លោក​កឹម សុខា អះអាង​ថា គោរព​ច្បាប់ តាម​គោល​ការណ៍​នីតិរដ្ឋ

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលមកទល់ពេលនេះ នៅតែបន្តសង្ងំលាក់ខ្លួន ក្នុងបន្ទប់ទីស្នាក់ការ កណ្តាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ បន្ទាប់ពីត្រូវបានតុលាការសម្រេច ចោទប្រកាន់ពីបទល្មើសជាក់ស្តែង “បដិសេធក្នុង ការចូលខ្លួន” នោះ បានអះអាងថា លោកជាអ្នក គោរពច្បាប់តាមគោលការណ៍នីតិរដ្ឋពិតប្រាកដ។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានបើកសិក្ខាសាលា ស្តីពី “ច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍” ដែលមានចូលរួមពីគណៈកម្មាធិការប្រតិបត្តិ គណបក្ស ទាំង២៥រាជធានី-ខេត្ត ក្រោមអធិប- តីភាពលោកកឹម សុខា ប្រធានស្តីទី។
លោកកឹម សុខា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក ទាក់ទងនឹងការថ្លែងនៅ ក្នុងសិក្ខាសាលានោះថា “យើងមិនរើសអើង តែ យើងការពារសិទ្ធិសម្រេចជោគវាសនាដោយ ខ្លួនយើង។ ខ្ញុំសូមជម្រាបថា គោលបំណងដែល គណបក្សសង្គ្រោះជាតិ ធ្វើសិក្ខាសាលា ស្តីពី “ច្បាប់សញ្ជាតិ” និង “ច្បាប់អន្តោប្រវេសន៍” ថ្ងៃ នេះ ព្រោះយើងចង់ឱ្យការបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់នៃជោគវាសនា ប្រទេសជាតិ និងប្រជាពលរដ្ឋយើង។ យើង មិនមែនជាអ្នកជ្រុលនិយម ប៉ុន្តែយើងជាអ្នក ស្រលាញ់ជាតិ។ យើងមិនមែនជាអ្នករើសអើង និងក៏មិនមែនជាអ្នកប្រើអំពើហិង្សាដែរ។ ដូច្នេះ យើងជាអ្នកគោរពច្បាប់តាមគោលការណ៍នីតិរដ្ឋ ពិតប្រាកដ” ។
ដោយឡែក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លោកកឹម សុខា បានសរសេរក្នុង ហ្វេកប៊ុករបស់លោកថា “រសៀលថ្ងៃពុធ ទី- ១៧ ខែសីហា ឆ្នាំ២០១៦ ខ្ញុំបានដឹកនាំអង្គ-ប្រជុំ ក្រុមសមាជិកសភាគណបក្សសង្គ្រាះជាតិ នៅទីស្នាក់ការកណ្តាលគណបក្ស អំពីផែនការ របស់សមាជិកសភា ត្រូវចូលរួមក្នុងវេទិកា នយោបាយនៅទីស្នាក់ការកណ្តាលគណបក្ស ប្រចាំសប្តាហ៍ ដែលមានប្រធានបទដូចតទៅ ៖
-ថ្ងៃចន្ទ ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសេរីភាព
-ថ្ងៃពុធ នយោបាយវិមជ្ឈការ
-ថ្ងៃសុក្រ ដំណើរការបោះឆ្នោត…៕
ដោយ ៖ កុលបុត្រ