ប្រសិនមនុស្សស្រីដែលចូលចិត្តអ្នកមានចរិកអៀននៅពេលអ្នកជួបនាង ចូរកុំបារម្ភ ខាងក្រោមនេះគឺជា តិចនិកបបួលសុភាពនារីចេញក្រៅដើរកម្សាន្តបានដោយជោគជ័យ…
ក/ត្រូវដឹងពីការចាប់អារម្មណ៍របស់នាង
1. នៅក្បែរនាងឲ្យបានញឹកញាប់បន្តិច។ មធ្យោបាយ ក្នុងការថ្ពក់យកបេះ ដូងមនុស្សស្រី ដែលមានចរិក អៀនគឺត្រូវបំបែក នូវរបាំង ឧបសគ្គនៃភាព អៀនរបស់នាង។ ដូច្នេះលោកអ្នក គួរតែស្គាល់ ចិត្តថ្លើមរបស់នាងឲ្យ ច្រើនជាងការស្ថិត នៅចំពោះមុខនាង និងណាត់ នាង ចេញដើរ លេងដោយ មធ្យោបាយត្រង់ៗ។
2. ជជែកគ្នាជាមួយនាង។ ធ្វើអ្វីដែលអ្នកអាច ស្វែងរកឱកាស ក្នុងការសន្ទនា ជាមួយនាង ដូចជានៅក្នុងបណ្ណាល័យ ដែលជា កន្លែង ស្ងប់ស្ងាត់ ជាដើម។
3. លៃលកទាក់ទងស្គាល់មិត្តរបស់នាង។ ពួកគេនឹងក្លាយជា ប្រភពដ៏មាន ប្រយោជន៍ក្នុង ការគាំទ្រនិង ជាជំនួញផ្នែក ព័ត៌មាន ដល់ អ្នក។
ខ/សង្កេតមើលថាតើនារីម្នាក់នោះចូលចិត្តនិងពេញចិត្តអ្នកដែរទេ
1) កត់សម្គាល់ពី សញ្ញាដ៏តូចមួយ ដែលចង្អុលបង្ហាញ ថានាងចាប់អារម្មណ៍ និងអ្នក។ នាង ប្រហែលជានឹង មិនប្រាប់អ្នក ឡើយ ប៉ុន្តែ នាងនឹងបង្ហាញ នូវសញ្ញាមួយ ចំនួនចេញ មកប្រសិនជា នាងចូលចិត្តអ្នក។
2) ចែចង់នាងបន្តិច។ បំបែកនូវរបាំង ឧបសគ្គនៃចរិក អៀនរបស់នាង និងប៉ះដៃរបស់នាង ឬកាន់ដៃរបស់ នាងជាដើម។
គ/ បបួលនាងដើរលេង
1. ចូរជឿជាក់លើខ្លួនឯង។ ប្រសិនជាអ្នកមិន ជឿជាក់លើ ខ្លួនឯង តើនារីម្នាក់នោះអាច ទុកចិត្តឬជឿជាក់ ក្នុងទំនាក់ទំនង របស់អ្នក ទាំងពីរដោយ របៀបណា? ចូរមើល មកខ្លួនអ្នកផ្ទាល់ តែពីអ្វីដែល ជាមធ្យោបាយ វិជ្ជមាននិង ជឿជាក់ថា អ្នកធ្វើ ត្រឹមត្រូវ។
2. អនុវត្តនូវអ្វី ដែលអ្នកនឹង ត្រូវនិយាយ ចេញមកនោះ ចំពោះមុខកញ្ចក់។ ចូរស្រមៃថាអ្នកគឺជា នារីដែលមានចរិក អៀនដែលអ្នក ចង់ បបួលដើរលេង។ គិតគូរពី មធ្យោបាយល្អ ដើម្បីបបួល នាងចេញក្រៅ ដើរលេងដោយ មិនត្រូវធ្វើឲ្យអារម្មណ៍ អ្នកអៀនឬខ្មាស់ នោះ ឡើយ។
3. ខិតទៅជិតនាងដោយចិត្តត្រជាក់។ កុំដើរសំដៅទៅរកនាង ក្នុងបំណង ប្រាប់នាង ពីរឿងអ្វីមួយ ដែលនឹង ផ្លាស់ប្តូរជីវិត របស់នាង ឲ្យសោះ។ សំដៅដូចជាអ្នកធ្វើអ្វី តាមធម្មតានៅ ពេលអ្នកកំពុង ចាប់ផ្តើមសន្ទនា ជាមួយនិងនាង។
4. ចាប់ផ្តើមដោយពោលពាក្យសរសើរដូចជា ប្រាប់នាងថានាងមើល ទៅស្រស់ស្អាត សោភាខ្លាំងណាស់ កែវភ្នែកទាំងគូរ បស់ នាងក៏ស្អាត អស្ចារ្យទៀត។
5. ចាប់ផ្តើមបបួល នាងចេញក្រៅដើរលេង៕
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា