Friday, April 26, 2024
Homeព័ត៌មានជាតិចូល​​ភ្ជង់​​ប្លន់​​​ហាង​លក់​ទូរ​ស័ព្ទ​ដៃ​ សមត្ថកិច្ច​ទាន់ ​រត់​ចូល​ផ្សារ​នាគ​មាស​បាត់​

ចូល​​ភ្ជង់​​ប្លន់​​​ហាង​លក់​ទូរ​ស័ព្ទ​ដៃ​ សមត្ថកិច្ច​ទាន់ ​រត់​ចូល​ផ្សារ​នាគ​មាស​បាត់​

ភ្នំពេញ៖ ចោរចិត្ដធំម្នាក់ បានចូលទៅភ្ជង់ប្លន់យកទូរស័ព្ទ ចំនួន៧គ្រឿង ពីអ្នកលក់ទូរស័ព្ទនៅហាង លឹមហាវទាំងថ្ងៃបង្កការភ្ងាក់ផ្អើលដល់សម្ថតកិច្ច ដេញរត់ចូលផ្សារនាគមាសបាត់ ហើយកំពុងធ្វើការព័ទ្ឋចាប់ ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាមោ”ង១និង១០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅហាងលក់ទូរសព្ទ័ដៃ យីហោ លឹម ហាវ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

sdfgfds
សមត្ថកិច្ចពិនិត្យហាងលក់ទូរស័ព្ទ

បើតាមសំដីរបស់ម្ចាស់ហាងបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកwave ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1G.5094 ចូលមកហាងហើយអង្គុយលើកៅអីសួររកទិញទូរសព្ទ័ដៃ យកលក់បន្ត ពេលនោះ ចោរក៍សួរថា មានទូរសព្ទ័មា”កiPhone6s plus ៣ដើម មកនិងSAMSUNG S6edge២ ដើម iphone5 ២ ដើម ដោយនិយាយត្រូវហើយ គាត់ច្រកក្នុងថង់ទុកនៅលើទូរង់ចាំគិតលុយ ស្រាប់តែពេលនោះចោរក៍លូកដៃចូលក្នុងកាបូបដកកាំភ្លើងខ្លីចេញមកភ្ជង់អ្នកលក់ និងទាញទូរសព្ទ័ដាក់ក្នងកាបូបរត់ចេញមកក្រៅឡើងម៉ូតូ ប្រុងគេចខ្លួន ស្រាប់តែកម្លាំងនគរបាលល្បាតនៅក្បែរនោះ លឺសំឡេងជនរងគ្រោះស្រែក ក៏ចុះទៅជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កំាភ្លើងជាប់ដៃបម្រុងបាញ់សមត្ថកិច្ចទៀត ហើយបានរត់ចូលទៅក្នុងផ្សារនាគមាសបាត់ស្រមោលទៅ ។

fddsaafd
ហាងលក់ទូរស័ព្ទដៃកើតហេតុ

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំគ្នាដើររុករកពេញក្នុងផ្សារនាគមាស និងសួរក្រុមអាជីវករដែលលក់នៅក្នុងនោះថា ឃើញវារត់ទៅណាទេតែបានក្រុមអាជីវករថា ពួកគាត់ជាប់លក់ ។

fggsdafsa
សមត្ថកិច្ចកំពុងឡោមព័ន្ធផ្សារ តាមចាប់ជនសង្ស័យ

ក្រោយពីធ្វើតាមរកអស់រយៈពេលជាងមួយម៉ោងរួចមក នៅតែរកមិនឃើញឡើយ ។ ហើយម្ចាស់ហាងបានប្រាប់ថា ទូរសព្ទ័ដែលចោរប្លន់អស់ចំនួន៧ដើមនេះ គឺមានទឹកប្រាក់ប្រហែលជា ៣ពាន់ដុល្លារ ៕

RELATED ARTICLES