Monday, January 20, 2025
Homeសង្គម និងជីវិតខ្វះកន្លែងឬ! បែរជាមកអង្គុយលើផ្លូវដែក រថភ្លើងកិនស្លាប់

ខ្វះកន្លែងឬ! បែរជាមកអង្គុយលើផ្លូវដែក រថភ្លើងកិនស្លាប់

ភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ តែងដើរមកអង្គុយលេងនៅលើផ្លូវដែកជារៀងរាល់ថ្ងៃ ទោះជាមានប្រជាពលរដ្ឋនិយាយប្រាប់ ហាមឃាត់កុំឱ្យធ្វើបែបនេះ ព្រោះខ្លាចគ្រោះថ្នាក់យ៉ាងណា ក៏មិនព្រមស្តាប់ ទីបំផុត ខណៈដែលកំពុងអង្គុយបណ្តែតអារម្មណ៍លើផ្លូវដែក ក៏ត្រូវរថភ្លើង មួយខ្សែបើកឆ្លងកាត់ កិនបណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់។

ហេតុការណ៍រថភ្លើងកិនបុរសអនាថាស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវដែកមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសរងគ្រោះដែលត្រូវរថភ្លើងកិនស្លាប់ខាងលើ មិនត្រូវបានស្គាល់អត្តញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុប្រមាណជាង៥០ឆ្នាំ និងជាមនុស្សអនាថា គ្មានសាច់ញាតិ តែងដើរតែលតោលក្នុងភូមិសាស្ត្រខាងលើជារៀងរាល់ថ្ងៃ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេតែសង្កេតឃើញបុរសរងគ្រោះ ខាងលើ ដើរតាមផ្លូវរថភ្លើង និងអង្គុយលើផ្លូវដែកជារៀងរាល់ថ្ងៃ ដោយមិនដឹងជាទីស្នាក់អាស្រ័យនៅឯណាទេ។ កន្លងមកនៅពេលឃើញជនរងគ្រោះអង្គុយលើផ្លូវដែកបែបនេះ ក៏ធ្លាប់មានប្រជាពលរដ្ឋជួយប្រាប់ និងហាមកុំឱ្យជនរងគ្រោះមកអង្គុយនៅទីនេះអី ព្រោះថា ផ្លូវដែកពេលនេះ តែងមានរថភ្លើងឆ្លងកាត់ទៅមកជាប្រចាំ ហេតុនេះខ្លាចកើតមានគ្រោះថ្នាក់អ្វីមួយជាយថាហេតុ ប៉ុន្តែទោះជានិយាយប្រាប់យ៉ាងណា ក៏ជនរង គ្រោះ មិនព្រមស្តាប់ និងចេះតែមកអង្គុយលេង និងដើរលើផ្លូវដែក ជារៀងរាល់ថ្ងៃ៕

RELATED ARTICLES