Wednesday, March 12, 2025
Homeសង្គម និងជីវិតឈឺក្បាលខ្លាំងពេក ចងកស្លាប់ចោលម៉ែ

ឈឺក្បាលខ្លាំងពេក ចងកស្លាប់ចោលម៉ែ

ខេត្តកណ្តាល ៖ បុរសម្នាក់បានកើតមានជម្ងឺឈឺក្បាលជាប្រចាំ រហូតដល់ស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងឡើង ទ្រាំលែងបាន ក៏សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនចោលម្តាយ និងក្រុមគ្រួសារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដើមអម្ពិលខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង។

បុរសគំនិតខ្លី ដែលចងកសម្លាប់ខ្លួន ព្រោះតែទ្រាំនឹងជំងឺរ៉ាំរ៉ៃប្រចាំកាយលែងបាន មានឈ្មោះផល្លា ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកកូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺប្រចាំកាយ (ឈឺក្បាល) ជាយូរឆ្នាំមកហើយ ទោះជាទៅរកគ្រូពេទ្យ គ្រូខ្មែរពិនិត្យព្យាបាលយ៉ាងណា ក៏មិនបានធូរស្បើយសោះ ហើយនៅមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូនប្រុសរបស់គាត់ ហាក់កាន់តែធ្វើទុក្ខខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទីបំផុត ធ្វើឱ្យកូនប្រុសគាត់ទ្រាំទ្រនឹងជំងឺនេះ លែងបានតទៅទៀត ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។

ស្ត្រីជាម្តាយរូបនេះបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់បានចូលដេកដូចធម្មតា ស្រាប់តែមកដល់វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលគាត់ភ្ញាក់ពីដំណេក ក៏បាត់មិនឃើញកូនប្រុសនៅកន្លែងដេក ទើបផ្អើលឆោឡោ ដើរតាមរកមើល ស្រាប់តែពេលដើរទៅមើលនៅខាងក្រោយផ្ទះ ឆួលពិលមើលទៅលើដើមអម្ពិល ក៏ប្រទះឃើញកូនប្រុសរបស់គាត់ ចងកស្លាប់បាត់ទៅហើយ មិនដឹងជាក្រោកមកចងកតាំងពីថ្មើរណា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន មូលហេតុ ដោយសារតែជនរងគ្រោះមានជំងឺប្រចាំកាយ ទ្រាំទ្រលែងបាន។

សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES