Friday, March 29, 2024
Homeតារាខ្មែរនាយពាក់មី ប៉ះស្រីក្មេងសាច់សខ្ចី អារិយា

នាយពាក់មី ប៉ះស្រីក្មេងសាច់សខ្ចី អារិយា

ផលិតកម្ម GALAXY ដែលទើបតែចេញវ៉ុលចម្រៀងដែលមានលោកម៉ារ៉ា ប៊ុណ្ណា ច្រៀងបទ ”សង្សារខ្ញុំជាស្រីខារ៉ាអូខេ” ធ្វើឲ្យយុវយ័មានការចាប់អារម្មណ៏ រួមជាមួយតារាចម្រៀងរ៉េប នេនទុំ និង DJ កណ្ដុរ ជាដើមនោះ ឥឡូវផលិតកម្មដ៏ថ្មីសន្លាងនេះបានឈានទៅផលិតភាពយន្ដវាយលុកទីផ្សារចម្រៀងដែរដើម្បីប្រកួតប្រជែងទាំងទីផ្សារចម្រៀង និងទីផ្សារភាពយន្ដព្រមគ្នាតែម្ដង។ រឿងទីមួយដែលផលិតកម្មGALAXY បានចំណាយទុនជាច្រើនម៉ឺនដុល្លារ ផលិតឡើងនោះគឺរឿង ”កំពូលល្ងង់នៅអាស៊ី” ដែលមានតួឯកនាយពាក់មី ប៉ះស្រីស្អាតសាច់សខ្ចី នាងម៉ុន ផលចរិយា ហៅអារិយ៉ា និងតារាដែលចូលរួមមួយចំនួនទៀត ដូចជា លោកម៉ា រ៉ាប៊ុណ្ណា, នាយគ្រឿន, DJ កណ្ដុរជាដើម។

AAAA1
កញ្ញាម៉ុន ផលចរិយា ហៅអារិយ៉ា

លោកឡេង ណាវ៉ាត់ត្រា ជាអ្នកចាត់ការទូទៅរបស់ផលិតកម្មGALAXY បានឲ្យដឹងថា ”រឿង ”កំពូលល្ងង់នៅអាស៊ី” ហ្នឹង គឺឆ្លុះបញ្ចាំងពីភាពកំប្លែងមនោសញ្ចេតនា កម្សត់ខ្លាំង ហើយក៏ឆ្លុះពីស្ថានភាពពិតពីសង្គមសព្វថ្ងៃផងដែរ គឺនិពន្ធដោយខ្ញុំផ្ទាល់ តែកែសម្រួលដោយនាយពាក់មី នឹងដឹកនាំដោយលោកទួច ឧត្ដម្ភ ។ រឿងហ្នឹងជាការនិពន្ធថ្មីសុទ្ធសាធ មិនមានការចម្លងពីបរទេសទេ ហើយមូលហេតុដែលខ្ញុំសម្រេចចិត្តផលិតរឿងបែបជាកំប្លែងនេះឡើង ព្រោះខ្ញុំយល់ថា ទីផ្សារនៅស្រុកខ្មែរយើងកាលណាធ្វើរឿងកំប្លែង គឺជោគជ័យច្រើន ព្រោះគ្មានអ្នកណាចង់ទៅមើលកុនជារឿងកម្សត់ៗ ចេញមកនាំគ្នាយំទេគឺគេចង់សប្បាយៗ អីចឹងធ្វើរឿងកំប្លែងបានត្រូវទីផ្សារយើង ហើយរឿងនេះមានលក្ខណៈពិសេស គឺឈុតរន្ធត់ និងកំប្លែងតែម្ដង”។
រឿង ”កំពូលអ្នកល្ងង់នៅអាស៊ី” បានចាប់ផ្តើមថតនៅក្បែរភ្នំរាប ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ដែលគ្រោងចំណាយពេលផលិត៥ខែ ទើបដាក់បញ្ចាំងនៅអំឡុងខែតុលា ឬវិច្ឆិកា ឆ្នាំ២០១៦ ហើយផលិតកម្ម GALAXY ដាក់ទុនអស់ជាង៥ម៉ឺនដុល្លា សម្រាប់វណ្ណកម្មដំបូងនេះដោយលោកណាវ៉ាត់ត្រា សង្ឃឹមថា ទស្សនិកជននឹងផ្ដល់ការគាំទ្រ GALAXY ទាំងភាពយន្ដនិងចម្រៀងផងដែរ៕

AA
លោកឡេង ណាវ៉ាត់ត្រា ជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម GALAXY

AAAA

RELATED ARTICLES