Saturday, April 20, 2024
Homeព័ត៌មានជាតិដេញ​​បង្រ្កាប​​មុខ​​សញ្ញា​​ចោរ​ប្លន់ បាញ់​ច្រើន​គ្រាប់​ផ្អើល​ទាំង​កណ្ដាល​យប់​​

ដេញ​​បង្រ្កាប​​មុខ​​សញ្ញា​​ចោរ​ប្លន់ បាញ់​ច្រើន​គ្រាប់​ផ្អើល​ទាំង​កណ្ដាល​យប់​​

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ក្រុងធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែសីហា នៅទល់មុខនិងស្ថានីយប្រេងឥន្ធនៈ តេលា ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានអោយដឹងថា កម្លាំងអន្តរាគមន៍ក្រុងកំពុងតែធ្វើការល្បាតនៅលើផ្លូវវ៉េងស្រេងម្តុំរោងចក្រកាណាស៊ីធី ខណៈនោះស្រាប់តែឃើញជនសង្ស័យ៤នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ចំនួន២គ្រឿងបាន ធ្វើដំនើរតាមផ្លូវវ៉េងស្រេងក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្រាប់តែពួកគាត់បានលឺសំលេងស្រែកថាចោរៗ លឺដូចនេះកម្លាំងរបស់ពួកគាត់ បានធ្វើការជិះដេញតាម ជនសង្ស័យទាំងពីរម៉ូតូគ្រឿងយ៉ាងប្រផិតប្រភីង រហូតដល់មុខស្ថានីយប្រេងឥន្ធនៈតេលា ទើបឃាត់ខ្លួនបានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរី២០១៤ ។ ដោយឡែកបក្សពួកជនសង្ស័យ២នាក់ទៀតជិះម៉ូតូហុងដាឌ្រីមស៊េរី២០១៥បានបន្ថែមល្បឿនបើករត់ចូលផ្លូវបេតុងភូមិឬស្សីបានប្រមាណ១៥០ម៉ែត្របានផ្តួលម៉ូតូចោលហើយ បានដកកាំភ្លើងខ្លីមិន ស្គាល់ម៉ាក បាញ់គំរាមមកលើកម្លាំងសមត្ថកិច្ចចំនួន១គ្រាប់  ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានបាញ់តដៃជាមួយនិងជនសង្ស័យចំនួន៣គ្រាប់វិញដែរ  ធ្វើអោយជនសង្ស័យភ័យរួចបានរត់ចូលទៅក្នុងដីឡូត៍មួយកន្លែង គេចខ្លួនបាត់ស្រមោល  ទោះបីជាកម្លាំងសមត្ថកិច្ច បានរុករកជនសង្ស័យពីរនាក់នោះដែរតែរកមិនឃើញ ព្រោះស្ថានភាពនៅទីនោះ មានការស្មុគស្មាញពេកក៏ដកកម្លាំងចេញមកវិញអស់ទៅ ។

ffgdfdasda
ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់បាន

ជាលទ្ធផលសមត្ថកិច្ចចាប់បានជនសង្ស័យ២នាក់មានឈ្មោះ ទួន  សុភាព ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន មានស្រុកកំណើតភូមិតាងិល ឃុំតាងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងម្នាក់ ទៀតមានឈ្មោះ ឡេង ឈុនលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរខាងពិនិត្យសំលៀកបំពាក់ ស្នាក់នៅម្តុំផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។  ដកហូតម៉ូតូ២គ្រឿងម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E 6081 មួយគ្រឿង និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO 4524  ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនបានឲ្យដឹងថា ពួកគេនិងមិត្តភក្កិ២នាក់ទៀតមិនមានអាវុធជាប់នឹងខ្លួនទេ ហើយសម្លេងផ្ទុះអាវុធនោះក៏ជាអាវុធរបស់ សមត្ថកិច្ចដែរមិនមែនពួកគេជាអ្នកផ្ទុះមុនទេ ចំណែកមិត្តភក្កិរបស់គេ២នាក់ទៀតភ័យខ្លាច ពេកបានរត់គេចខ្លួន ។

fgdfgdfsds
ម៉ូតូជនសង្ស័យ ជិះធ្វើសកម្មភាព

ក្រោយពេលកើតហេតុជនសង្ស័យពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ព្រមទាំងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសាកសួរនៅប៉ុស្ត៍នគរបាលចោមចៅធ្វើការសួរនាំហើយមិនជាប់ពាក់ព័ន្ធនិងមិនមានភស្តុតាងគ្រប់គ្រាន់បានដោះលែងវិញ គ្រាន់តែរក្សាទុក ម៉ូតូបណ្តោះអាសន្នរង់ចាំមានឯកសារគ្រប់គ្រាន់ទើបប្រគល់ឲ្យ ៕

ណន រ៉ាត់ ថោង ធីម

 

RELATED ARTICLES