Saturday, April 20, 2024
Homeព័ត៌មានជាតិឃើញ​ជជែក​លេង​ពី​ល្ងាច​ ព្រឹក​ឡើង​ឃើញ​​​សព​​អណ្ដែត​ទឹក​ទន្លេ​

ឃើញ​ជជែក​លេង​ពី​ល្ងាច​ ព្រឹក​ឡើង​ឃើញ​​​សព​​អណ្ដែត​ទឹក​ទន្លេ​

ខេត្តកំពង់ឆ្នាំង៖  សពនារីម្នាក់ ស្លាប់អណ្តែតទឹក ដោយគេប្រទះឃើញ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ១៧ ខែ សីហា ឆ្នាំ២០១៦ នៅមាត់កំពង់ទឹកមាត់ទន្លេ ស្ថិតនៅ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង  ដែលសមត្ថកិច្ចថានាងខ្យល់គរទៅមុជទឹកលង់ស្លាប់ ។

ប្រជាពលរដ្ឋ រស់នៅភូមិឃុំកើតហេតុខាងលើ បានឲ្យដឹងថា៖ នារីជនរងគ្រោះឈ្មោះ ឃន សាត អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ ដោយមុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១៦ គេបានឃើញនាង នៅជជែកលេងជាមួយ ប្រជាពលរដ្ឋ ក្នុងភូមិជាធម្មតាទេ ហើយ បានឃើញនាងដើរត្រឡប់ ទៅផ្ទះវិញ ស្រាប់តែព្រឹកឡើង មានគេបានប្រទះឃើញ នាងស្លាប់នៅ ក្នុងទឹកទន្លេតែម្តង។

ប្រភពដដែលបានបន្តថាៈ នារីរងគ្រោះជាមនុស្ស មានស្មារតីមិនល្អ និងមានជម្ងឺឆ្កួតរជ្រូកឧស្សាហ៍ប្រកាច់ទៀតផង ហេតុនេះបងប្អូននិងប្រជាពលរដ្ឋ សង្ស័យថាៈ នាងអាចចុះងូតទឹក ហើយបានប្រកាច់ លង់ទឹកស្លាប់តែម្តង ។

ចំណែកសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលបានធ្វើកោសល្យពិច័្ចយ វិញបានសង្ស័យថាៈ នារីរងគ្រោះអាចស្លាប់ដោយសារខ្យល់គរដួលក្នុងទឹកលង់ស្លាប់  ហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យទៀនតាមប្រពៃណីនៅក្នុងលំនៅដ្ឋាន ៕

  សុក្រិត

 

 

RELATED ARTICLES