មិត្តហ្វូនគឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខ1 នៅកម្ពុជា ដែលបានផ្តល់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេសរួមមាន: ទូរស័ព្ទចល័តឥតខ្សែ ទូរស័ព្ទអចល័តឥតខ្សែ អ៊ីនធឺណេត LeaseLine ហើយក៏កំពុងនាំមុខនៃសេវាកម្ម ePayment (eMoney)។ មិត្តហ្វូនមានមោទនភាពក្នុងការបម្រើសេវាកម្មទៅដល់អតិថិជនជាង 8 លាននាក់ជារៀងរាល់ថ្ងៃ។
ចាប់តាំងពីឆ្នាំ2009 ក្រុមហ៊ុនមិត្តហ្វូនបានវិនិយោគទុនទឹកប្រាក់ចំនួនរាប់រយលានដុល្លារ ដើម្បីបង្កើតបណ្តាញប្រតិបត្តិករលំដាប់ពិភពលោកមួយដែលអាចជឿទុកចិត្តបាន ដែលមានស្ថានីយ៍ផ្សាយសេវាចំនួន 10.000 អង់តែន បណ្តាញខ្សែកាបអុបទិកជាង 23,000 គីឡូម៉ែត្រ ទៅដល់ 100%នៃគ្រប់តំបន់ភូមិ ឃុំស្រុក និងខេត្តក្រុង និងប្រព័ន្ធបណ្តាញសេវាគ្របដណ្តប់រហូតដល់ 99% នៃចំនួនប្រជាជន។ គេអាចនិយាយបានថា ក្រុមហ៊ុនមិត្តហ្វូនគឺជាក្រុមហ៊ុនដែលមានសេវាគ្របដណ្តប់ធំទូលាយបំផុត និងជាបណ្តាញដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការផ្តល់សេវាជាច្រើន, មិត្តហ្វូនកំពុងមានអាយុចាស់បន្តិច ហើយមិនមានសក្ដានុភាពចំពោះអតិថិជនជាទីស្រឡាញ់របស់ខ្លួន វាហាក់មិនសមស្របនឹងការរំពឹងទុករបស់អតិថិជនក្នុងការផ្លាស់ប្តូរទីផ្សារទូរគមនាគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្រុមហ៊ុនមិត្តហ្វូនបានផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួនឡើងវិញដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនៃការវិនិយោគក្នុងរយៈពេលវែងដែលជានិច្ចជាកាលផ្តល់នូវការច្នៃប្រឌិតថ្មីៗ លើផលិតផលនិងសេវាកម្មជាលក្ខណៈបុគ្គលប្រកបដោយភាពសកម្មនិងច្នៃប្រឌិតខ្ពស់។ ក្នុងគោលបំណងនេះ មិត្តហ្វូនចង់រួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់យើង ក្នុងការកសាងជីវិតរីកចម្រើនបែបយុវវ័យ និងទាន់សម័យទៅដល់មនុស្សគ្រប់រូប គ្រប់គ្រួសារគ្រប់ទីកន្លែង ក៏ដូចជាថ្ងៃដំបូងដែលមិត្តហ្វូនបានចូលមកក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនៈថ្មីរបស់មិត្ដហ្វូន៖ មិត្តហ្វូននៅតែរក្សាតម្លៃស្នូលនៃពាក្យស្លោក «កាន់តែជិតស្និទ្ធ» ទៅកាន់មិត្តភក្តិក៏ដូចជាចំពោះប្រជាជនកម្ពុជាទាំងអស់ និងរក្សាទស្សនអាជីវកម្ម “អ្នកយកចិត្តទុកដាក់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់” ដែលជាប្រតិបត្តិករល្អបំផុតរបស់អតិថិជនជាមួយនិងរូបភាពថ្មីដូចខាងក្រោម: មិត្តហ្វូនប្រើរូបភាពពណ៌ក្រហមជាចក្ខុវិស័យចម្បងរបស់យើង។ ពណ៌ក្រហមគឺជាពណ៌ស្រស់ស្អាត ពណ៍របស់យុវវ័យ និងបង្ហាញពីជីវិតដ៏រឹងមាំ ហើយវាក៏បង្ហាញពីបំណងប្រាថ្នារបស់មិត្តហ្វូនលើការធ្វើឱ្យស្រស់ស្រាយលើស្លាកសញ្ញាដើម្បីទទួលបានដំណោះស្រាយថ្មី ផលិតផលថ្មី និងសេវាកម្មថ្មីដល់អតិថិជនរបស់ខ្លួន។ មិត្តហ្វូនក៏បានណែនាំម៉ាស្កត់ថ្មី ដែលមានឈ្មោះថា “មុន្នី” ដែលត្រូវបានផ្តួចផ្តើមឡើងចេញពីស្លាកសញ្ញា មិត្តហ្វូន ហើយគាត់នឹងរួមបញ្ចូលជាមួយឡូហ្គូ មិត្តហ្វូនផងដែរ។ “មុន្នី” ជាភាសាខ្មែរ មានន័យថា គាត់គឺជាបុរសឆ្លាតម្នាក់ដែលស្គាល់និងយល់ដឹងពីអ្វីៗទាំងអស់។ មុន្នីគឺជាបុរសម្នាក់ដែលមានជីវិតរស់រវើក មានន័យថាគាត់រស់នៅដោយគ្មានការបំភាន់ និងការក្លែងបន្លំ ដោយភាពជាក់ស្តែងនិងប្រាកដនិយមគឺជាតម្លៃស្នូល។ គាត់គឺជាមិត្តដែលចេះជួយទុក្ខធុរៈគ្នា មានភាពសាមញ្ញបំផុត ហើយគេក៏ជាមិត្តភក្តិដ៏ជិតស្និទ្ធផងដែរ។ គាត់គឺជា «បងប្អូន» សម្រាប់អ្នកគ្រប់គ្នា៕