Friday, April 26, 2024
Homeព័ត៌មានជាតិសាហាវ​ណាស់​ ​! ​​វាយ​​សម្លាប់​​រួច​​ដាក់​​​​ច្រវាក់​​​​ជើង​​​​ ​​​បោះ​​​សព​​​​ទម្លាក់​​​​ទឹក​​​​​​

សាហាវ​ណាស់​ ​! ​​វាយ​​សម្លាប់​​រួច​​ដាក់​​​​ច្រវាក់​​​​ជើង​​​​ ​​​បោះ​​​សព​​​​ទម្លាក់​​​​ទឹក​​​​​​

ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់ មានអាយុជាង៣០ឆ្នាំ មានសភាពហើមស្អុយអណ្តែតទឹកដោយកជើងទាំងពីរជាប់ច្រវាក់ចាក់មេសោ២ជាន់ឯណោះ ដោយគេសង្ស័យថា ជាអំពើឃាតកម្មនៅលើដងខ្លួនមានស្នាមច្របាច់ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា នៅមាត់ទន្លេសាបត្រើយខាងកើត ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ក្រុមទី១ ភូមិព្រែកតាគុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

សពបុរសអណ្តែតទឹកមិនស្គាល់អត្តសញ្ញាណទេមានអាយុជាង៣០ឆ្នាំ ស្លៀកពាក់ខោខូវប៊យជើងខ្លី ពណ៍ខ្មៅ ពាក់អាវយឺតដៃខ្លីពណ៍លឿង នៅកជើងទាំង២ មានច្រវាក់ដែកពាត់ចងកជើងចាក់សោ២ជាន់ ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសអណ្តែតទឹកទន្លេខាងលើនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញមានសភាពហើមស្អុយទៅហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យ និងបានលើកយកទៅតម្កល់ទុកនៅក្នុងវត្តមង្គលស្ថាវ័ន្ន ហៅវត្តព្រែកតាគង់ ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាគង់ ខណ្ឌជ្រោយចង្វា ដើម្បីធ្វើកោសល្យវិច័យ និងរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

fvfshgfsd
ជើងជនរងគ្រោះ ជាប់ច្រវ៉ាក់

ក្រោយពេលដែលសមត្ថកិច្ចបានធ្វើកោសវិច្ឆ័យរួចមក បានប្រាប់ថា សពបុរសខាងលើ គឺស្លាប់ដោយសារតែអំពើឃាតកម្ម សង្ស័យថាជនដៃដល់រៀបចំគម្រោងសម្លាប់រួចយកមកបោះចោលនៅក្នុងទន្លេនេះតែម្តង មិនមែនជាករណីលង់ទឹកស្លាប់ទេ ព្រោះនៅជាប់កជើង ទាំងពីរមានច្រវាក់ចាក់សោពីរជាន់ ។

ជុំវិញការស្លាប់ខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត ដោយសារតែសពមិនទាន់ស្គាល់អត្តសញ្ញាណ ៕

កែវ ឈីម

 

RELATED ARTICLES