្តីខកបំណងដែរ រហូតបង្កើតបានកូនប្រុសម្នាក់ ស្រាប់តែប្តីចេញក្បួនខូច ដើររកស្រីផ្សេង មិនជួយរកស៊ីចិញ្ចឹមគ្រួសារ។

លោកតាយន់ ប៉ាញ

នាងចេក ចាន់រី បន្តទៀតថា ដោយមានទំនាស់បន្តិចបន្តួច ប្តីនេះ ក៏ចុះចោលនាងបាត់ទៅ ទុកឱ្យនាងធ្លាក់ខ្លួនជាស្រីមេម៉ាយកាយរងា រកស៊ីចិញ្ចឹមកូនម្នាក់ឯង។ ទោះជានាងមេម៉ាយក៏សាច់ឈាមនៅស្រស់ខ្ចី ទ្រលុកទ្រលន់ មានកំលោះៗសុំស្រលាញ់ជាហូរហែដែរ តែនាងខ្លាចប៉ះ ប្រុសជើងល្អទៀត ក៏ប្រកែករហូត។ លុះនាងទំនេរខ្លួនបាន៤ឆ្នាំ ក៏មានបុរសចំណាស់ម្នាក់ ឈ្មោះយន់ បាញ អាយុច្រើនជាងនាង៣៦ឆ្នាំ ដូច ឪពុកនិងកូន ជាបុរសពោះម៉ាយកូន៣ ស្រុកទេសនៅខេត្តបាត់ដំបងនេះ ដែរ គាត់មកស៊ីឈ្នួលចាំចម្ការឱ្យគេនៅភូមិរបស់នាង និងបានឃើញនាង ក៏ត្អូញត្អែរថា គាត់រស់នៅម្នាក់ឯងគ្មានគូស្រករ ពិបាកណាស់។ ក្រោយមក គាត់សួរនាងត្រង់ៗថា បើសិនជាគាត់ដណ្តឹងនាងធ្វើប្រពន្ធ តើនាងថាម៉េចដែរ? នាងក៏សួរបញ្ជាក់វិញថា តើហ៊ានធានារកស៊ី ចិញ្ចឹមនាងបានទេ? តានោះ ក៏ឆ្លើយយ៉ាងសឿងបឿងថា មិនត្រឹមតែ ចិញ្ចឹមទេ តែនឹងទុកនាងឱ្យនៅស្រណុក ថែតែខ្លួនទៅបានហើយ។ ពេលឮតាធានាបែបនេះ នាងក៏យល់ព្រមភ្លាម តែមិនទាន់ឱ្យខ្លួន ទេ ដោយប្រាប់គាត់ឱ្យចូលដល់មេបា និងសែនព្រេនជាមុនសិន។

លោកតាយន់ ប៉ាញ និងនាងចេក ចាន់នី ជាមួយកូនៗ

នាងចាន់រី បន្ថែមទៀតថា យប់ផ្សំដំណេកដំបូង នាងទទួល ស្គាល់ថា ប្តីតានេះ ខ្លាំងមែនទែន ព្រោះគាត់ពោះម៉ាយយូរជូរ មាត់ នាងទប់ស្ទើរមិនជាប់ ហើយគាត់ធ្វើឱ្យនាងមានផ្ទៃពោះភ្លាម។ រហូតមកទល់ពេលនេះ ប្តីចាស់បានផ្តល់កំណើតកូនប្រុស២នាក់ ឱ្យនាងយោលអង្រឹងជាបន្តបន្ទាប់ ប៉ុន្តែ អកុសលអ្វីតាំងពីឆ្នាំ២០១៦ មក កម្លាំងប្តី កាន់តែខ្សោយទៅៗ ឯរឿងលើគ្រែ កន្លះខែទើបទៅរួច បានម្តង។ នេះមកពីប្តីតាធ្វើការធ្ងន់ ម្ហូបអាហារមានតែត្រីក្តាមខ្យង ប្រហុក ផ្អក ត្រកួន ព្រលិត ក៏បាក់កម្លាំង ប៉ុន្តែ ទន្ទឹមនឹងភាពខ្សោយនេះ បែរជា ប្តីចេញក្បួនប្រចណ្ឌនាង ឱ្យតែនាងបាត់ពីផ្ទះ១ម៉ោងសឹងមិនបានផង គាត់ចោទថា នាងលួចទៅជួបសហាយ។


ដោយឡែក លោកតាយន់ ប៉ាញ អាយុ៦៦ឆ្នាំ ជាប្តី បនារៀបរាប់ថា គាត់ធ្លាប់មានប្រពន្ធទី១ ឈ្មោះ សំ សំណាង អាយុស្របាលគ្នា រួមរស់ជាមួយគ្នាបាន យូរណាស់ ដោយបង្កើតបានកូន៣នាក់ ប្រពន្ធនោះ មានជំងឺធ្ងន់ព្យាបាលមិនជា ក៏ទទួលមរណភាពចោល គាត់ទៅ។ តាំងពីធ្លាក់ខ្លួនពោះម៉ាយមក គាត់ចេះតែ រសាត់ពី កន្លែងមួយទៅកន្លែងមួយ ក៏បានជួបអ្នកមេម៉ាយចាន់រី ខណៈដែលគាត់មកស៊ីឈ្នួលចាំ ចម្ការឱ្យគេនៅភូមិរបស់នាង។ មុនដំបូង កម្លាំងគាត់ នៅមាំទាំណាស់ ដោយអាចផ្តល់សេចក្តីសុខឱ្យ ប្រពន្ធក្មេងមិនដែលខកបំណង រហូតបង្កើតបានកូនប្រុស ២នាក់ ជាចំណងនិស្ស័យ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគាត់ធ្វើការធ្ងន់ នឿយហត់មិន សូវបានសម្រាក ខ្លួនក៏ចាស់ ស្រាប់តែទៅលែងរួច ទោះជាប្រពន្ធជួយចូកជួយចែវយ៉ាងណាក្តី។ គាត់ ស្តាយចំណីឆ្ងាញ់នេះណាស់ ក៏បានត្រឹមស្ទាបអង្អែល គ្រឺតក្នាញ់ប៉ុណ្ណោះ ហើយបែកគំនិតប្រចណ្ឌមែន ព្រោះខ្លាចប្រពន្ធបែកចិត្តចោលចាស់ រកក្មេងដូចគ្នា។

លោកតាចាន់ វ៉ាន់

អ្នកស្រីអាត់ សុំ អាយុ៥៨ឆ្នាំ ជាម្តាយ និង លោកតាចាន់ វ៉ាន់ អាយុ៦៩ឆ្នាំ ជាអ៊ំប្រុស របស់ នាងចាន់រី បានឱ្យដឹងស្របគ្នាថា កាលនាងបានប្តីទី១ ធ្លាប់ជួបរឿងអភ័ព្វ ព្រោះប្តីធ្វើបាប ចុះចោលទៅមាន ប្រពន្ធចុង។ លុះនាងចាន់រី មកប៉ះប្តីតា អាយុច្រើន ជាងម៉ែក្មេក មុនដំបូងមិនទាន់អីទេ លុះពេលនេះ ស្រាប់តែប្តីបាក់កម្លាំង ទុកឱ្យប្រពន្ធរកស៊ីចិញ្ចឹមវិញ។ នេះមកពីនាងយកប្តីចិត្តឯង ក្មេងពេកក៏មិនស្រួល ចាស់ពេកក៏យ៉ាប់ មានតែទ្រាំវេទនាយ៉ាងនេះទៅ គ្មាន អ្នកណាជួយបានទេ។

អ្នកស្រីអាត់ សុំ

គួរបញ្ជាក់ថា បុរសខ្លះមានវ័យក្បែរ៨០ឆ្នាំ ក៏ មានសមត្ថភាពបម្រើតណ្ហាប្រពន្ធក្មេងបានដែរ ស៊ីសងលើសុខភាពរបស់គាត់ ហើយអាចឱ្យប្រពន្ធ ក្មេងពពោះជាបន្តបន្ទាប់។ ចំណែក លោកតាយន់ ប៉ាញ ទើបមានវ័យ៦៦ឆ្នាំ ត្អូញលោតលែងរួចបែប នេះ គឺមកពីជីវភាពគាត់រកព្រឹកខ្វះល្ងាច តែម្តង។ បើសិនជាជីវភាពគាត់ធូរធារដូចគេ ដោយរស់ ស្រណុកមិនដែលធ្វើការអ្វីធ្ងន់ មានម្ហូបឆ្ងាញ់ជា ប្រចាំ គ្មានរឿងអីដែលត្រូវត្អូញត្អែរនោះទេ។ ដូច្នេះ អ្នកក្រឈានដល់វ័យនេះ យកប្រពន្ធក្មេងសម្រាប់ តែថែជំងឺគាត់ហ្នឹងឯង ឯប្រពន្ធក្មេងក៏មិនអាចដក ខ្លួនទៅណាចោលប្តីចាស់បានដែរ មានតែការតស៊ូ នៅបម្រើរហូតអស់ព្រេងសំណាងរៀងខ្លួនទៅ…”៕

 

RELATED ARTICLES