Tuesday, December 31, 2024
Homeព័ត៌មានជាតិប្តីស្វិតសរសៃ គំរាមវ៉ៃប្រពន្ធ

ប្តីស្វិតសរសៃ គំរាមវ៉ៃប្រពន្ធ

ហេតុតែផឹកស្រា-ស រាល់ថ្ងៃពេកទៅ បណ្តាលឱ្យជាតិមេស្រា ដ៏ក្តៅ ឬផលិតគ្មាន គុណភាពចូលសព្វសរសៃ បណ្តាលឱ្យបុរស ម្នាក់នេះ ថមថយកម្លាំង ឯចំណុចសរសៃញាក់ ក៏ស្វិតអស់លែងកម្រើក។ លុះខូចសរសៃធ្វើអី ប្រពន្ធមិនកើត ក៏ចេញក្បួនប្រចណ្ឌ គំរាម វ៉ៃប្រពន្ធ ដែលមិនជួយបញ្ឆោះ ធ្វើឱ្យជម្លោះ កើតឡើងមិនចេះចប់…។

នាងសឹង រ៉េម អាយុ៣៨ឆ្នាំ រស់នៅភូមិ ដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន ៣នាក់ ឪពុកម្តាយស្លាប់ចោលអស់ហើយ។ នាងធ្លាប់ រៀនសូត្រមិនចប់បឋមសិក្សាផង ក៏ឈប់ទៅ លុះ ចូលវ័យ១៦ឆ្នាំ ក៏មានកំលោះៗនៅក្នុងភូមិតាមសុំ ស្នេហ៍ដែរ តែនាងប្រកែករហូត។ លុះអាយុបាន១៧ ឆ្នាំ ក៏មានកំលោះម្នាក់ ឈ្មោះនាង រី អាយុបង នាងដល់ទៅ៨ឆ្នាំ នៅភូមិជាមួយគ្នា បានតាមសុំ ស្នេហ៍នាងយ៉ាងស្អិត ទាល់តែនាងបាក់ចិត្តអាណិត ស្រលាញ់គេវិញ និងបានសាងទំនាក់ទំនងស្នេហ៍បាន ១ខែ ដឹងដល់ចាស់ទុំ ពួកគាត់ក៏រៀបចំផ្សំផ្គុំឱ្យយក គ្នាជាប្តីប្រពន្ធទៅ។ បន្ទាប់ពីរៀបការរួចមក ពួកនាង បានចាប់ដៃគ្នាកវែកកឆ្នាំង ដោយប្តីចេះតែប្រើកម្លាំង ស៊ីឈ្នួលគេមួយមុខប៉ុណ្ណោះ មិនចេះរកដោយប្រាជ្ញា អ្វីទេ គឺមួយថ្ងៃៗរែកដីឱ្យគេ ដើម្បីរកកម្រៃចិញ្ចឹម ជីវិត។ ទោះជាមកពីរែកដីអស់កម្លាំងយ៉ាងណា ក៏ ប្តីមិនដែលភ្លេចចំណីស្រស់ទេ ដោយផ្តល់សេចក្តីសុខ ឱ្យនាងយ៉ាងទៀងទាត់ រហូតបង្កើតបានកូនប្រុស២ ស្រី១ ជាចំណងដៃនិស្ស័យស្នេហ៍។

លោកនាង រី

នាងសឹង រ៉េម បន្តទៀតថា ប៉ុន្មានឆ្នាំចុងក្រោយ នេះ ប្តីនាងពេលត្រឡប់មកពីធ្វើការវិញ តែងតែផឹក ស្រា-សតាមផ្លូវ ជួនកាលក៏ជួបជុំគ្នាជល់កែវ រហូត ដល់យប់ជ្រៅទើបមកដល់ផ្ទះ។ ដោយសារតែជាតិ ស្រវឹងចូលខ្លួនជោកជាំរាល់ថ្ងៃ បណ្តាលឱ្យក្តៅដល់ សរសៃសសូង ឆ្លងដល់ប្រដាប់ប្រដាកេរឪចែក ងាប់ ស្តូកប្រើការលែងកើត។

នាងសឹង រ៉េម បន្តទៀតថា លុះប្តីស្វិតសរសៃ ធើអីលែងកើត ក៏ចេះតែក្តៅចិត្តរករឿងនាងមិនស្វាង ឱ្យតែនាងចេញពីផ្ទះមួយជំហាន តែងគំរាមកំហែង នាងថា បើហ៊ានលែងលះគេ ឬរត់ចោលគេ គឺមិន បានជាដាច់ខាត ច្បាស់ជាមានស្លាប់មានរស់មិនខាន ទោះជានាងមានស្លាបហោះ ក៏គេតាមវ៉ៃនាងមិនឱ្យ រត់រួច។ ជួនកាល ពេលស្រវឹងខ្លាំង គេគំរាមអារកនាង ចោល ធ្វើឱ្យជីវិតនាងត្រូវរស់រងកម្ម មុជមិនជ្រៅទៅ មិនឆ្ងាយ ដោយសារតែប្តីនេះ។ ធម្មតានារីគ្រប់រូប អ្នកណាក៏ចង់បានប្តីប្រកបដោយគន្លងធម៌ដែរ តែ សម្រាប់ប្តីនេះ ទោះបីជាបងប្អូនជួយអប់រំយ៉ាងណា ក៏កែមិនឡើងដែរ ដោយសារតែក្នុងខ្លួនដុះមេស្រា ស្ពឹកខួរក្បាល ស្វិតសរសៃកូនអស់ទៅហើយ។

នាងសឹង រ៉េម

រីឯលោកនាង រី អាយុ៤៦ឆ្នាំ ជាប្តី បានប្រាប់ អ្នកយកព័ត៌មានយើងទាំងធុំក្លិនស្រាភាយៗថា លោក ក៏ជាកូនអ្នកស្រែដែរ ដោយមិនបានរៀនសូត្រអ្វីទេ លុះមានអាយុ១៥ឆ្នាំ តែងតែចេញស៊ីឈ្នួលជួលព័ទ្ធ គេគ្រប់ច្រកល្ហក។ លុះធំពេញកំលោះ ក៏បានជួបនាង សឹង រ៉េម ជាប្រពន្ធនេះ តាំងពីចាប់ដៃគ្នាមក នាង ស្រលាញ់ប្តីណាស់ តែងបម្រើប្តីមិនឱ្យសៅហ្មង ទាំងបាយទឹក ទាំងការងារយប់ព្រលប់។ តាំងពីលោក ធ្លាក់ខ្លួនឈឺធ្ងន់មក ក៏ខ្សោយកម្លាំង ហើយអាសរសៃ កេរឪចែកក៏ស្វិតអស់ លែងងើបដូចមុន បម្រើប្រពន្ធ លែងកើត ស្រាប់តែនាងរអ៊ូរទាំប្រើពាក្យធ្ងន់ៗជាមួយ ប្តី បាត់ការគោរពអស់រលីង។ ថ្ងៃណាក៏នាងហាមាត់ ទារលែងគ្នាដែរ បានទាំងរករឿងចង់រត់ចោលលោក ទៀតផង ទើបលោកចេះតែចោទនាងថា មានសហាយ យ៉ាងនេះទៅ។

លោកនាង រី និងនាងសឹង រ៉េម​ ជាមួយកូន

លោកនាង រី ប្រាប់ទៀតថា ទោះជានាងលែងលះ ឬរត់ចោលប្តី ក៏មិនអាចធ្វើបានដែរ លោកនឹងតាមរក នាងទាល់តែឃើញ មិនឱ្យរួចខ្លួនទេ ហើយបើសិនជា នាងហ៊ានយកប្តីទៀត កុំថា លោកកាចឱ្យសោះ។ តាម ពិត ទោះជាលោកស្វិតសរសៃ ក៏នៅមានដៃបបោសអង្អែលចម្លងប្រពន្ធឱ្យបានសុខដែរ មិនព្រងើយកន្តើយនោះទេ ទាំងការរកស៊ីក៏លោកនៅតែអាច រកលុយបាន មិនគួរណាប្រពន្ធនេះ មិនឱ្យតម្លៃប្តី ! សោះ។ ឥឡូវបើមិនជឿ ហ៊ានឱបបង្វេចរត់មើល៍ បើមិនតាមគ្រញេចនាងឱ្យដូចចៃអ៊ីចឹង អត់ឱ្យរួច ខ្លួនទេ កុំចង់សាក។

លោកនាង រី និងនាងសឹង រ៉េម

លោកយាយនាង ហ៊ុន អាយុ៧២ឆ្នាំ និង លោកយាយនាង ហេន អាយុ៦២ឆ្នាំ ជាបងស្រី របស់លោកនាង រី បានឱ្យដឹងស្របគ្នាថា ប្អូនប្រុស ពៅនេះញៀនស្រាកែមិនឡើង រហូតដល់ងាប់សរសៃ- សសូង ខូចខួរក្បាលអស់ហើយ។ វាមិនដែលជួយ រកស៊ីប្រពន្ធទេ ដឹងតែទារលុយយកទៅផឹក ហើយ ម៉្ងៃៗ អង្គុយចាំតែរករឿងជេរប្រពន្ធមិនស្វាង។ ពួក គាត់ជួយអប់រំប្អូនប្រុសនេះអស់ចំណេះហើយ ឥឡូវ មិនដឹងធ្វើម៉េចទេ មានតែទុកឱ្យនៅតាមដំណើរទៅ។

លោកយាយនាង ហ៊ុន

ចំណែក អ្នកជិតខាងមួយចំនួនបានឱ្យដឹងស្រប គ្នាថា លោកនាង រី មិនចូលចិត្តផឹកស្រាបៀរទេ ទោះជាមានមិត្តភក្តិបបួលផឹកក៏ដោយ គេថា ស្រាបៀរ សាបៗ ដាក់ទៅមិនក្តៅពោះ។ លោករី ផឹកតែស្រា-ស មិនចាំបាច់ក្លែមអ្វីទេ ជួនកាលស្រវឹងដេកដួលមិន ហូបបាយទឹក ជាហេតុនាំឱ្យខូចសរសៃ និងខួរក្បាល យ៉ាងនេះទៅ។

លោកយាយនាង ហេន

គួរបញ្ជាក់ថា មនុស្សដុះមេស្រា តែងតែមាន ចរិតបែបនេះ បើមិនបានឈ្លោះជាមួយប្រពន្ធ គេ មិនអស់ចិត្តទេ។ មនុស្សប្រភេទនេះ ពូកែតែមាត់ បើសិនជាវ៉ៃគ្នា ជួនកាលប្រពន្ធនៅពីលើ ព្រោះខ្លួន ឯងកំពុងស្រវឹង មានកម្លាំងឯណាទប់ទល់ជាមួយ ប្រពន្ធបាន? ទោះជាប្រពន្ធជិះសង្កត់ជាប់ ក៏ប្តីប្រមឹក នៅតែស្រែកគំរាមប្រពន្ធថា “អ្ងែងរាងនៅ!ៗ” តែ យ៉ាងនេះ ធ្វើឱ្យអ្នកឈរមើលនាំគ្នាសើច ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែកន្លងមក…”៕

RELATED ARTICLES