Sunday, January 19, 2025
Homeសង្គម និងជីវិតអាសូរណាស់! គោចាស់ប៉ះស្មៅខ្ចី ប្រឹងឆីដល់ហល់ស្លាប់លើបង្គង

អាសូរណាស់! គោចាស់ប៉ះស្មៅខ្ចី ប្រឹងឆីដល់ហល់ស្លាប់លើបង្គង

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ ជាអាណិកជនខ្មែរមកពីសហរដ្ឋអាមេរិកម្នាក់ ទើបនឹងមកលេងបងប្អូនសាច់ញាតិនៅស្រុកខ្មែរ មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ទាក់ទងបាននារីវ័យក្មេងសាច់សខ្ចីម្នាក់ នាំឡើងផ្ទះសំណាក់ រួមរ័កមេត្រី ទីបំផុត ដោយសារតែគោចាស់ ប៉ះស្មៅខ្ចីប្រឹងឆីហួសកម្លាំង បណ្តាលឱ្យហល់ ត្រដរខ្យល់ស្លាប់លើបង្គងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍បុរសចំណាស់ នាំក្មេងស្រីឡើងផ្ទះសំណាក់ រួមរ័កហួសកម្លាំង ស្លាប់លើបង្គងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី០៨ ឧសភា ២០១៨ នៅចំណុចបន្ទប់លេខ៧ ក្នុងផ្ទះសំណាក់យីហោ “កុលាប” ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បុរសរងគ្រោះដែលស្លាប់លើបង្គងនោះ មានឈ្មោះក្រៀល សុវណ្ណា អាយុ៥៤ឆ្នាំ ជាអាណិកជនខ្មែរនៅអាមេរិក មានប្រពន្ធឈ្មោះ អៀង ផល្លា អាយុ៤៥ឆ្នាំ រស់នៅប្រទេសកម្ពុជា។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានប្រពន្ធនៅស្រុកខ្មែរ ហើយ១ឆ្នាំ ទៅ២ឆ្នាំ ទើបជនរងគ្រោះបានមកលេងស្រុកខ្មែរ ជួបប្រពន្ធម្តង។ នៅមុនពេលកើតហេតុ ជនរងគ្រោះ ទើបនឹងមកពីសហរដ្ឋអាមេរិក ដើម្បីមកលេងប្រពន្ធ និងបងប្អូនសាច់ញាតិនៅស្រុកខ្មែរ ស្រាប់តែមិនដឹងយ៉ាងម៉េចលួចទៅទាក់ទងបានស្រីក្មេងមកពីណាមិនដឹង ក៏ត្រូវរ៉ូវគ្នាឡើងផ្ទះសំណាក់រួមរ័កមេត្រី លុះក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏បែរជាត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ “កុលាប” ទៅវិញ ព្រមទាំងបានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនផងដែរ ដូចជាចិញ្ចៀន ខ្សែក និងប្រាក់មួយចំនួនទៀតផង។

តាមប្រភពពីខាងផ្ទះសំណាក់ កុលាប បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបាននាំស្រីក្មេងសាច់ខ្ចីម្នាក់ ចូលមកជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅ។ លុះប៉ុន្មានម៉ោងក្រោយមក ក៏ឃើញស្រីក្មេងរូបនេះ រូតរះ ចាកចេញទៅវិញយ៉ាងតក់ក្រហល់ ទើបធ្វើឱ្យបុគ្គលិកផ្ទះសំណាក់សង្ស័យ ក៏ដើរទៅមើលបន្ទប់ខាងលើ ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅលើឥដ្ឋការ៉ូបាត់ទៅហើយ ទើប ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅដល់ទីតាំងកើតហេតុ និងបានបង្កើតគណៈកម្មការចម្រុះ ដែលមានលោកព្រះរាជអាជ្ញា គ្រូពេទ្យជំនាញ និងកម្លាំងកងរាជអាវុធហត្ថផងដែរ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះ គឺដោយសារជំងឺគាំងបេះដូង មិនពាក់ព័ន្ធនឹងអំពើឃាតកម្ម ឬករណីអ្វីផ្សេងនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទំនងជាស្លាប់ដោយសារការរួមភេទ ប៉ុន្តែការបាត់បង់ចិញ្ចៀន ខ្សែ-ក និងប្រាក់នោះ សមត្ថកិច្ច មិនទាន់ហ៊ានធ្វើការសន្និដ្ឋាននៅឡើយទេ ដោយរង់ចាំការបញ្ជាក់ពីសាច់ញាតិ និងផ្នែកជំនាញ ចុះមកពិនិត្យសិន។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវបន្តទៀត។ រីឯសពជនរងគ្រោះ ក្រោយពិនិត្យ រួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES