ភ្នំពេញ ៖ ស្ត្រីជាអាណិកជនខ្មែរ រស់នៅប្រទេសបារាំងម្នាក់ បានដាច់ចិត្តទម្លាយនូវរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ដែលបានរៀបការប៉ះចំ ប្តីជាមនុស្សបោកប្រាស់ បោកបញ្ឆោតរៀបការជាមួយគ្នា គ្រាន់តែដើម្បីចង់ឱ្យជួយធានារូបគេចេញទៅរស់នៅស្រុកបារាំង គេចពីបំណុល លុះទៅដល់ រួមរស់ជាមួយប្រពន្ធបានតែ៤ខែ ក៏ចុះចោលផ្ទះបាត់ និងថែមទាំងបានធ្វើទុក្ខបុកម្នេញ ដើរនិយាយបង្ខូចកេរ្តិ៍ឈ្មោះប្រពន្ធសព្វបែបយ៉ាង។
ស្ត្រីជាប្រពន្ធខាងលើ មានឈ្មោះស្រាង ផាណែត និងមានគណនីហ្វេសប៊ុកឈ្មោះ Maely Sreang ជាអាណិកជនខ្មែរ រស់នៅប្រទេសបារាំង សព្វថ្ងៃកំពុងរស់នៅប្រទេសបារាំង។ ចំណែកបុរសជាប្តី មានឈ្មោះអ៊ីង រក្សា មានគណនីហ្វេសប៊ុកឈ្មោះ Ing Raksa សព្វថ្ងៃកំពុងរស់នៅប្រទេសបារាំងដូចគ្នា។
ស្ត្រីជាប្រពន្ធដែលមានគណនីហ្វេសប៊ុក Maely Sreang កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះសារមួយរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនថា “សូមជំរាបសួរដល់បងប្អូន ក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ នាងខ្ញុំ ឈ្មោះស្រាង ផាណែត សព្វនាងខ្ញុំរស់នៅប្រទេសបារាំង នាងខ្ញុំមានបញ្ហាចង់ឱ្យបងប្អូនជួយ Share រកមុខបុរសដែលជាជនបោកប្រាស់ មានឈ្មោះអ៊ីង រក្សា ហ្វេសប៊ុកឈ្មោះ Raksa lng ពីមុន បុរសម្នាក់នេះធ្វើការនៅសៀមរាប និងស្រុកកំណើតនៅភ្នំស្រុក នៅឆ្នាំ២០១៦ នាងខ្ញុំបានចុះពីប្រទេសបារាំង ទៅរៀបអាពាហ៍ពិពាហ៍ជាមួយជនបោកប្រាស់ម្នាក់នេះ បន្ទាប់មក នាងខ្ញុំ និងម្តាយជួយផ្ញើលុយ និងផ្គត់ផ្គង់ការសិក្សានៅភ្នំពេញ រៀនចប់ភាសាបារាំង និងជួយបង់លុយថ្លៃផ្ទះជួលនៅភ្នំពេញ នៅឆ្នាំ២០១៧ នាងខ្ញុំបានធ្វើការធានាជនបោកប្រាស់ម្នាក់នេះមក នៅប្រទេសបារាំង ដោយការទុកចិត្តគិតថា ជាប្តីប្រពន្ធនឹងគ្នា នាងខ្ញុំបើកកុងធានាគាររួមគ្នា គេបានបោកប្រាស់នាងខ្ញុំ ដកលុយក្នុងកុង ជនបោកប្រាស់នៅផ្ទះនាងខ្ញុំបួនខែ ហើយក៏ចុះចេញពីផ្ទះទៅខាងក្រៅ នាងខ្ញុំចាប់បានភ័ស្តុតាង ជនបោកប្រាស់ជំពាក់លុយអ្នកស្រុកខ្មែរ គំនិតរបស់គេដែលបោកប្រាស់ខ្ញុំឱ្យរាបអាពាហ៍ពិពាហ៍ និងធានាធ្វើសិទ្ធិរស់នៅប្រទេសបារាំង បានមួយឆ្នាំ នាងខ្ញុំបានដឹងគំនិតជនបោកប្រាស់ម្នាក់នេះ ពេលជនបោកប្រាស់ ចុះចេញពីផ្ទះនាង ថ្ងៃទី ២៧,១២,២០១៧ អស់រយៈពេល៧ខែហើយ ហើយដើរនិយាយបង្កាច់បង្ខូចឈ្មោះនាងខ្ញុំ ទូរស័ព្ទមករំខានខ្ញុំរកពេលធ្វើការមិនបាន តាមរករឿងតាមអុកឡុកគំរាមកំហែងខ្ញុំ និងកូនស្រីរបស់ខ្ញុំ និងបង្ខំឱ្យនាង ខ្ញុំធ្វើសិទ្ធិរស់នៅប្រទេសបារាំង បើមិនចឹងទេ គេមិនឱ្យនាងខ្ញុំ និងកូនស្រីរស់នៅបានសុខនោះទេ ព្រោះជនបោកប្រាស់ម្នាក់នេះផុតនៃការរស់នៅប្រទេសបារាំង នៅថ្ងៃទី០៤-០៨-២០១៨ បើបងប្អូនរស់នៅប្រទេសបារាំង បានដឹងពីកន្លែងរស់នៅជនបោកប្រាស់នេះ នៅកន្លែងណា សូមមេត្តាប្រាប់នាងខ្ញុំផង សូមអរគុណទុកជាមុន…”។
ស្ត្រីខាងលើ បានបន្ថែមថា “មានរឿងនឹងជិតមួយឆ្នាំ ខ្ញុំមិននិយាយ តែនេះខ្ញុំត្រូវនិយាយ ជនបោកប្រាស់នឹងវាដើរបង្កាច់បង្ខូចខ្ញុំតាមរក ខ្ញុំឱ្យធ្វើសិទ្ធិរស់នៅប្រទេសបារាំង ខ្ញុំមិនជួយធ្វើសិទ្ធិរស់នៅ ពីព្រោះវាបោកខ្ញុំយូរហើយ ខ្ញុំមិនឱ្យវាបោកតទៅទៀតទេ…”។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ មិន ទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕