Sunday, January 19, 2025
Homeសង្គម និងជីវិតតាបែកយាយយូរជូរមាត់ រកស្រីក្មេងរួមរ័ក ស្លាប់លើបង្គងឈឹង

តាបែកយាយយូរជូរមាត់ រកស្រីក្មេងរួមរ័ក ស្លាប់លើបង្គងឈឹង

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែចេញមកធ្វើការសំណង់នៅភ្នំពេញបែកប្រពន្ធយូរជូរមាត់ ក៏បែកគំនិតនឹកចង់រកស្រីក្មេងរួមរ័កមេត្រីសម្រន់តណ្ហាចេញម្តង លុះទៅដល់ឃើញស្រីក្មេងរូបស្រស់សាច់ខ្ចី ក៏ប្រឹងឆីរហូតដល់ហល់ ដឹងអី! កម្លាំងមិនដល់ ក៏បណ្តាលឱ្យគាំងបេះដូង ស្លាប់ (ស្លាប់លើបង្គង) យ៉ាងអាណោចអាធ័ម។

ករណីបុរសចំណាស់រួមរ័កជាមួយស្រីក្មេងរហូតដល់ស្លាប់លើបង្គង បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្ទះបម្រើសេវាផ្លូវភេទមួយកន្លែង ជ្រកក្រោមស្លាកកោសជប់ ម៉ាស្សា នៅចំងាយប្រមាណ១០០ម៉ែត្រពីកំពង់ផែភ្នំពេញ តាមបណ្តោយផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសចំណាស់រងគ្រោះ ដែលបែកប្រពន្ធយូរ ជូរមាត់ចង់ភ្លក់រសជាតិថ្មី ប៉ុន្តែដោយកម្លាំងមិនដល់ បណ្តាលឱ្យស្លាប់លើបង្គង មានឈ្មោះមុំ គង់ អាយុ៦៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ម្តុំអូរឫស្សី មានស្រុកកំណើតនៅភូមិទួលខ្សាច់ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម សព្វថ្ងៃរស់នៅផ្ទះខាងប្រពន្ធ ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូឌុបចេញពីការដ្ឋានសំណង់ដែលខ្លួនបម្រើការ សំដៅទៅរកសេវាផ្លូវភេទ នៅផ្ទះមួយកន្លែងគ្មានលេខ នៅម្តុំជិតកំពង់ផែភ្នំពេញ តាមបណ្តោយផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពដដែលបន្តថា ពេលទៅដល់ ក្រោយពីចចារតម្លៃគ្នាត្រូវរ៉ូងអស់ហើយ (រួមរ័កម្តងក្នុងតម្លៃ៣ម៉ឺនរៀល) ជនរងគ្រោះក៏ត្រូវនារី វ័យក្មេងសាច់ខ្ចីម្នាក់ដឹកដៃចូលក្នុងបន្ទប់បាត់ទៅ។ លុះមួយសន្ទុះក្រោយមក ស្រីក្មេងដែលចូលទៅបម្រើសេវាផ្លូវភេទអោយជនរងគ្រោះ ស្រាប់តែស្ទុះរត់ចេញពីបន្ទប់ទាំងភ័យស្លន់ស្លោ និងបានស្រែកឆោឡោថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ធ្វើអោយកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះបានមកធ្វើការសំណង់នៅភ្នំពេញយូរហើយ ហើយយូរៗម្តងទើបបានត្រឡប់ទៅបានទៅផ្ទះជួបមុខប្រពន្ធកូនម្តង ហេតុនេះហើយ ទើបជនរងគ្រោះចេះតែជូរមាត់ រហូតដល់ឆ្លៀតទៅរកស្រីក្មេង ដើម្បីសម្រន់តណ្ហា។ លុះបានប៉ះស្រីក្មេងសាច់ខ្ចី ក៏ប្រឹងឆីទាំងកម្លាំងមិនដល់ ទើបបណ្តាលស្លាប់លើបង្គងបែបនេះទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ មកពិនិត្យមើល ទើបដឹងថា ជនរងគ្រោះពិត ជាស្លាប់ដោយសារគាំងបេះដូង រឺហៅថាស្លាប់លើបង្គង ប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចឱ្យរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES