Sunday, November 17, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា លក់ខោអាវនាំចូលពីអង់គ្លេស

ឱក សុគន្ធកញ្ញា លក់ខោអាវនាំចូលពីអង់គ្លេស

តារាល្បីល្បាញឱក សុគន្ធកញ្ញា ស្រាប់តែចេញមុខឃោសនាឱ្យសម្លៀកបំពាក់ ដែលនាំចូលមកពីប្រទេសអង់គ្លេស ម៉ាក Superdry ហើយនាងថែមទាំងស្លៀកពាក់ឈុតម៉ូដនោះ មួយឈុត ផ្សព្វផ្សាយទៅ Fan នាងទៀតផង ដែលរួមមានខោអាវ និងមួក គឺសុទ្ធតែមានឡូហ្គោ Superdry ទាំងអស់។ តារាចម្រៀងល្បីល្បាញឈរលើលំដាប់កំពូល តារាចម្រៀងឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រនាងសរសើរថា ពេលលេងឈុតនោះ ទៅគឺដូចជាយុវវ័យអ៊ីចឹង តែនៅពេលដែលគេខមមិនសួរថា តើសុគន្ធកញ្ញា នាំចូលសម្លៀកបំពាក់នោះ មកលក់ដោយខ្លួនឯង  ឬគ្រាន់តែធ្វើជាទូតសុច្ឆន្ទៈ របស់ Superdry នោះ សុគន្ធកញ្ញា មិនឆ្លើយតបឡើយ ដោយនាងគ្រាន់តែថា អរគុណដល់អ្នកដែលគាំទ្រ។

ឱក សុគន្ធកញ្ញា ក្រៅពីជាតារាចម្រៀងជើងខ្លាំងនៅហង្សមាស ដែលក្តាប់តំណែងតារា ស្រីលើគេរយៈពេល៧ឆ្នាំ (២០១០-២០១៧) នោះ នាងក៏ជាអ្នកចម្រៀងម្នាក់ដែលមានការតែងខ្លួន បែបជាយុវវ័យបានល្អដែរ គឺមានការតែងខ្លួនផ្លាស់ប្តូរគ្រប់ពេលទាំងអស់ ទើបមហាជនកាន់តែមានការចាប់អារម្មណ៍ទៅលើរូបនាង ទាំងបទចម្រៀង និងរូបសម្រស់ដ៏គួរឱ្យទាក់ទាញនោះ។ តារាចម្រៀងរូបនេះក៏ស្ថិតក្នុងចំណោម តារាស្រីដែលមានតម្លៃខ្លួនខ្ពស់ ក្នុងការថតស្ពតពាណិជ្ជកម្មដែរ ហើយកន្លងមកសុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈ របស់ទូរស័ព្ទ Samsung ដែលតាមព័ត៌មានថា នាងស៊ីថ្លៃកុងត្រាជាមួយតម្លៃខ្លួន មិនក្រោម៥ម៉ឺនដុល្លារ ឡើយក្នុង១ឆ្នាំៗ។

តាមរយៈការត្រូវប៉ាន់ទាំងចម្រៀង ស្ពតពាណិជ្ជកម្មនេះហើយ ទើបធ្វើឱ្យអតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ, U2, សាន់ដេនេះ អាចរកប្រាក់ចំណូលបានជាច្រើនសែនដុល្លារ ក្នុង១ឆ្នាំៗ  ហើយចុងក្រោយនេះ មានព័ត៌មានថា សុគន្ធកញ្ញា និងសង្សារថ្មីលោកអ៊ឹង សុខលី បានទិញវីឡាទ្រនំស្នេហ៍ចូលគ្នាតម្លៃ២៤ម៉ឺនដុល្លារ មុនពេលដែលពួកគេដឹកដៃគ្នាចូលរោងការនៅឆ្នាំ ខាងមុខ បន្ទាប់ពីបានប្រកាសរំសាយមង្គលការ នៅឆ្នាំ២០១៨ នេះ ចោល ព្រោះខ្លាចធ្លាក់កូដ។

តាមព័ត៌មានថា អំឡុងពេលដែលសុគន្ធកញ្ញា កាន់តែឡើងកូដ និងផ្អែមល្ហែមជាមួយសង្សារថ្មី លោកអ៊ឹង សុខលី នោះ អតីតសង្សារចាស់របស់នាង លោករ៉េតធី ដូណា កាន់តែមានការឈឺចាប់ រហូតដល់លែងហ៊ានជួបមុខសុគន្ធកញ្ញា៕

RELATED ARTICLES