Friday, January 16, 2026
Homeសង្គម និងជីវិតអកុសលម្ល៉េះ! ជិះម៉ូតូកាត់ភ្លៀង រន្ទះបាញ់ស្លាប់

អកុសលម្ល៉េះ! ជិះម៉ូតូកាត់ភ្លៀង រន្ទះបាញ់ស្លាប់

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានជិះម៉ូតូតាមដងផ្លូវតែម្នាក់ឯង ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែជួបគ្រោះអកុសល ត្រូវរន្ទះបាញ់ប្រហារ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចអន្លង់តាអី ភូមិបន្ទាយ ស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង។

ស្ត្រីរងគ្រោះ ដែលជិះម៉ូតូកាត់ភ្លៀង ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ មានឈ្មោះរ៉េត សំអាត ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រខាងលើ មានភ្លៀងមួយមេធំ បានបង្អុរធ្លាក់ចុះមក លាយឡំដោយផ្លេកបន្ទោរ និងផ្គររន្ទះទៀតផង។ លុះបន្តិចក្រោយមក ស្រាប់តែគេឃើញស្ត្រីរងគ្រោះ បានជិះម៉ូតូតាមដងផ្លូវកាត់ភ្លៀងតែម្នាក់ឯង លុះមកដល់ទីតាំងកើតហេតុ ក៏កើតមានបាតុភូតធម្មជាតិ រន្ទះបាញ់ចំស្ត្រីរងគ្រោះ បណ្តាលឱ្យដួលម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែនោះ បាននាំគ្នាជួយធ្វើចលនាសង្គ្រោះស្ត្រីរងគ្រោះដែរ តែអកុសលស្ត្រីរងគ្រោះ បានបាត់បង់ជីវិតបាត់ទៅហើយ៕

RELATED ARTICLES