Wednesday, October 15, 2025
Homeព័ត៌មានជាតិ ប្រធានាធិបតីស៊ីរី  នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើង

 ប្រធានាធិបតីស៊ីរី  នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើង

កូរ៉េខាងជើង ៖ យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយ នៅថ្ងៃចន្ទ ទី04 ខែមិថុនា ឆ្នាំ2018 បានឱ្យដឹងថា ប្រធានាធិបតីស៊ីរី លោកបាសាអាល់  អាសាដ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រទេសកូរ៉េខាងជើង និងត្រៀមជួបជាមួយលោកគីម ជុងអ៊ុន ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌នោះមិនបានបញ្ជាក់កាលបរិច្ឆេទ និងរបៀបវារៈនៃដំណើរទស្សនកិច្ចនោះទេ។

នេះគឺជាលើកទីមួយ ដែលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ទទួលប្រមុខរដ្ឋ ចាប់តាំងលោកចូលកានតំណែងកាលពីឆ្នាំ 2011។

លោកអាសាដ បាននិយាយដូច្នេះ “ខ្ញុំនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ហើយនិងជួបជាមួយលោកគីម ជុងអ៊ុន”។

ដំណើរទស្សនកិច្ចរបស់អាសាដ នៅកូរ៉េខាងជើង កើតឡើងចំពេលដែលលោកគីម ជុងអ៊ុន ត្រៀមខ្លួនចូលតុចចារជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅក្នុងជំនួបកំពូលនាប្រទេសប្រទេសសិង្ហបុរី ថ្ងៃ12 ខែមិថុនា ខាងមុខនេះ។

គួររំឭកថា ប្រទេសស៊ីរី និងកូរ៉េខាងជើង គឺជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយ។ កូរ៉េខាងជើង ក៏មានតួនាទីសំខាន់ដែរ កន្លងមក ដោយជួយផ្គត់ផ្គង់អាវុធ និងកងទ័ពគាំទ្ររបបដឹកនាំស៊ីរី ក្នុងសង្គ្រាមអារ៉ាប់ អ៊ីស្រាអ៊ែល ឆ្នាំ1973  ហើយប្រទេសទាំងពីរក៏ធ្លាប់រងការចោទប្រកាន់ ពីបទប្រើប្រាស់អាវុធគីមី បើទោះជាពួកគេទាំងពីរ បានបដិសេធក៏ដោយ។

គន្លងមក របបដឹកនាំលោកអាសាដ រងការចោទប្រកាន់ជាច្រើនដងជុំវិញការប្រើប្រាស់អាវុធគីមីប្រឆាំងជនស៊ីវិល ប៉ុន្តែ របបនេះតែងតែបដិសេធ។ ការចោទប្រកាន់លើរបបអាសាដ ថា បានប្រើប្រាស់អាវុធគីមីនេះ បានជំរុញឱ្យរដ្ឋបាលអាមេរិក របស់លោកដូណាល់ ត្រាំ ចេញវិធានការក្តៅតបតវិញដោយបាញ់ស្រោចមីស៊ីល ចូលទឹកដីស៊ីរី 2ដង នៅខែមេសា ឆ្នាំ2017 និងខែមេសា ឆ្នាំ2018 ផង៕

លោកបាសាអាល់ អាសាដ និងលោកគីម ជុងអ៊ុន
RELATED ARTICLES