Wednesday, October 15, 2025
Homeព័ត៌មានជាតិក្លឹបស្តេចដំរីស Real Madrid សម្លឹងឃើញ Conte ស្នងតំណែង Zidane

ក្លឹបស្តេចដំរីស Real Madrid សម្លឹងឃើញ Conte ស្នងតំណែង Zidane

បន្ទាប់ពីលោក Mauricio Pochettino គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Tottenham និង លោក Massimiliano Allegri គ្រូបង្វឹកក្លឹបសេះបង្កង់ Juventus ច្រានចោលសំណើសុំធ្វើជាគ្រូបង្វឹកក្លឹប Real Madrid ឥឡូវនេះ យក្សអេស្ប៉ាញមួយនេះ បានងាកមករកលោក Conte គ្រូបង្វឹកក្លឹបតោខៀវ Chelsea ដែលកំពុងមានបំណងចាកចេញពីក្លឹបនេះ ដើម្បីស្នងតំណែងលោកហ្ស៊ីដាន ដែលបានប្រកាសចុះចេញពីតំណែងគ្រូបង្វឹកកាលពីសប្តាហ៍មុន ។

លោក Pochettino បានច្រានចោលសំណើនេះ ដោយសារតែលោកទើបតែចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយ Tottenham ខណៈ លោក Massimiliano ស្ទាក់ស្ទើរមិនហ៊ានទទួលតំណែងនេះ។

រហូតមកដល់ពេលនេះ មានរយៈពេលមួយសប្តាហ៍ ដែលក្លឹប Real Madrid អត់មានគ្រូបង្វឹកដឹកនាំ។

ទាក់ទងទៅនឹងការចង់បានលោក Conte នេះ ក្លឹប Real Madrid ទាន់ទទួលបានចម្លើយបែបណានៅឡើយទេ៕

RELATED ARTICLES