ភ្នំពេញ៖ នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យលិខិតឆ្លងដែននិងសៀវភៅការងារដែលនៅប្រទេសកម្ពុជាមានចំនួន១៩០នាក់ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៦ ខែសីហា តាមផ្លូវបើកថ្មី នៅចំណុចដីឡូត៍គ្មានលេខ បន្ទប់កម្មករស្នាក់នៅ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រតិបត្តិការនេះដឹកនាំលោក អ៊ុក ហៃសីឡា ជាប្រធាននាយកដ្ឋានអន្តោប្រវេសន៍ មានការសំរបសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យបន្ទប់ស្នាក់នៅជនបរទេសជាកម្មករនិងមេជាងសំណង់ដើម្បីស្វែងរកសៀវភៅការងារនិងលិខិតឆ្លងដែនដែលរស់នៅប្រទេសកម្ពុជាក្នុងនោះបានសាកសួរជនជាតិចិនចំនួន១៩០នាក់ ។ បន្ទាប់ពីសាកសួររួចហើយបានដកហូតលិខិតឆ្លងដែន៤២៨ក្បាលនិងត្រូវនាំខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២១នាក់ ប្រុសទាំងអស់ ក្នុងនោះជនជាតិវៀតណាមម្នាក់ ។
ជនអន្តោប្រវេសន៍ដែលមិនមានឯកសារស្របច្បាប់ត្រូវបានឃាត់ខ្លួនចំនួន២១នាក់ បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ៕
គួន ចំរើន