Saturday, January 18, 2025
Homeសង្គម និងជីវិតយុវជនខូចចិត្តរឿងស្នេហ៍ ផឹកស្រាស្រវឹង ចងកសម្លាប់ខ្លួន

យុវជនខូចចិត្តរឿងស្នេហ៍ ផឹកស្រាស្រវឹង ចងកសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ យុវជនម្នាក់ ព្រោះតែខូចចិត្តរឿងស្នេហា ក៏បានទៅអង្គុយផឹកស្រាជាមួយបងប្អូនជីដូមួយរបស់ខ្លួន រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២០យប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះស៊ុន សុភ័ណ្ឌ អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុកើតហេតុខាងលើ។

តាមប្រភពពីស្ត្រីជាម្តាយយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ប៉ុន្មានថ្ងៃមកនេះ ហាក់មានវិបត្តិផ្លូវចិត្តអ្វីម៉្យាង ព្រោះឃើញចេះតែមានទឹកមុខស្រងូតស្រងាត់ប្លែកខុសធម្មតា សួរនាំមិនចង់ស្តី តែមិនដឹងថាមានរឿងអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែក្នុងរង្វង់គ្រួសារ មិនមានបញ្ហា ឬជំលោះអ្វីឡើយ។

ស្ត្រីជាម្តាយយុវជនរងគ្រោះបន្តថា លុះមកដល់ព្រលប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ កូនប្រុសគាត់បានអង្គុយផឹកស៊ីជាមួយនឹងបងប្អូនជីដូនមួយ៤នាក់។ លុះដល់យប់បន្តិចក្រោយពេលស្រវឹងធ្លាក់ភ្នែក អ្នកផឹកស៊ីក្នុងវង់ជាមួយគ្នា បានក្រោកចេញទៅផ្ទះអស់ទៅ នៅសល់តែកូនប្រុសរបស់គាត់ម្នាក់ប៉ុណ្ណោះ។ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល គាត់បានចុះពិលើផ្ទះ មកក្រោមដើម្បីរកបាយហូប ស្រាប់តែប្រទះឃើញកូនប្រុសរបស់គាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ។

តាមប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះ បានបង្ហើបប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះចេះតែត្អូញថាពិបាកចិត្តណាស់ ព្រោះតែស្នេហាមិនសមប្រកប ទើបរកបងប្អូនមិត្តភក្តិ មកផឹកស៊ីដើម្បីបំបាត់ទុក ដឹងអី ក្រោយពេលស្រវឹងធ្លាក់ភ្នែក ជនរងគ្រោះបែរជាមានគំនិតខ្លី រហូតដល់ដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងក ធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES