Friday, January 16, 2026
Homeសង្គម និងជីវិតដឹកឈើចុះទួល អនិច្ចាដួលម៉ូតូសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ដឹកឈើចុះទួល អនិច្ចាដួលម៉ូតូសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានជិះម៉ូតូដឹកឈើមួយដុំធំ ចុះចំណោត ប៉ុន្តែដោយសារចំណោតនោះចោតខ្លាំងពេក ចំណែកឈើក៏ធ្ងន់ ទើបធ្វើឱ្យម៉ូតូដាច់លេខ ជ្រុលល្បឿនដួលម៉ូតូូ ធ្វើឱ្យឈើសង្កត់លើអ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរត្រកួន ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា។

 

បុរសរងគ្រោះ ដែលត្រូវឈើសង្កត់ពីលើស្លាប់ មានឈ្មោះស៊្រីន គោ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិតាមអឹម ឃុំជាំតាអឹម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូដឹកឈើដ៏ធ្ងន់មួយួដុំ ចុះចំណោតអូរត្រកួន លុះដោយសារឈើលើម៉ូតូធ្ងន់ពេក រីឯទួលក៏ចោតខ្ពស់ ទើបធ្វើឱ្យម៉ូតូដាច់លេខ បណ្តាលឱ្យរេចង្កូតដួល និងធ្វើឱ្យឈើលើម៉ូតូ បានសង្កត់ជនរងគ្រោះជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES