Monday, January 20, 2025
Homeសង្គម និងជីវិតប្រពន្ធរត់ចោល ប្តីចាក់សាំងដុតខ្លួនទាំងរស់

ប្រពន្ធរត់ចោល ប្តីចាក់សាំងដុតខ្លួនទាំងរស់

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធរត់ចោល ទុកឱ្យខ្លួនរស់នៅកណ្តោចកណ្តែង តែម្នាក់ឯង ក៏បែកគំនិតគិតខ្លីយកសាំង មកចាក់ស្រោចដុតសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចបំណងឡើយ ដោយសារបានអ្នកជិតខាង ប្រទះឃើញជួយពន្លត់ទាន់ពេល និងទាក់ទងហៅរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់។

ករណីប្តីខូចចិត្តប្រពន្ធរត់ចោល ក៏ដាច់ចិត្តចាក់សាំងដុតសម្លាប់ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង១៥ នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ជ័យ។

បុរសដែលប៉ុនប៉ងគិតខ្លីចាក់សាំងដុតខ្លួន ព្រោះតែតូចចិត្តរឿងប្រពន្ធរត់ចោលនេះ មានឈ្មោះព្រំ ដាវិន អាយុអាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា តាមពិតបុរសរងគ្រោះខាងលើនេះ ធ្លាប់មានប្រពន្ធនឹងគេដែរ ប៉ុន្តែដោយសារកន្លងមក ស្ត្រីជាប្រពន្ធអត់ទ្រាំងនឹងប្តី (ជនរងគ្រោះ) ដែលជាមនុស្សមិនមានការងារធ្វើ លង់ខ្លួននឹងគ្រឿងញៀន គ្រឿងស្រវឹងមិនស្វាង អង្វរក ហាមឃាត់យ៉ាងណាក៏មិនស្តាប់ និងចេះតែឧស្សាហ៍រករឿងខ្លាំងពេក ទើបស្ត្រីជាប្រពន្ធរូបនោះលែងអាចទ្រាំទ្ររួមរស់នឹងប្តីរូបនេះតទៅទៀតបាន ក៏បានរត់ចោលបាត់ទៅ។

ប្រភពដដែលបន្តថា តាំងពីប្រពន្ធរត់ចោលបាត់ទៅ បុរសរងគ្រោះខាងលើ ក៏ចាប់ផ្តើមខូចចិត្ត ដើរផឹកស៊ីស្រវឹងអួទីនួជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ នៅសុខៗជនរងគ្រោះ ក៏បានយកដបសាំងមកចាក់ស្រោចខ្លួន បន្ទាប់មកក៏បានយកដែកកេះដុតខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យជនរងគ្រោះឆេះក្តៅខ្លាំងពេក ក៏ប្រកាច់វក់វីគួរឱ្យសង្វេគបំផុត។ ខណៈនោះ ពួកគាត់ដែលជាអ្នកជិតខាងបានឃើញ ក៏នាំគ្នាជួយពន្លត់រហូតភ្លើងរលត់ទៅវិញ ប៉ុន្តែខ្លួនប្រាណបុរសនោះត្រូវភ្លើងឆេះខ្លោចរលួយរលេសរងរបួសធ្ងន់ធ្ងរទៅហើយ៕

RELATED ARTICLES