Saturday, January 18, 2025
Homeសង្គម និងជីវិតអាណោចអាធ័មណាស់! ឡើងត្នោត របូតដៃធ្លាក់ស្លាប់ចោលប្រពន្ធកូន

អាណោចអាធ័មណាស់! ឡើងត្នោត របូតដៃធ្លាក់ស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរសជាអ្នកឡើងត្នោតម្នាក់ បានជិះម៉ូតូចេញពីផ្ទះ សំដៅទៅឡើងត្នោតដូចរាល់ដង តែដោយបាត់ខ្លួនយូរ មិនឃើញត្រឡប់ តែផ្ទះវិញសោះ ទើបក្រុមគ្រួសារបាននាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញដេកស្លាប់ក្បែរគល់ត្នោត កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្បែរគល់ត្នោតមួយកន្លែងស្ថិតនៅកណ្តាលវាលស្រែ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលរបូតដៃធ្លាក់ពីលើចុងត្នោតស្លាប់ មានឈ្មោះកាក គីម អាយុ៥៥ឆ្នាំ មុខរបរជាអ្នកឡើងត្នោតស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិច្រកភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅរាល់ពេលព្រឹកព្រលឹម ជនរងគ្រោះតែងជិះម៉ូតូចេញទៅឡើងត្នោត ដើម្បីយកទឹកមកលក់ ហើយតែដល់ម៉ោង៩ព្រឹកវិញជនរងគ្រោះតែត្រឡប់មកផ្ទះវិញហើយ។

ស្រាប់តែមកដល់ថ្ងៃកើតហេតុ ដោយសារតែជនរងគ្រោះទៅឡើងត្នោតបាត់ខ្លួនយូរពេក ទើបធ្វើឱ្យក្រុមគ្រួសារនឹកសង្ស័យ ក៏បាននាំគ្នាចេញទៅតាមស្វែងរកតាមទីកន្លែងដែលជនរងគ្រោះបានទៅឡើងត្នោត ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅក្បែរគល់ត្នោត ត្រង់ចំណុចខាងលើ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ជនរងគ្រោះពិតជារបួតដៃធ្លាក់ពីលើចុងត្នោតស្លាប់ ដោយខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

RELATED ARTICLES