Tuesday, April 23, 2024
Homeព័ត៌មានជាតិសែន​ក្បាល​ទឹក​ផឹក​ប៉ះ​ស្រា​កាច ប្អូន​ប្រើ​ដៃ បង​ប្រើ​ពូថៅ

សែន​ក្បាល​ទឹក​ផឹក​ប៉ះ​ស្រា​កាច ប្អូន​ប្រើ​ដៃ បង​ប្រើ​ពូថៅ

ខេត្តឧត្តរមានជ័យ ៖ បុរស២នាក់បងប្អូន បង្កើត បានជួបជុំគ្នាផឹកស៊ីថ្ងៃសែនក្បាលទឹក លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក ប្អូនប្រុសបាន រករឿងអុកឡុកពេញផ្ទះ។ ឃើញបែបនេះបុរស ជាបងក៏ចូលឃាត់ ស្រាប់តែប្អូនប្រុសផ្ទុះកំហឹង ក៏ស្ទុះមកយារដៃរកវាយ ទើបបងប្រុសដែល កំពុងកាន់ពូថៅជាប់ដៃ បានលើកពូថៅរងបណ្តាល ឱ្យប៉ះចំថ្ងាសប្អូនប្រុស រយះចេញឈាមហូរ ស្រោចខ្លួន។
ករណីបងប្អូនបង្កើតផឹកស៊ីស្រវឹងផ្ទុះជម្លោះ រហូតឈានដល់ប្រើអំពើហិង្សានោះ បានកើត មានឡើង កាលពីវេលាម៉ោង៦និង៥០នាទី ព្រលប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពិល។
ជនរងគ្រោះដែលរងរបួសរយះថ្ងាសនោះ មានឈ្មោះសេង ម៉េង អាយុ២៣ឆ្នាំ។ ចំណែក ជនបង្កហេតុមានឈ្មោះសេង គឹមអ៊ី អាយុ ៣៣ឆ្នាំ។ ជនរងគ្រោះ និងជនបង្កហេតុ ត្រូវជា បងប្អូនបង្កើតនឹងគ្នារស់នៅភូមិ-ឃុំកើតហេតុ ខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញបងប្អូន ប្រុសទាំង២នាក់ខាងលើ បានជួបជុំគ្នាផឹកស៊ី យ៉ាងសប្បាយក្អាកក្អាយ បន្ទាប់ពីនៅក្នុងផ្ទះ មានរៀបចំពិធីសែនក្បាលទឹករួចមក។ លុះ ក្រោយពេលផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនរងគ្រោះជាប្អូនប្រុស ស្រាប់តែចេញចរិត កោងកាចរករឿងអុកឡុកពេញក្នុងផ្ទះ។ ឃើញ បែបនេះ ជនបង្កហេតុជាបងប្រុសដែលកំពុង ស្រវឹងជោកដូចគ្នា ក៏ចូលមកឃាត់ ដោយក្នុង ដៃមានកាន់ពូថៅមួយផង ទុកគ្រាន់គំរាមប្អូន ប្រុសកុំឱ្យធ្វើអ្វីហួសហេតុពេក។ ស្រាប់តែភ្លាម នោះ ជនរងគ្រោះជាប្អូនកាន់តែច្រឡោតខឹង ក៏ស្ទុះមករកយារវាយបងប្រុសថែមទៀត ទើប បុរសជាបងប្រុសបានលើកពូថៅរង បណ្តាល ប៉ះចំថ្ងាសរបស់ជនរងគ្រោះ រយះចេញឈាម ហូរស្រោចខ្លួនតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី ព្យាបាលរបួស និងត្រូវគ្រូពេទ្យដេរមុខរបួស ត្រង់ថ្ងាសខាងស្តាំចំនួន៣ថ្នេរ។ ចំណែកជនបង្ក- ហេតុជាបងប្រុស ត្រូវបានសមត្ថកិច្ចចុះចាប់ ឃាត់ខ្លួន យកទៅសាកសួរ។
យ៉ាងណាក្រុមគ្រួសារជនរងគ្រោះ បាន លើកឡើងថា ទាំងជនរងគ្រោះនិងជនបង្កហេតុ សុទ្ធតែស្រវឹងជោកដូចគ្នា ហើយជាបងប្អូន បង្កើតនឹងគ្នាទៀត។ ម៉្យាងមូលហេតុដែលនាំឱ្យ កើតមានរបួសនេះ គឺជារឿងអចេតនា ហេតុ-នេះពួកគាត់សម្រេចមិនធ្វើការប្តឹងផ្តល់ឡើយ ដោយគ្រាន់តែសុំឱ្យសមត្ថកិច្ចធ្វើការអប់រំប៉ុណ្ណោះ បានហើយ៕
ដោយ ៖ ឡុង

RELATED ARTICLES