Tuesday, March 11, 2025
Homeព័ត៌មានជាតិHarvey Law Group ត្រូវបានតែងតាំងជាក្រុមហ៊ុនតំណាងផ្លូវការរបស់អាស៊ីអាគ្នេយ៍

Harvey Law Group ត្រូវបានតែងតាំងជាក្រុមហ៊ុនតំណាងផ្លូវការរបស់អាស៊ីអាគ្នេយ៍

ថ្ងៃទី25 ខែឧសភា ឆ្នាំ 2018 ស្ថិតក្នុងប្រវត្តិសាស្ត្រនៃការធ្វើដំណើរតាមនាវាដែលមានអាយុកាលរាប់រយឆ្នាំមកហើយ កោះការាបៀនភាគខាងកើតនៃប្រទេស St. Kitts & Nevis គឺជាគោលដៅដែលប្លែកថ្មីបំផុតសម្រាប់សណ្ឋាគារបែបលក្ខណ:ស្បារបស់ Six Senses។

Resort នេះស្ថិតនៅលើទីតាំងនៃចម្ការដំណាំអំពៅដើមដែលមានកូនភ្នំមួយលាតសន្ធឹងចុះទៅកាន់ឆ្នេរខ្សាច់ដ៏វែងរហូតដល់ទល់មុខសមុទ្រការាបៀន។ គ្រប់គម្រោងវីឡាអាងហែលទឹកចំនួន 70 និងគម្រោង​The Retreat នឹងសប្បាយរីករាយជាមួយទេសភាពសមុទ្រ និងបរិយាកាសស្រស់ស្អាតផ្តល់នូវអារម្មណ៍ដ៏ភ្លឺថ្លាដែលញែកចេញពីភាពទាន់សម័យ ជាកន្លែងដែលភ្ញៀវអាចទាក់ទងជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេព្រមទាំងធម្មជាតិផងដែរ។

នៅក្នុងគំរូ Six Senses ពិតៗ នោះ គ្រប់ទិដ្ឋភាពនៃវីឡាចំនួន 70 ខ្នងដែលមានអាងហែលទឹកផ្ទាល់ខ្លួន សុទ្ធតែជាការប្តេជ្ញាចិត្តរបស់ Six Sense ចំពោះបរិស្ថាន ដោយប្រើវត្ថុធាតុដើមដែលមាននិរន្តរភាពនិងកែច្នៃឲ្យមានភាពងាយស្រួលទាន់សម័យ។

ការសម្លឹងមើលតំបន់ធម្មជាតិរបស់ resort នេះ Six Sense St. Kittsនឹងផ្តល់ជូននូវបញ្ជីការថែទាំដ៏ពិសេសរបស់ Six Sense ដូចជាទម្លាប់ការថែទាំរបស់ការាបៀននិងដំណើរកម្សាន្តត្រឡប់មកវិញ, Six Senses ចូលរួមលើសុខភាព, Detox, យោគៈនិងសិក្ខាសាលា។

នៅភាគខាងត្បូង resort គឺទីក្រុង Sandy Point Town ដែលជាទីក្រុងធំបំផុតទី2 នៅលើកោះនេះ។ Sandy Point គឺជាផ្លូវចូលទៅកាន់ Brimstone Hill ដែលជារមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយជាដំណើរកំសាន្តតែមួយគត់ដែលគួរឱ្យចាប់អារម្មណ៍បំផុតរង់ចាំអ្នកដែលចូលចិត្តប្រវត្តិសាស្រ្ត។ កន្លែងនេះមានទីតាំងស្ថិតនៅខាងលិចនៃកោះដែលជាកន្លែងសម្រាប់ Six Senses St. Kitts មានចម្ងាយប្រហែល 30នាទី តាមបណ្តោយផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតពីក្រុង Basseterre និងអាកាសយានដ្ឋានអន្តរជាតិ (SKB) ។អាកាសយានដ្ឋាននេះត្រូវបានបម្រើដោយជើងហោះហើរត្រង់ពីសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេសដោយមានជើងហោះហើរភ្ជាប់និងជើងហោះហើរពីអឺរ៉ុបនិងសេវាកម្មប្រចាំតំបន់ពីប្រទេសនៅការិបៀនជាច្រើនទៀត។

Six Senses St. Kitts គឺជាគម្រោងមួយរៀបចំដោយ Range Developments ដែលមានជំនាញក្នុងការអភិវឌ្ឍន៍ ​resort ការិបៀនដ៏ល្អប្រណីតរួមជាមួយនឹងការច្នៃប្រឌិតការរចនាការគ្រប់គ្រងនិងធ្វើទីផ្សារដោយសណ្ឋាគារ Six Senses Resorts Spas ។ Resort នេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល 3 ឆ្នាំ។

ឯកឧត្តមបណ្ឌិត Timothy Harris នាយករដ្ឋមន្ដ្រីនៃ St. Kitts & Nevis មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយដែល Range Developments កំពុងនាំយកនូវគម្រោងមួយផ្សេងទៀតនិងស្លាកយីហោដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់ Six Senses មកកាន់ប្រទេសរបស់យើង។ Range Developments កំពុងនាំយកនូវការវិនិយោគទុន ការងារនិងជំនាញសម្រាប់ប្រជាពលរដ្ឋនិងប្រជាជននៅ St. Kitts និង Nevis ។វាជាការអភិវឌ្ឍដ៏អស្ចារ្យមួយសម្រាប់ប្រទេសដ៏តូចរបស់យើងដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីស្លាកយីហោសណ្ឋាគារប្រណីតមួយផ្សេងទៀតមិនយូរបន្ទាប់ពីការបើកសម្ពោធជាផ្លូវការនៃ Park Hyatt ដ៏ល្បីល្បាញលើពិភពលោក នៅSt.Kitts ។ នេះគឺជាការបង្ហាញឲ្យឃើញអំពីទំនុកចិត្តដ៏គួរឱ្យកត់សម្គាល់របស់ Range Developments សម្រាប់រដ្ឋាភិបាលរបស់ខ្ញុំ ប្រជាជននិងប្រទេសរបស់យើង។ ខ្ញុំសូមសរសើរ Range Developments សម្រាប់ទំនាក់ទំនងដ៏ល្អដែលយើងបានរក្សាទុកទាំងអស់នេះគឺដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រជាជននៃ St. Kitts and និង Nevis ។”

នៅក្នុងការប្រកាសគម្រោងនេះ, លោក Bohnenberge ប្រធានគម្រោង Six Senses បានមានប្រសាសន៍ថា “យើងមានក្តីរំភើបរីករាយក្នុងការបន្ថែមជូន St. Kitts ទៅក្នុងផលប័ត្រ Resort របស់ Six Senses នៃតំបន់ ដែលមិនគួរឱ្យជឿ និងធ្វើការក្នុងភាពជាដៃគូជាមួយ Range Developments ដែលមានជំនាញនិងបទពិសោធន៍ពិសេសនៅការាបៀន Six Senses St. Kitts នឹងក្លាយជា Resort ដែលគួរឱ្យកត់សម្គាល់។” Six Senses St. Kitts នឹងក្លាយជាសណ្ឋាគារទី16 នៃ Six Senses Group ដែលបច្ចុប្បន្ននេះមាននៅ 11 ប្រទេសផ្សេងទៀត។

លោក Mohammed Asaria ស្ថាបនិករបស់ Rage Developments បានមានប្រសាសន៍ថា “យើងមានការរំភើបរីករាយក្នុងការស្វាគមន៍ Six Senses ទៅកាន់ St. Kitts និងរីករាយក្នុងការប្រកាសពីរាជធានីដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ គឺរាជធានីភ្នំពេញ។ នាពេលថ្មីៗនេះ Six Sense ត្រូវបានគេបោះឆ្នោតជូនជាស្លាកយីហោសណ្ឋាគារដ៏ល្អបំផុតរបស់ពិភពលោកដោយទស្សនាវដ្តី Travel + Leisure ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាលើគម្រោងដ៏រំភើបមួយនេះ។”

លោក Bastien Trelcat ជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុនអន្តោប្រវេសន៍ឈានមុខគេគឺ Harvey Law Group ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបន្ថែមថា “Harvey Law Group មានកិត្ដិយសក្នុងការសហការគ្នាជាមួយ Range Developments និងរដ្ឋាភិបាលនៃ St Kitts និង Nevis សម្រាប់គម្រោង Six Senses ដែលជាជាអ្នកផ្តល់សេវាផ្តាច់មុខសម្រាប់តំបន់អាស៊ីអាគ្នេយ៍នៃចំនួន ១០០ភាគហ៊ុន តាមរយ:ជម្រើសផ្តល់ហិរញ្ញប្បទាន។ St Kitts មានកម្មវិធីក្នុងការផ្ដល់នូវសញ្ជាតិដែលមានរយៈពេលវែងបំផុតតាមរយៈកម្មវិធីវិនិយោគនៅក្នុងពិភពលោកដែលបង្ហាញពីឱកាសដើម្បីទទួលបាននូវលិខិតឆ្លងដែនដែលត្រូវបានទទួលស្គាល់សម្រាប់អ្នកនិងក្រុមគ្រួសារ។​”

RELATED ARTICLES