ភ្នំពេញ ៖ ប្តីប្រពន្ធវ័យក្មេង2នាក់នេះ មិនដឹងជាមានបញ្ហាផ្ទៃក្នុងនឹងគ្នាកម្រិតណា មិនអាចរកដំណោះស្រាយបាន ស្រាប់តែម្នាក់ៗបញ្ចោញអារម្មណ៍ និងការឈឺចាប់របស់ខ្លួនផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកដោយបុរសជាប្តីបានចោទប្រពន្ធថា ជាមនុស្សស្រីចូលចិត្តក្លឹបរាត្រីបោះបង់ចោលកូនទៅរួមស្នេហ៍ជាមួយប្រុសថ្មី ស្រាប់តែប្រពន្ធបានតបមកវិញថា នាងមិនមែនជាមនុស្សស្រីដូចប្តីចោទប្រកាន់នោះទេ តែប្តីវិញទេ ដែលជាមនុស្សចរិតថោកបង្ខូចឈ្មោះប្រពន្ធ។
ប្តីប្រពន្ធខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភាគីបុរសជាប្តី មានគណនីហ្វេសប៊ុកឈ្មោះ Pha NaRa មានមុខរបរជាជាងកាត់សក់។ ចំណែកស្ត្រីជាប្រពន្ធមានគណនីហ្វេសប៊ុកឈ្មោះ Oun Meymini។
យោងតាមគណនីហ្វេសប៊ុកភាគីបុរសជាប្តី បានបញ្ជាក់ឱ្យដឹងថា ប្តីប្រពន្ធពួកគេបានបែកចែកផ្លូវគ្នាទៅហើយ ដោយសារតែស្ត្រីជាប្រពន្ធ បានរត់ចោលប្តីនិងកូន ទៅរួមរស់នឹងគូស្នេហ៍ថ្មីយ៉ាងមានក្តីសុខ ទុកឱ្យខ្លួនជាប្តីត្រូវរស់ចិញ្ចឹមកូនប្រុសសំណប់ចិត្តម្នាក់តែម្នាក់ឯង។ ស្រាប់តែថ្មីៗនេះ លេចឮដំណឹងថា កូនប្រុសឈឺ ក៏ស្រាប់តែ Chat មកខ្លួនជាអតីតប្តី ដើម្បីសាកសួរកូន ប៉ុន្តែត្រូវបានខ្លួនបដិសេសថា “កុំបារម្ភ ខ្ញុំជាប៉ា ខ្ញុំចេះមើលកូនហើយ ដើរលេងផឹកស៊ីចូលក្លឹបឱ្យសប្បាយចុះអ្នកម្តាយដ៏សែនល្អរបស់កូន”។
គណនីហ្វេសប៊ុកបុរសជាប្តី ដែលមានឈ្មោះ Phan NaRa បានបង្ហោះសារមួយ កាលពីពេលថ្មីៗនេះថា “នៅមានមុខឆាតសួរទៀត អ្នកម្តាយដ៏សែនល្អ នឹងស្រលាញ់កូនស្មើរជីវិត (ទៅងាប់ទៅ) នឹងបុរសសម្តឺផ្អែមរហូតដល់ថ្នាក់ម្តាយបោះបង់កូន រត់ចោលប្តី សូមជួយ Share នឹង Comment ជូនពរពួកគាត់ផង ឱ្យស្រលាញ់ដល់ចាស់…”។ ម្ចាស់គណនីខាងលើ បន្តថា “មានអ្វីត្រូវស្តាយ បើរស់នៅជាមួយគ្នា មានចិត្តមិនស្មោះត្រង់ដដែល បើយើងបន្តទៀត ដូចធ្វើបាបខ្លួនឯងចឹង ឥឡូវចង់សម្រាកខួរក្បាលបន្តិច ឈប់ខ្វាយខ្វល់រឿងស្នេហាទៀតហើយ (ម្នាក់ឯងមានរឿងអីមិនល្អ)…”។
បន្ទាប់ពីត្រូវបុរសជាប្តីទម្លាយរឿងរ៉ាវពេញក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែស្ត្រីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Meymini បានឆ្លើយតបមកវិញយ៉ាងចាស់ដៃ ព្រមទាំងបានទម្លាយសារដែលបុរសជាប្តីធ្លាប់បានឆាតសុំទោសខ្លួនជាប្រពន្ធ កាលពីពេលកន្លងមកទៀតផង។
ម្ចាស់គណនី Oun Meymini បានបង្ហោះ សារថា “ខ្ញុំទុកមុខឱ្យអ្នកឯងច្រើនដងណាស់ហើយ តែបើអ្នកឯងនៅតែយករូបខ្ញុំទៅផុស ហើយនិយាយបង្ខូចឈ្មោះខ្ញុំទៀត ប្រយ័ត្នខ្ញុំប្តឹង មិនមែនលើកទីមួយទេ ខ្ញុំសូមផ្តាំទៅលោកឯងថា ធ្វើជាមនុស្សឱ្យថ្លៃថ្នូរផង កុំចរិតថោកពេក ខ្ញុំសូមជម្រាបថា បើមានលើកក្រោយទៀតចាំជួបគ្នាតាមផ្លូរច្បាប់ ចុះគេនៅតែគេសោះ ចេះមកនិយាយបង្ខូចឈ្មោះគេកើត…” “អ្នកដែលមិនដឹងរឿង និងមិនដឹងចរិតរបស់អ្នកឯងប្រហែលជាគេជឿស្លុងហ្មង តែអ្នកដែលដឹងចរិតរបស់អ្នកឯងវិញ គេច្បាស់ជាដឹងថា អ្នកឯងថោកប៉ុនណា…”។
ម្ចាស់គណនី Oun Meymini បានបន្ថែមថា “ជួយ Share ផងបើចង់ដឹងការពិត ចូលមើល Video ហើយកុំស្តាប់តែម្ខាង ហើយបើនៅតែបន្តលាបពណ៌ខ្ញុំទៀត ចាំជួបគ្នានៅសាលាក្រុងចុះ ខ្ញុំនឹងបន្ថែមនៅពេលក្រោយ អរគុណ ហើយត្រូវចាំថា រវាងអ្នកនិងខ្ញុំ គឺជាអ្នកដ៏ទៃ គ្មានអីពាក់ព័ន្ធនឹងគ្នាទេ…”។
តាមរយៈវីដេអូឃ្លីបរយៈពេល5នាទីនិង 50វិនាទី ស្ត្រីជាប្រពន្ធរូបនេះ បានរៀបរាប់ថា “ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំដែលជាសាមីខ្លួនដែលម្នាក់ប្រុសម្ចាស់អខោនឈ្មោះ Phan NaRa គាត់យកមកផុសរូបខ្ញុំ ជាមួយនឹងក្រុមការងារខ្ញុំទាំងអស់គ្នាថ្ងៃហ្នឹង ខ្ញុំកម្មវិធី ហើយចូលទៅលេងក្លឹបត ប៉ុន្តែពួកខ្ញុំទៅទាំងអស់គ្នា ប៉ុន្តែគាត់បានបិទមុខអ្នកទៅជាមួយខ្ញុំទាំងអស់ គាត់ទុកមុខខ្ញុំតែ2នាក់ទេ រួចហើយគាត់យកទៅផុស ខ្ញុំចង់និយាយថា ចំពោះខ្ញុំ ជាមួយនឹងបងដែលជាម្ចាស់រូបហ្នឹងអត់មានអីពាក់ព័ន្ធជាមួយគ្នាទេ ព្រោះពួកខ្ញុំជាក្រុមការងារគ្នា ហើយពួកខ្ញុំលេងជាមួយគ្នាធម្មតា ប៉ុន្តែ គាត់តែងព្យាយាមចោទមកខ្ញុំរហូត ហើយខ្ញុំសូមបញ្ជាក់ថា ការផុសរបស់គាត់មិនមែនជាលើកទី1ទេ គឺគាត់ធ្លាប់យករូបខ្ញុំទៅផុសច្រើនដងហើយ ហើយផុសដៀលខ្ញុំច្រើនដង តែខ្ញុំអត់ចង់មានបញ្ហា អត់ចេះចង់វែងឆ្ងាយទេ តែលើកនេះខ្ញុំឃើញមានអ្នកស៊ែរច្រើនអ្នកចាប់អារម្មណ៍រឿងហ្នឹងច្រើន អ៊ីចឹងខ្ញុំចង់ចេញឃ្លីប បញ្ជាក់ប្រាប់ថា ខ្ញុំជាគ្រួសាររបស់គាត់ តែពួកខ្ញុំបានបែកគ្នាហើយ ប្រហែលកន្លះឆ្នាំហើយ តែគាត់នៅតែព្យាយាមតាមលាបពណ៌ខ្ញុំរហូត គ្រប់ពេលព្យាយាមឆាត ព្យាយាមខលទាំងយប់ព្រលប់ដល់គាត់ធ្វើអីខ្ញុំអត់បាន ខ្ញុំអត់ដឹងគាត់គិតម៉េចទេ ស្រាប់តែចាប់ផ្តើមមកចឹង ហើយរឿងរវាងខ្ញុំនិងគាត់ គឺបានឡើងទៅដល់សាលាសង្កាត់ស្ទឹងមានជ័យ មានក្រដាសផ្តាច់សង្វាសត្រឹមត្រូវ ទោះបីជាគាត់មានអ្នកណា ក៏ខ្ញុំអត់មានសិទ្ធិ ទោះបីជាខ្ញុំមានអ្នកណា ក៏គាត់អត់មានសិទ្ធិពាក់ព័ន្ធគ្នាដែរ គឺជាអ្នកដទៃហើយ តែគាត់នៅតែតាមមិនឱ្យខ្ញុំសប្បាយចិត្ត រស់ស្រួលទេ គ្រប់ពេល សូម្បីតែផ្ទះជួលខ្ញុំ ក៏គាត់ទៅដល់ ហើយមកហាងបងស្រីខ្ញុំ និងធ្លាប់ទៅទះកំផ្លៀងខ្ញុំមុខបងស្រីខ្ញុំ រហូតធ្លាប់មានបញ្ហាហើយរយៈពេលដែលខ្ញុំនៅជាមួយគាត់ មិនត្រឹមតែផ្លូវចិត្តទេ គឺគាត់ធ្វើបាបទាំងផ្លូវកាយខ្ញុំទៀត គាត់ធ្លាប់វ៉ៃខ្ញុំ ពេលដែលខ្ញុំទំងន់ទៀត តែខ្ញុំអត់ចង់និយាយទេ ដោយសារនិយាយទៅដូចជាហែកខ្លួនឯង ប៉ុន្តែពេលដែលខ្ញុំទប់គេអ្នកហែក ចឹងខ្ញុំចង់និយាយឱ្យអ្នកទាំងអស់គ្នាយល់ថា មុននឹងយល់ស្របទៅនឹងអ្វីដែលគាត់បានផុសអត់ទាន់មានសាមីខ្លួនម្ខាង ទៀតបញ្ជាក់ កុំទាន់អាលស្លុងពេក ព្រោះអីខ្ញុំជាម្ចាស់ខ្លួន ខ្ញុំអត់ចង់ចេញមុខទេ តែឃើញផេកត្រូលយកទៅផ្សាយមើលទៅមានគេមើលច្រើន អ៊ីចឹងខ្ញុំចង់ចេញមុខបញ្ជាក់ ចំពោះរូបដែលគាត់ផុស វាដូចជាការចោទប្រកាន់មួយ ធ្ងន់សម្រាប់ខ្ញុំជាមនុស្សស្រី ហើយបងប្រុសម្នាក់នោះ ក៏មានកិត្តិយសរបស់គាត់ ដែលមានគេស្គាល់គាត់ដែរ អ៊ីចឹងចង់ប្រាប់ថា ខ្ញុំទទួលយកអត់បានទេ ហើយបើសិនជាឈ្មោះផាន់ ណារ៉ា នៅតែបន្ត ខ្ញុំនឹងដាក់ពាក្យប្តឹងម្តងទៀត ហើយគាត់ក៏ដឹងខ្លួនឯងដែរថា គាត់មានបណ្តឹងមួយរួច ហើយគាត់ដឹងហើយថាគាត់ធ្វើអីខ្លះ ហើយគាត់ក៏បានស៊ីញ៉េទទួលស្គាល់ដែរ តែឥឡូវបែរជាគាត់មកផុសបង្ខូចឈ្មោះខ្ញុំ ហើយចំពោះគាត់ និងខ្ញុំ អត់មានត្រូវអីជាមួយគ្នាទៀតទេ ហើយចំពោះរឿងដែលថាខ្ញុំបោះបង់កូន កុំប្រើភាសាហ្នឹងអី ខ្ញុំបានឆាតទៅសួរគាត់ ហើយភាសាគាត់និយាយមកថា មិនបាច់ចង់ដឹងលឺរឿងកូនទេ ខ្ញុំចង់ប្រាប់ថា កូនខ្ញុំជាសាច់ឈាមរបស់ខ្ញុំ ទោះបីបែកគ្នា ក៏ខ្ញុំមានអារម្មណ៍មួយស្រលាញ់នឹកកូនខ្ញុំដែរ ខ្ញុំធ្លាប់ឆាតទៅគាត់ សុំជួបកូន ប៉ុន្តែគាត់អត់ឱ្យខ្ញុំជួបទេ គាត់ផ្ញើរតែរូបឱ្យខ្ញុំមើលទេ ចំពោះអ្នកដែលស៊ែរ និងខមិន មេត្តាមើលឱ្យច្បាស់ម្តងទៀត កុំចេះតែចោទ កុំចេះតែជេរប្រមាថគេទាំងដែលខ្លួនឯងអត់ដឹងរឿងអីសោះ ដំបូងខ្ញុំថាអត់ចង់ចេញឃ្លីបនេះទេ តែវាហួសហេតុពេក ហើយខ្ញុំនឹងផុសនៅក្នុងហ្វេសប៊ុកខ្ញុំផ្ទាល់នៅពេលក្រោយទៀត បើសិនជាឆ្ងល់រឿងអី…”។
ដោយឡែក ម្ចាស់គណនីស្ត្រីជាប្រពន្ធរូបនេះ បានបង្ហោះសារបន្ថែមទៀតថា “ចាំបានទេ ពាក្យដែលអ្នកឯងសរសេរខ្លួនឯងទទួលស្គាល់ថា ខ្លួនឯងខុស ខ្ញុំមិនចង់និយាយវែងឆ្ងាយ តែអ្នកឯងព្យាយាមលាបពណ៌ខ្ញុំរហូតនៅមានច្រើនទៀត តែខ្ញុំមិនចង់វែងឆ្ងាយ បើអ្នកឯងនៅតែបន្តចាំជួបគ្នាទៅតាមផ្លូវច្បាប់ចុះ Phan NaRa…”។
ភ្លាមនោះ គេឃើញបុរសជាប្តីបានខមិន តបទៅអតីតភរិយារបស់ខ្លួនថា “រយៈពេលដែលអ្នកឯងចេញពីផ្ទះ ខ្ញុំតែងតែទៅអង្វរ ទៅហៅមកផ្ទះវិញ តែអ្នកឯងថាចង់នៅម្នាក់ឯងសិន ហើយអ្នកឯងថាចរិកខ្ញុំមិនកែ អ្នកឯងថា ខ្ញុំចូលចិត្តគិតអាក្រក់លើអ្នក មិនឱ្យខ្ញុំគិតម៉េច ប្រពន្ធទៅជួលផ្ទះក្រៅ ម៉ោង1 ម៉ោង2 មិនទាន់មកដល់ផ្ទះជួល ថ្ងៃណាខ្លះ ខ្ញុំជួបអ្នកឯងតាមផ្លូវ ជិះឡានមួយប្រុស2យប់ ថ្ងៃណាខ្លះ អត់មកដេកផ្ទះ ពេលខ្លះទៅខេត្ត2 ទៅ3ថ្ងៃ តើឱ្យខ្ញុំគិតថាអ្នកឯងល្អទៀតមែន?…”។ ចំណែកស្ត្រីជាប្រពន្ធ បានតបយ៉ាងខ្លីថា “ចាំដោះស្រាយ តាមផ្លូវច្បាប់ចុះ…”។
ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនទាំងសងខាងបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕