ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការបង្ហោះចែកចាយនូវរូបភាពនារីវ័យក្មេង រូបស្រស់ម្នាក់ ដែលបានសម្រេចចិត្តគិតខ្លីលេបថ្នាំសម្លាប់ខ្លួន ព្រោះតែឈឺចាប់រឿងស្នេហាមិនសមបំណង ត្រូវខាងប្រុសសុំបែកចែកផ្លូវ ប៉ុន្តែខាង ស្រីមិនដាច់ចិត្ត ក៏ឈានដល់ការធ្វើអត្តឃាតបែបនេះតែម្តង។
នារីវ័យក្មេងដែលត្រូវប្រុសស្នេហ៍សុំបែក ធ្វើឱ្យឈឺចាប់ខ្លាំងពេក ឈានដល់ការលេបថ្នាំសម្លាប់ខ្លួននេះ ត្រូវបានមិត្តភក្តិម្នាក់ បញ្ជាក់ថា នាងមានឈ្មោះប្រាក់ សុម៉ាលី ហើយតាមការពិនិត្យភិនភាគ នារីរងគ្រោះរូបនេះ មានវ័យមិនទាន់ដល់២០ឆ្នាំនៅឡើយ និងមានរូបសម្រស់ស្រស់ផូរផង់។
យោងតាមគណនីហ្វេសប៊ុកឈ្មោះឆាយ ណាំរ៉ុង ដែលអះអាងថា ត្រូវជាមិត្តភក្តិរបស់នារីរងគ្រោះ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ បានបង្ហោះរូបថតចំនួន២សន្លឹក ដោយក្នុងនោះ១សន្លឹក បង្ហាញពីរូបភាពរបស់នារីរងគ្រោះឈ្មោះប្រាក់ សុម៉ាលី ឈឺថតសែលហ្វីពីមុខកញ្ចក់ ប្រកបដោយស្នាមញញឹម និងភាពជឿជាក់ចំពោះរូបសម្រស់របស់ខ្លួន ចំណែករូបភាពទី២ បង្ហាញពីសកម្មភាពជួយសង្គ្រោះបន្ទាន់រ់បស់ក្រុមគ្រូពេទ្យ បន្ទាប់ពីនារីរងគ្រោះ ដាច់ចិត្តគិតខ្លី លេបថ្នាំសម្លាប់ខ្លួន។
ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុក ឆាយ ណាំរ៉ុង បានបង្ហោះសារមួយថា ”ហេតុអ្វីក៏ឯងគិតខ្លីមេស ប្រាក់ សុម៉ាលី ដោយសារតែអាប្រុសថោក អាប្រុសចោម្សៀត អាប្រុសគ្មានមេត្តា យល់តែពីចិត្តខ្លួនវាម្នាក់ ឯងហ៊ានសម្លាប់ខ្លួនដោយសារវា ឯងល្អលើសហើយដឹងទេ? បើមានជាតិ ក្រោយមែនពិតសូមឱ្យឯងជួបស្នេហាពិត ជួបបុរសល្អ កុំអភ័ព្វស្នេហ៍ដូចជាតិនេះអី ហើយសូមចិត្តមនុស្សប្រុសមួយចំនួនផង មេត្តាកុំបានគេស្រលាញ់បានចិត្ត ប្រយត្ន័កម្មពារធ្លាក់មកលើគ្រួសាររបស់ អ្នកវិញ…”។
ក្រោយពីបង្ហោះសារ ព្រមទាំងរូបភាពបង្ហាញពីការធ្វើអត្តឃាតរបស់នារីវ័យក្មេងខាងលើរួចមក គេឃើញមានមិត្តភក្តិ ពិសេសអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានធ្វើការចែករំលែកតៗគ្នា ព្រមទាំងបង្ហាញនូវទឹកចិត្តអាណិតអាសូរចំពោះនារីរងគ្រោះ ខណៈដែលខ្លះទៀត បានចូល ទៅខមិនរិះគន់ ដៀលត្មិះទៅភាគីខាងប្រុសនោះទៀតផង។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានសរសេរថា “ញុមស្លុតចិត្តណាស់ ស្នេហាធ្វើឱ្យក្លាហាន ក៏អាចសម្លាប់មនុស្សបានដែរ មិនថាប្រុស ឬថាស្រី សូមកុំមានចិត្តងាករេ តាមនរណាម្នាក់ផ្សេង បើគ្រាន់តែឃើញ ឬស្គាល់រយៈពេលខ្លី ហើយមកបោះបង់ចោលអ្នកចាស់នោះ គឺមិនត្រឹម ត្រូវទេ យើងត្រូវគិតពីពេលវេលាជាមួយអ្នកចាស់ ភាពផ្អែមល្ហែម អនុស្សាវរីយ៍រាប់មិនអត់ ហេតុអ្វីគ្រាន់ឃើញមួយភ្លែតយើងចោលគេនោះ។ ពេលខ្លះគូរស្នេហ៏យើងមិនស្អាត មិនឡូយឆាយដូចអ្នកផ្សេងមែន តែគាត់មានបេះដូងដរបរិសុទ្ឋសំរាប់អ្នក ដូច្នេះហើយសូមកុំឱ្យគាត់ស្រក់ទឹកភ្នែក ដោយសារយើង ហើយយើងក៏ត្រូវគិតវែងឆ្ងាយដែរថា មានក្រុមគ្រួសារយើងនៅជាមួយគាត់នៅលើកទឹកចិត្តយើងរហូត ចឹងហើយសូមកុំគិតខ្លីណា…” “ស្លាប់ដោយសារប្រុសគ្មានតម្លៃទេ ត្រូវគិតឡើងវិញ ឪពុកម្តាយខំបង្កើតមកនិងចិញ្ជឹមបីបាច់យ៉ាងលំបាក ដើម្បីកូនស៊ូទ្រាំលំបាក ម៉េចកូនមិនគិតឱ្យវែងឆ្ងាយ ហើយអាប្រុសនឹងក៏ចឹងដែរ កុំអាងគេស្រលាញ់ធ្វើបាបចិត្តគេ សប្បាយមែនពេលឃើញគេស្លាប់ចឹង?…” “បើគាត់គិតបាន តែ១ជំហានទៀតនឹងល្អជាងនេះ ខ្ញុំក៏ជួបដូចជាគាត់ដែរ តែខ្ញុំគិតដល់ប៉ាម៉ាក់របស់ខ្ញុំ ដែលលោកទាំងពីរតែងតែបារម្ភពីខ្ញុំគ្រប់ពេល យើងទៅបាត់ចឹងយើងផុតទុក្ខហើយ តែអ្នកដែលនៅជាពិសេសប៉ាម៉ាក់របស់យើង ដែលនៅតើគាត់ទាំង២មានអារម្មណ៍បែបណា?…” “ខ្ញុំក៏ធ្លាប់ជួបមនុស្ស សាវាចឹងដែរ តែខ្ញុំបានយកគ្រួសារជាធំ ហាមចិត្តខ្លួនឯងគិតដល់ពួកគាត់ គិតដល់ក្តីស្រលាញ់របស់ពួកគាត់ ពេលនេះខ្ញុំបានជួបអ្នកដែលស្រលាញ់ខ្ញុំ ផ្តល់តំលៃដល់ខ្ញុំ និងគ្រួសារខ្ញុំប្អូនស្រីគិតខ្លីពេកហើយសូមឱ្យជាតិក្រោយប្អូនជួបមនុស្សល្អៗណា…” “សុំចិត្តមនុស្សប្រុស ឫក៏មនុស្សស្រី ក៏ដូចគ្នាផងដែរ កុំអាងតែម្ខាងស្រលាញ់តែម្ខាង ធ្វើបាបចិត្តគ្នាអីនឹងគ្នាអី…”។
ជុំវិញរឿងរ៉ាវនារីវ័យក្មេងជួបស្នេហ៍ខកបំណង រហូតដល់គិតខ្លីបញ្ចប់ជីវិតខ្លួនឯងនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមគ្រួសារនារីរងគ្រោះ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕