Sunday, January 19, 2025
Homeសង្គម និងជីវិតគេចខ្លួន១០ឆ្នាំ វិលវិញជាប់ខ្នោះ

គេចខ្លួន១០ឆ្នាំ វិលវិញជាប់ខ្នោះ

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ ធ្លាប់បានបង្កហិង្សាវាយគូទំនាស់ម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ រួចព្យាយាមរត់គេចខ្លួនចេញពីស្រុកកំណើតសម្ងំលាក់ខ្លួនអស់រយៈពេល១០ឆ្នាំ លុះភ្លេចខ្លួនក៏លបវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញចាប់ក្របួចជាប់ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ពពិល  ឃុំកំពង់ពពិល  ស្រុកពារាំង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះម៉ាន់ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៨៧ ចុះថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១២ របស់លោកតាក់ គឹមសៀ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង ពីបទបង្ករបួសស្នាមដោយចេតនា ដែលប្រព្រឹត្តនៅចំណុចភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៨កន្លងទៅ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៨កន្លងទៅ ជនសង្ស័យឈ្មោះម៉ាន់ ម៉ាប់ បានប្រើអំពើហិង្សាវាយបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកក៏រត់គេចខ្លួនចេញពីស្រុកបាត់ស្រមោល ដោយមិនដឹងជាចេញទៅសម្ងំលាក់ខ្លួនដល់ទីណានោះទេ។ ស្រាប់តែមកដល់វេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីរត់គេចខ្លួនអស់រយៈពេល១០ឆ្នាំ ស្រាប់តែលេចមុខជនសង្ស័យខាងលើ លបវិលចូលស្រុកវិញ ទើបសមត្ថកិច្ចបានចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្ជជនជាប់ចោទខាងលើ ត្រូវបានបញ្ជូនខ្លួនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES