ថ្នាក់ដឹកនាំក្រុមហ៊ុន ខែមដ្រាយ ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកក្នុងសេវាកម្មសំអាតកំរាលព្រំ និងគ្រឿងសង្ហារឹមសាឡុងរបស់ក្រុមហ៊ុន ខែមដ្រាយ ខេមបូឌា ព្រមជាមួយលោក សៅ សុខនី ដែលជាអ្នកទទួលសិទ្ធចែកចាយផ្ដាច់មុខនៅប្រទេសកម្ពុជា បានសម្ពោធជាផ្លូវការនៅថ្ងៃទី08 ខែឧសភា ឆ្នាំ2018 នៅទីក្រុងភ្នំពេញ និងការបើកដំណើរការសេវាកម្មសំអាត ខែមដ្រាយជូនដល់បណ្ដាក្រុមហ៊ុនផ្សេងៗ។
ពិធីនេះបានចាប់ផ្ដើមនៅវេលាម៉ោង09ព្រឹក នៅសណ្ឋាគារ Rosewood ភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម William A. Heidt ឯកអគ្គរាជទូតសហរដ្ឋអាមេរិក លោក Jotham Hatch នាយកផ្នែកបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុន ខែមដ្រាយ អន្តរជាតិ និងលោក Joe Manuszak ជាអគ្គនាយករងក្រុមហ៊ុន Chem Dry អន្តរជាតិទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ទីផ្សារអន្តរជាតិ។
លោក សៅ សុខនី ដែលជានាយកក្រុមហ៊ុន ខែមដ្រាយ ខេមបូឌា បានទទួលសិទ្ធផ្ដាច់មុខនេះ ពីឆ្នាំមុន បានមានប្រសាសន៍ថា លោកធ្លាប់មានបញ្ហាជាមួយសង្ហារឹម សាឡុងដែលប្រឡាក់ខ្លាំង ពិបាកក្នុងការស្វែងរកក្រុមហ៊ុនសំអាតអោយបានស្អាត។ បន្ទាប់មកគាត់បានជួបនិងមានចំណាប់អារម្ភខ្លាំងជាមួយនិងក្រុមហ៊ុនខែមដ្រាយ ដោយសារគុណភាពខ្ពស់និងបច្ចេកវិទ្យាសំអាត ព្រមទាំងភាពចំរុះនៃផលិតផលដែលមានការទទួលស្គាល់ មិនប៉ះពាល់ដល់សុខភាព (Green Certified)។
លោក សៅ សុខនី ក៏បានកំពុងស្វែងរកនូវអ្នកចែកចាយបន្តសេវាកម្មនេះ គោលដៅសំអាតលើអគារ ពាណិជ្ជកម្មក៏ដូចជាគេហដ្ឋានរស់នៅ។ លោកបានបន្ថែមទៀតថា មានមនុស្សជាច្រើនដែលកំពុងស្វែងរកឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន រឺក៏ពង្រីកអាជីវកម្មដែលមានស្រាប់។ ក្រុមហ៊ុន ខែមដ្រាយ នឹងមានការទាក់ទាញខ្លាំងពីសំណាក់បណ្ដាអាជីវកម្មនៅក្រុងប្រទេសកម្ពុជា ដោយសារប្រវត្តិយូរអង្វែងក៏ដូចជាការប្រតិបត្តិ អាជីវកម្មដែលមានភាពរឹងមាំ។
លោក Manuszak ដែលជាអគ្គនាយករងក្រុមហ៊ុន ខែមដ្រាយអន្តរជាតិ បានមានប្រសាសន៍ថា ខែមដ្រាយ បានជួយអាជីវករជាច្រើននៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោកអោយទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគេជាង៤០ឆ្នាំ មកហើយ។ ពួកយើងមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការចូលរួមជាមួយលោក សៅ សុខនី ក្នុងការចាប់ផ្ដើមអាជីវកម្មរបស់គាត់ជាអ្នកនាំសិទ្ធផ្ដាច់មុខ ព្រមទាំងការគាំទ្រលើដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន ខែមដ្រាយ ក្នុងប្រទេសកម្ពុជា។ ពួកយើងមានជំនឿថាការរីកចម្រើនរបស់គាត់នឹងអាចបន្តទៅកាន់ទីផ្សារ ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តមអគ្គរាជទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា William A. Heidt បានមានប្រសាន៍ថា ខែមដ្រាយ ខេមបូឌាមកដល់កម្ពុជាចំពេលដ៏ត្រឹមត្រូវបំផុត ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងរីកចំរើន ជាពិសេសក្នុងវិស័យអចលនទ្រព្យ នៅទីក្រុងភ្នំពេញយើងឃើញមាន ២០០០០ (ពីរម៉ឺន) យូនីត (Unit) នៃខុនដូ ហើយនៅខេត្តព្រះសីហនុមានអាគារខ្ពស់ៗ មិនតិចជាង ២០ ទេ ដែលកំពុងសាងសង់ ហើយទាំងនេះសុទ្ឋតែជាអតិថិជនសក្តានុពលរបស់ ខែមដ្រាយ ខេមបូឌា។
ពត៌មានអំពីក្រុមហ៊ុន ខែមដ្រាយ
ក្រុមហ៊ុនខែមដ្រាយ ជាក្រុមហ៊ុនធំជាងគេលើពិភពលោក ក្នុងសេវាកម្មសំអាតកំរាលព្រំ សំភារៈសង្ហារឹមសាឡុង កំរាលឥដ្ឋការូ ដែលមានអ្នកចែកចាយសិទ្ធជាង3500កន្លែងក្នុងបណ្ដាជាង ៥៥ ប្រទេសលើពិភពលោក នឹងមានបទពិសោធន៍ជាង40ឆ្នាំ បំរើសេវាកម្មសំអាតចំនួន 10000(មួយម៉ឺន) គេហដ្ឋាន និងអាជីវកម្មក្នុង1ថ្ងៃ។ ក្នុងរយៈពេលជាង2ទស្សវត្ស៍មកហើយ ក្រុមហ៊ុន ខែមដ្រាយ តែងតែបានការទទួលស្គាល់ (Green Certified) តាមរយៈការប្រើប្រាស់នូវផលិតផលសំអាតមានសុវត្ថិភាពនិងគ្មានជាតិពុល៕