Sunday, November 17, 2024
Homeតារាខ្មែរលី ឡាវីន ឲ្យកាដូប្រុសក្មេង ៤ពាន់ដុល្លារ?

លី ឡាវីន ឲ្យកាដូប្រុសក្មេង ៤ពាន់ដុល្លារ?

តារាសាច់សខ្ចីសិចស៊ីដល់កំពូល នាងលី ឡាវីន ដែលមិនញញើតប៉ុនក្រចកដៃរឿងលេងខ្លួនបញ្ចេញគល់ភ្លៅ និងសុដន់ ធ្វើឲ្យប្រុសៗទាំងឡាយព្រឺព្រួច ចង់ប៉ះស្ទាបអង្អែលនាងនោះ ស្រាប់តែបង្ហាញភាពស្និទ្ធស្នាលចម្លែកជាមួយប្រុសក្មេង លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ដែលបានចូលសិល្បៈមួយរយៈ ហើយទើបប្រកាសវិលរកអាជីចាស់នេះ។

តាមរយៈរូបភាពទាំងឡាយដែលនាងលី ឡាវីន ល្អូកល្អិនជាមួយលោកស៊ីណាវ៉ាត់ត្រា នោះ ធ្វើឲ្យមានការសង្ស័យថា អ្នកទាំង២កំពុងបង្កាត់ភ្លើងស្នេហាជាមួយគ្នា ហើយចំពេលដែលថ្មីៗនេះ មានព័ត៌មានថា ប្រុសក្មេងរូបនេះទើបតែទទួលកាដូធំពីនារីម្នាក់ ជាទឹកប្រាក់ជាង៤ពាន់ដុល្លារទៀត ទើបធ្វើឲ្យមានការសង្ស័យថា​ឡាវីន ជួយឧបត្ថម្ភប្រុសក្មេងរូបនេះ ដើម្បីចងជើងប្រុសក្មេង…។

តារាសម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា និយាយលាយឡំសំណើចថា “លោកពិតជាមានការស្និទ្ធស្នាលជាមួយស្រីស្អាត លី ឡាវីន មែន តែបើថាមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ គឺសូន្យឈឹងតែម្ដង ព្រោះធ្លាប់ថត MV ជាមួយគ្នា កាលពីឆ្នាំមុន មិនសូវបានជួបគ្នាសោះ ហើយមានការរាប់អានគ្នាដូចបងប្អូនអ៊ីចឹង”។

អ្នកសម្ដែងនៅខេត្តបាត់ដំបង រូបនេះ បន្ថែមថា ”ខ្ញុំធ្លាប់ថត MV ជាមួយលី ឡាវីន ឃើញថា គាត់ជាស្រីស្អាតមែន សាច់ឡើងខ្ចីរលើបរលោងម៉ដ្ឋខៃ …។ តែយើងម៉េចនឹងហ៊ានទៅស្រលាញ់គេបង! គ្រាន់តែថតហើយរាប់អានគ្នាជាធម្មតាទៅ ។ ខ្ញុំឃើញឡាវីន ស្អាតអ៊ីចឹង ប្រាកដជាមានអ្នកស្រលាញ់ច្រើនហើយ អីចឹងមិនហ៊ានស្រលាញ់ទេ។ គាត់បានជួយខ្ញុំច្រើនដែរ ទាក់ទងការសម្ដែង បានណែនាំខ្ញុំខ្លះៗដែរ ហើយខ្ញុំពេញចិត្តសមត្ថភាពគាត់ តែពួកយើងមិនមែនជាគូសង្សារគ្នាទេ ជាមិត្តរួមអាជីព។ ចំពោះរឿងទឹកលុយជាង៤ពាន់ដុល្លារនោះ គឺមិនមែនលី ឡាវីន ជួយខ្ញុំទេ តែជាប្រាក់ដែលខ្ញុំបានទទួលកាដូពីម៉ាក់ខ្ញុំ បងស្រីខ្ញុំ គាត់លើកទឹកចិត្តខ្ញុំ ដោយទិញរថយន្ដ Corolla មួយគ្រឿងឲ្យជិះ និងទិញទូរស័ព្ទដៃ Iphone X មួយគ្រឿង ឲ្យប្រើដែរ សរុបទៅជាង៤ពាន់ដុល្លារមែន។ ខ្ញុំឯណាមានស្រីចិញ្ចឹមទៅ ? កញ្ញាលី ឡាវីន គាត់ជាមនុស្សល្អណាស់ ចេះជួយគេ តែគាត់ក៏មិនដែលទៅចិញ្ចឹមប្រុសណាដែរ”។

ពិតជាចម្លែកដែរ ដែលលោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា សរសើរថា លី ឡាវីន ស្អាតសាច់សខ្ចី តែបែរជាថា មិនហ៊ានស្រលាញ់ស្រីស្អាតនេះទេ ហើយតាមរយៈការវិលរកអាជីពចាស់វិញនេះ លោកណាវ៉ាត់ត្រា គ្រោងថត MV ឲ្យផលិតកម្មមួយដែលទៅថតសម្ដែងនៅស្រុកកំណើតផ្ទាល់របស់លោក នៅឯខេត្តបាត់ដំបង តែម្ដង។ ដោយឡែក សម្រាប់អាជីពក្រៅពីសិល្បៈវិញ ស៊ីណាវ៉ាត់ត្រា ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយ ហើយក្នុងពេលដ៏ឆាប់ៗនេះ អ្នកសម្ដែងរូបនេះគ្រោងបើកហាងរកស៊ីលក់ផលិតផល Cosmestic ដូចនាងដេនីក្វាន់ ដែរ៕

RELATED ARTICLES