Thursday, March 28, 2024
Homeព័ត៌មានជាតិដាក់​ថ្នាំ​ពុល​ក្នុង​អណ្តូង​ទឹក ប៉ង​សម្លាប់ ផ្តាច់​ពូជ

ដាក់​ថ្នាំ​ពុល​ក្នុង​អណ្តូង​ទឹក ប៉ង​សម្លាប់ ផ្តាច់​ពូជ

ខេត្តកំពង់ចាម  បុរសម្នាក់ បានកើតមាន ទំនាស់ជាមួយអ្នកជិតខាងម្នាក់ ពីរឿងព្រំដី ជាប់គ្នា រួចក៏ចងជាគំនុំទុកក្នុងចិត្ត លុះក្រោយ ពេលផឹកស្រាស្រវឹងជោក ក៏បែកគំនិតលបយក ថ្នាំពុលកសិកម្មទៅចាក់ចូលអណ្តូងទឹក (អណ្តូង លូ) របស់គូទំនាស់របស់ខ្លួន ប៉ងសម្លាប់ផ្តាច់ ពូជ តែត្រូវបានក្រុមគ្រួសារជនរងគ្រោះដឹង ទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យមក ចាត់ការតាមច្បាប់។

vanak

ករណីលបចាក់ថ្នាំពុលចូលអណ្តូងទឹក ប៉ងសម្លាប់គូទំនាស់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងប្ញស្សី ឃុំជយោ ស្រុកចម្ការលើ។

ជនសង្ស័យដែលលបចាក់ថ្នាំពុលចូល អណ្តូងទឹកអ្នកជិតខាងនោះ មានឈ្មោះគា ទ្រូ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។ ចំណែកភាគីរងគ្រោះ មានឈ្មោះ ហង់ ស្រូយ អាយុ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា និងមានព្រំដីជាប់គ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកចម្ការលើ បាន ឱ្យដឹងថា កាលពី៣៤ឆ្នាំមុន ជនសង្ស័យ ឈ្មោះគា ទ្រូ និងគ្រួសារជនរងគ្រោះឈ្មោះហង់ ស្រូយ បានកើតមានទំនាស់នឹងគ្នាពីរឿងព្រំដី ដែលនៅជាប់គ្នា រហូតឈានដល់ការគំរាមកំហែងនិងត្រូវបានជនរងគ្រោះប្តឹងឱ្យសមត្ថកិច្ចហៅ ជនសង្ស័យមកធ្វើកិច្ចសន្យាអប់រំម្តងរួចមក ហើយ ទើបចាប់ពីពេលនោះមក ជនសង្ស័យ ចេះតែចងគំនុំទុកក្នុងចិត្តរហូត។

ប្រភពដដែលបន្តថា លុះមកដល់ចម្លោះ ម៉ោង៩ទៅម៉ោង១០យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះគា ទ្រូ បានផឹកស្រា ស្រវឹងជោក ស្រាប់តែបែកគំនិតប៉ងសម្លាប់ គ្រួសារជនរងគ្រោះផ្តាច់ពូជតែម្តង ដោយបាន យកថ្នាំពុលកសិកម្ម ទៅលួចចាក់ចូលក្នុងអណ្តូង ទឹក (អណ្តូងលូ) របស់ជនរងគ្រោះដែលកំពុង ប្រើប្រាស់ប្រចាំថ្ងៃ ដែលមានទីតាំងស្ថិតនៅ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ។ លុះដល់ វេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កូនប្រុសរបស់ម្ចាស់ផ្ទះម្នាក់ អាយុ៩ឆ្នាំ បាន ដើរទៅសប់ទឹកអណ្តូងដាក់ធុងស្ប៉េត្រូ បំណង យកមកប្រើប្រាស់ ស្រាប់តែធុំក្លិនថ្នាំចម្លែក ខុសពីធម្មតា ទើបមិនទាន់ហ៊ានប្រើប្រាស់ឡើយ និងបានស្រែកហៅឪពុកម្តាយរបស់ខ្លួនមកជួយ ពិនិត្យមើល ទើបកើតមានការផ្អើលឆោឡោ ឡើងថា មានគេលួចយកថ្នាំពុលដាក់ចូលទឹក អណ្តូង ប៉ងសម្លាប់គ្រួសាររបស់ខ្លួន ហើយភ្លាម នោះ ជនរងគ្រោះក៏ប្រញាប់រត់ទៅប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិង ស្រាវជ្រាវដល់ទីតាំងកើតហេតុ ទើបឈាន ទៅដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យឈ្មោះគា ទ្រូ នាំមកអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ គា ទ្រូ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចអ្វីដែលជនរងគ្រោះចោទប្រកាន់មែន ពោលគឺពេលខ្លួនផឹកស្រាស្រវឹង កាលពីយប់ថ្ងៃទី១២  សីហា ខ្លួនក៏បែកគំនិតយកថ្នាំពុលទៅចាក់ចូល ក្នុងអណ្តូងទឹករបស់ជនរងគ្រោះតែម្តង ព្រោះ តែខ្លួនស្រវឹងស្រាខ្លាំងផង និងមានគំនុំជាមួយ គ្រួសារជនរងគ្រោះខ្លាំងផង។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ ជនសង្ស័យ សមត្ថកិច្ចបានរៀបចំកសាងសំណុំ រឿង បញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី

RELATED ARTICLES