Saturday, January 25, 2025
Homeព័ត៌មានជាតិអាជីវ​ករ​​ផ្សារ​ទំនប់ នាំ​គ្នា​រារាំង​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​សាល​ដីកា​

អាជីវ​ករ​​ផ្សារ​ទំនប់ នាំ​គ្នា​រារាំង​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​សាល​ដីកា​

ភ្នំពេញ៖ កាលពីម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ តុលាការបាននិងកំពុងចុះអនុវត្តដីការក្សា និងការពារផ្សារ ងិន អាន ដែលមានទីតាំងស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ក្នុងការចុះអនុវត្តដីកានេះ លោកព្រះរាជអាជ្ញារង សៀង សុខ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ បញ្ជាការឯកភាពខណ្ឌឫស្សីកែវ ព្រមទាំងបានត្រៀមរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងផងដែរ ដើម្បីត្រៀមទប់ស្កាត់រាល់បាតុភាពដែលអាចកើតឡើងជាយថាហេតុ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ការចុះអនុវត្តដីកានេះគឺធ្វើឡើងតាមដីកាលេខ១២២«ទ»ដរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ រវាងម្ចាស់បំណុលគឺក្រុមហ៊ុន ញ៉ូូរិច ខេមបូឌា និងកូនបំណុលគឺលោក អ៊ូ សេដ្ឋានូ និងលោកស្រី ជុំ ពន្លឺ ។

sdgvsfdf
អាជ្ញាធរប្រកាសសាលដីកា

ប្រភពបានឲ្យដឹងទៀតថា កាលពីមុនក្រុមហ៊ុន ញ៉ូរិច ខេមបូឌា បានជួលឲ្យកូនបំណុលឈ្មោះ អ៊ូ សេដ្ឋានូ និងភរិយា បើកផ្សារនេះឡើង បុន្តែបន្ទាប់ពីចប់កិច្ចសន្យា ភាគីកូនបំណុលមិនព្រមចាកចេញទេដោយមានទាំងអាជីវករមួយចំនួនបានធ្វើការគាំទ្រឲ្យលោក អ៊ូ សេដ្ឋានូ និងភរិយា បន្តគ្រប់គ្រងផ្សារ ងិន អាន នេះតទៀត នៅពេលនោះតុលាការបានសម្រេចចុះអនុវត្តដីកាបង្គាប់ម្តងរួចមកហើយ តែអនុវត្តបានតែក្រៅៗប៉ុណ្ណោះ ទើបពេលនេះចុះមកអនុវត្តដីកាជាលើកទី២ ដោយមានត្រៀមទាំងកម្លាំងនគរបាល និងរថយន្តពន្លត់អគ្គិភ័យផងដែរដើម្បីត្រៀមការពារបាតុភាពដែលអាចកើតឡើងជាយថាហេតុ ។

ការចុះអនុវត្តដីកាលើកទី២នេះបានប្រកបដោយជោគជ័យ ព្រោះកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌបានព្យាយាមចូលកាត់សោទ្វារចូលក្នុងផ្សាររហូតបានសម្រេចទោះបីជាមានការលើកបដាតវ៉ា និងមានការប្រទូស្តរាយគ្នាបន្តិចបន្តួចក៏ដោយ ។

ការប្រទុសសារាយរវាងក្រុមអាជីវកនិងកម្លាំងសន្តិសុខខណ្ឌនោះចាប់ផ្តើមរយៈពេលខ្លី ក្រោយមកខាងកងកម្លាំងបានសម្រុកចូលផ្សារបានសម្រេច  ហើយបន្ទាប់មកខាងតំណាងក្រុមហ៊ុន ញ៉ូរិក ខេមបូឌា បានប្រកាសឲ្យក្រុមអាជីវកនាំគ្នាចូលលក់ដូជាធម្មតាវិញ ហើយបង្គាប់ឲ្យក្រុមអាជីវកនាំគ្នាទៅបំពេញសំណុំបែបបទជាថ្មីផងដែរ។

dsgdffdds
អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចត្រៀមអនុវត្ដន៍សាលដីកា

នៅពេលចុះអនុវត្តដីការក្សាការពារនោះខាងលើនេះមានបងប្អូនអាជីវកមួយចំនួនបានប្រឆាំងតវ៉ាទៅនិងការចុះអនុវត្តតែជាលត្ធផលការជំទាស់របស់អាជីវកត្រូវបានបរាជ័យដោយខាងក្រុមហ៊ុនញ៉ូរ៉ិចចូលកាន់កាប់ទីតាំងផ្សារខាងលើដោយសុវត្តិភាព  ។ តំណាងក្រុមហ៊ុន ញ៉ូរ៉ិច បានប្រកាសថា «បងប្អូនអាជីវករទាំងអស់អាចធ្វើការលក់ដូរ ដូចធម្មតាចាប់ពីថ្ងៃស្អែក ហើយតម្លៃតូបគឺនៅដដែលដូចដែលបងប្អូនធ្លាប់បង់ និងគ្មានការលក់ដូរតូបនោះទេ»៕

កែវ   ឈីម

 

RELATED ARTICLES