Thursday, April 25, 2024
Homeព័ត៌មានជាតិសែន​ក្បាល​ទឹក ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​កុងតឺន័រ​ចត​ស្ងៀម​ស្លាប់​​

សែន​ក្បាល​ទឹក ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​កុងតឺន័រ​ចត​ស្ងៀម​ស្លាប់​​

ភ្នំពេញ៖ យុវជនម្នាក់ ទើបនឹងចេញពីផឹកស៊ីថ្ងៃសែនក្បាលទឹក បោះពួយម៉ូតូលឿនពេក ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ចូលហូបបាយពេលយប់ បណ្តាលឲ្យបាក់កផ្កាប់មុខ ស្លាប់ភ្លាមនៅនឹងកន្លែងហេតុការណ៍នេះ កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី ១៧ ខែសីហា នៅមុខសាលាប៊ែលធីអន្តរជាតិ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

fdsfsdfsas
មិត្ដភ័ក្ដិសព អង្គុយយំមើលសពជនរងគ្រោះ

តាមសាក្សីពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងមកឈប់ចតនៅកន្លែងកើតហេតុ ដោយអ្នកបើកបររថយន្តកុងតឺន័រ ចុះហូបបាយឆានៅម្តុំនោះ  លុះក្រោយមកមានជនរងគ្រោះខាងលើជិះម៉ូតូស្កុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1AF-4473 តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះជិះទៅបុកពីក្រោយរថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបាក់កផ្កាប់មុខស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើបររថយន្តកុងតឺន័រ ឃើញដូច្នេះបានឡើងបើកកុងតឺន័រចេញបាត់ទៅ ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ុន ប្រាចាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

fgfddsfd
សមត្ថកិច្ចកំពុងលើម៉ូតូជនរងគ្រោះ

ក្រោយពេលកើតហេតុនគរបាលជំនាញបានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ ស្វែងរកលេខតាមរយះទូរស័ព្ទជនរងគ្រោះទាក់ទៅសាច់ញាតិឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ថោង ធីម

RELATED ARTICLES