Thursday, May 29, 2025
Homeព័ត៌មានជាតិគ្រប់គ្រងខ្លួនឯងលែងបាន លោកតាធ្វើរឿងចឹង

គ្រប់គ្រងខ្លួនឯងលែងបាន លោកតាធ្វើរឿងចឹង

ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺប្រចាំកាយ និងមានសតិមិនប្រក្រតី អស់រយៈពេលរាប់ឆ្នាំមកហើយ លុះស្ថានភាពជំងឺចាប់ផ្តើមធ្វើទុក្ខខ្លាំងពេក គ្រប់គ្រងខ្លួនឯងលែងបាន ក៏ធ្វើសកម្មភាពទាញកាំបិត យកមកអារកបំពង់កខ្លួនឯង បណ្តាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម។

ករណីបុរសចំណាស់អារកសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ។

បុរសចំណាស់ដែលអារកខ្លួនឯងធ្វើអត្តឃាត មានឈ្មោះផន ផាន អាយុ៧៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកតារងគ្រោះខាងលើ បានដើរឡើងទៅលេងផ្ទះ បុរសចំណាស់ម្នាក់ឈ្មោះសែម សាត អាយុ៨៨ឆ្នាំ រស់នៅភូមិជាមួយគ្នា លុះបន្តិចក្រោយមក ស្រាប់តែលោកតារងគ្រោះបានស្ទុះទៅទាញកាំបិត យកមកអារបំពង់កខ្លួនឯង បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន និងបានត្រដរខ្យល់ស្លាប់យ៉ាងអាណោចអធ័មក្នុងថ្លុកឈាមតែម្តង។

តាមប្រភពពីសាច់ញាតិរបស់លោកតារងគ្រោះ បានឱ្យដឹងថា លោកតារងគ្រោះខាងលើ បានកើតមានជំងឺប្រចាំកាយ និងថែមទាំងមានសតិមិនប្រក្រីជាច្រើនឆ្នាំមកហើយ ហើយនៅពេលដែលស្ថានភាពជំងឺធ្វើទុក្ខម្តងៗ លោកតាចេះតែចង់ធ្វើអត្តឃាត ប៉ុន្តែត្រូវបានសាច់ញាតិជួយសង្គ្រោះទាន់ពេលរហូត។ លុះមកដល់ថ្ងៃកើតហេតុ លោកតារងគ្រោះបានទៅលេងផ្ទះអ្នកភូមិ ឈ្មោះសែម សាត រួចក៏យកកាំបិតអារកខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា លោកតារងគ្រោះពិតជាបានអារកខ្លួនឯងធ្វើអត្តឃាតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES