Monday, January 20, 2025
Homeសង្គម និងជីវិតទំនាស់ពាក្យសម្តី ប្អូនប្រុសវ៉ៃបងថ្លៃបែកមាត់

ទំនាស់ពាក្យសម្តី ប្អូនប្រុសវ៉ៃបងថ្លៃបែកមាត់

ភ្នំពេញ ៖ បុរស២នាក់ជាបងប្អូនថ្លៃនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីប្អូនថ្លៃទប់កំហឹងមិនបាន ក៏ស្ទុះទៅដាល់ វាយទាត់ធាក់បងថ្លៃ បណ្តាលឱ្យបែកបបូរមាត់ និងរបួសឈឺពេញខ្លួនយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះលេខ៩២ ផ្លូវ១៩៧៨ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនបង្កហេតុ ដែលវាយបងថ្លៃរបស់ខ្លួនបណ្តាលឱ្យបែកមាត់ មានឈ្មោះចាន់ ហូរ អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះមានឈ្មោះយ៉ន ស៊ីនួន អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (របួសបែកបបូរមាត់ ឈឺពេញដើមទ្រូង និងខ្លួន)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្ក ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា មិនដឹងជាមានទំនាស់នឹងគ្នាពីរឿងអ្វី ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតដល់ក្រោយមក ភាគីប្អូនថ្លៃ ទប់កំហឹងមិនបាន ក៏ស្ទុះទៅដាល់ វាយ ទាត់ធាក់ទៅលើជនរងគ្រោះជាបងថ្លៃ បណ្តាលឱ្យបែកមាត់ និងឈឺពេញដើមទ្រូង ព្រមទាំងខ្លួនប្រាណ៕

RELATED ARTICLES