Friday, March 29, 2024
Homeព័ត៌មានជាតិគុំគេ​​ជេរ​​ប្រពន្ធ ល្បួង​​ផឹក​​ស្រា​ស្រវឹង ព្រួត​វាយ​សម្លាប់

គុំគេ​​ជេរ​​ប្រពន្ធ ល្បួង​​ផឹក​​ស្រា​ស្រវឹង ព្រួត​វាយ​សម្លាប់

ខេត្តត្បូងឃ្មុំ ៖ បុរសចំនួន៣នាក់ បាន ល្បួងបុរសម្នាក់ដែលរួមការងារជាមួយគ្នា ឱ្យ ផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹងជោក រួចក៏ ព្រួតគ្នាវាយសម្លាប់ជនរងគ្រោះ ដោយសារគុំ នឹងជនរងគ្រោះបានជេរបញ្ចោរប្រមាថទៅ លើប្រពន្ធរបស់ជនសង្ស័យ កាលពីប៉ុន្មានម៉ោង មុនពេលកើតហេតុ។
ករណីល្បួងបុរសម្នាក់ឱ្យផឹកស្រាស្រវឹង រួចព្រួតគ្នាវាយសម្លាប់ ស្រាយគំនុំជេរប្រពន្ធនេះ បានកើតមានឡើង កាលពីវេលាម៉ោង៧និង- ៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឡឥដ្ឋរបស់ឈ្មោះហេង សំបូ ហៅលីម នៅក្នុងភូមិវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ។

IMG-20160818-WA0020
ជនរងគ្រោះដែលត្រូវក្រុមឃាតករព្រួត វាយសម្លាប់ មានឈ្មោះណំ លឹមហុង អាយុ- ៣៩ឆ្នាំ មុខរបរជាកម្មករឡឥដ្ឋ និងមានលំនៅ ក្នុងភូមិទួលរកាឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានចំនួន២នាក់ រួមមាន ទី១- ឈ្មោះលី យ៉ាស់យ៉ា អាយុ២៦ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងទី២-ឈ្មោះនូ សុផាត អាយុ ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិ- យាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹង ថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ គេ ឃើញជនរងគ្រោះនិងក្រុមជនសង្ស័យចំនួន ៣នាក់ បាននាំគ្នាផឹកស៊ីជុំគ្នានៅចំណុចកើត ហេតុខាងលើ ស្រាប់តែមកដល់វេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃដដែល ក៏កើតមានការ ភ្ញាក់ផ្អើលថា ជនរងគ្រោះត្រូវគេវាយស្លាប់ បាត់ទៅហើយ។ ចំណែកជនសង្ស័យទាំង៣នាក់ ដែលផឹកស៊ីជុំគ្នា បានរត់គេចខ្លួនបាត់អស់ ហើយ ភ្លាមនោះប្រជាពលរដ្ឋក៏ប្រញាប់រាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
លោកវរសេនីយ៍ត្រីឡុង សារិន អធិការ- រងនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ក្រោយពី ទទួលបានសេចក្តីរាយការណ៍ថា មានករណី ឃាតកម្មខាងលើភ្លាម សមត្ថកិច្ចបានចុះធ្វើការ ស្រាវជ្រាវដល់ទីតាំងកើតហេតុ រហូតកំណត់ មុខសញ្ញាជនសង្ស័យ និងឈានដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាំមក អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាក សួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ពួកខ្លួនពិតជាបានព្រួតគ្នាវាយ សម្លាប់ជនរងគ្រោះប្រាកដមែន មូលហេតុក៏-ព្រោះតែមានគំនុំនឹងជនរងគ្រោះដែលបានជេរ បញ្ចោរប្រមាថប្រពន្ធរបស់ជនសង្ស័យឈ្មោះ នូ សុផាត ទើបធ្វើឱ្យជនសង្ស័យគុំគួន រួចក៏ ល្បួងហៅជនរងគ្រោះឱ្យមកផឹកស៊ីជាមួយរហូត ដល់ស្រវឹងជោក ក៏ព្រួតគ្នាវាយសម្លាប់ដើម្បី ស្រាយគំនំុំតែម្តង។
ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថ-កិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជន សង្ស័យទាំង២នាក់ខាងលើ ទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយ ឡែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់”
សុភ័ណ្ឌ

RELATED ARTICLES