Thursday, September 19, 2024
Homeព័ត៌មានជាតិហៅ​ក្មេង​ស្រូីមើលរឿងសិចតាមទូរស័ព្ទដៃ ផ្ទុះតណ្ហារំលោភរួច​គំរាម​សម្លាប់​

ហៅ​ក្មេង​ស្រូីមើលរឿងសិចតាមទូរស័ព្ទដៃ ផ្ទុះតណ្ហារំលោភរួច​គំរាម​សម្លាប់​

ភ្នំពេញ៖ កម្មករលក់គ្រឿងបន្លាស់រថយន្ត ល្បួងក្មួយស្រីថៅកែអាយុ១២ មើលរឿងសិចក្នុង ទូរស័ព្ទដៃហើយចាប់រំលោភបានសម្រេចជាច្រើនដង ហើយមិនឲ្យស្រែកនិងប្រាប់នរណា ដោយគំរាមសម្លាប់បំបិទមាត់ ត្រូវបានឃាត់ខ្លួនជនល្មើលកាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃទី១៨ ខែសីហា នៅផ្ទះអ៊ំស្រីផ្លូវ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនល្មើសមានឈ្មោះ ថន ធារ៉ា ហៅធា អាយុ១៨ឆ្នាំ មុខរបរកម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះកើតហេតុខាងលើ ចំណែកក្មេងស្រីរងគ្រោះ  មានឈ្មោះ ប៉ិច សុជាតា អាយុ១២ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះកន្លែងកើតហេតុជាមួយគ្នា ត្រូវជាក្មួយរបស់ថៅកែលក់ គ្រឿងបន្លាស់រថយន្ត ។

ប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកជនល្មើសនិងជនរងគ្រោះស្នាក់នៅផ្ទះជាមួយគ្នា ហើយមិនមានអ្នកណាចាប់អារម្មណ៍ទេ កាលពីខែមិថុនា ឆ្នាំ២០១៦ ជនល្មើសបានយកទូរសព្ទ័ស្មាតហ្វូនភ្ជាប់អ៊ីនធើរណេតចាក់រឿងសិចឲ្យក្មេងស្រីរងគ្រោះមើល រួចហើយបបួលលួងលោមរំលោភបានសម្រេចជាច្រើនដង តែក្មេងស្រីរងគ្រោះមិនហ៊ានប្រាប់អុំប្រុសអុំស្រីទេ ដោយសារតែក្មេងស្រីរងគ្រោះភ័យខ្លាចជនល្មើសគំរាមសម្លាប់បំបិទមាត់ ទើបជនរងគ្រោះមិនហ៊ានស្រែកទេ សុខចិត្តដេកយំទាំងឈឺចាប់រហូតមក ។

ប្រភពដដែលបន្តទៀតថា កាលពីថ្ងៃទី១៤ ខែសីហា កន្លងមកនេះ ក្មេងស្រីរងគ្រោះបាន ទៅលេងផ្ទះបងស្រីហើយបាននិយាយរឿងប្រាប់បងស្រីឲ្យដឹងរឿងជនល្មើសចាប់រំលោភ ទើបនៅថ្ងៃទី១៨ ខែសីហា បងស្រីបានទៅប្រាប់អុំប្រុសអុំស្រីឲ្យដឹងថាក្មេងស្រីរងគ្រោះត្រូវ ជនល្មើសចាប់រំលោភបានសម្រេចជាច្រើនដង តែនាងមិនហ៊ានប្រាប់ខ្លាចជនល្មើសសម្លាប់ចោល ។

បន្ទាប់ពីអុំប្រុសអុំស្រីជាថៅកែលក់គ្រឿងបន្លាស់រថយន្តដឹងរឿងហើយបាននាំក្មួយស្រីទៅ ដាក់ពាក្យបណ្តឹង សមត្ថកិច្ចបានទៅឃាត់ខ្លួនជនល្មើសយកមកសួរនាំនៅប៉ុស្តិ៍ទួលសង្កែ ទើបជនសង្ស័យបានសារភាពខ្លួនពិតជាបានថាខ្លួនពិតជាបានធ្វើបែបនេះពិប្រាកដមែន។

ជុំវិញករណីខាងលើនេះសមត្ថកិច្ចមានការលាក់លៀមមិនបានផ្តល់ព័ត៌មានឲ្យបានច្បាស់ លាស់ទេ ដោយប្រាប់ថាថ្នាក់លើអត់ផ្តល់ឲ្យ ។ បច្ចុប្បន្នជនល្មើសបាននឹងកំពុងឃុំខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការតាមផ្លូវច្បាប់៕

កែវ  ឈីម

 

RELATED ARTICLES