Friday, March 29, 2024
Homeសន្ដិសុខសង្គមមនុស្ស​១​ក្រុម ជិះ​​ពោង​​កម្សាន្ដ​​លើ​​សមុទ្រ​​ ទឹក​​គួច​​លិច​​ពោង​​ លង់​ស្លាប់​ម្នាក់ ​​

មនុស្ស​១​ក្រុម ជិះ​​ពោង​​កម្សាន្ដ​​លើ​​សមុទ្រ​​ ទឹក​​គួច​​លិច​​ពោង​​ លង់​ស្លាប់​ម្នាក់ ​​

ខេត្ដកំពង់សោម៖ នៅមុននេះបន្ដិច ! មានហេតុការណ៍ទឹកសមុទ្រគួចពន្លិចពោងដឹកភ្ញៀវជាង១០នាក់ ជិះពោងលេងកម្សាន្ដ តាមផ្ទៃទឹកសមុទ្រ បណ្ដាលឲ្យមានអ្នកលង់ទឹកស្លាប់ម្នាក់ និងជួយសង្រ្គោះទាន់ជាច្រើននាក់ ។ ហេតុកាេណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅឆ្នេរអូរឈេីទាល ក្រុងកំពង់សោម ។

sdfdfsdsd
មិត្ដភ័ក្ដិ និងអ្នកទៅកម្សាន្ដ កំពុងជួយសង្រ្គោះបឋម

ប្រភពព័ត៌មានពីភ្នាក់ងារនគរធំ ប្រចាំនៅទីនោះបានឲ្យដឹងថា ក្រោយមានហេតុការណ៍នេះ ក្រុមសង្រ្គោះ និងអ្នកជិះម៉ូតូទឹក បានចេញទៅជួយសង្រ្គោះភ្លាមៗ តែជាអកុសលជនរងគ្រោះម្នាក់ មានសភាពធ្ងន់ធ្ងរជាងគេ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតាមផ្លូវ បាត់ទៅហើយ ។

xzfcdsf

ប្រភពដដែលបន្ដថា ក្រុមជនរងគ្រោះទាំងអស់ ជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលមកកម្សាន្ដជាលក្ខណៈក្រុមគ្រួសារ ពេលថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំដឹកបញ្ចូនទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ។

គួរបញ្ជាក់ផងដែរថា នេះជាករណីទី១ ហើយ ដែលមានទឹកគួចលើផ្ទៃសមុទ្រ បង្កឲ្យមានមនុស្សស្លាប់បែបនេះ ។ អាជ្ញាធរខេត្ដ ក៏បានអំពាវនាវឲ្យបងប្អូនជាភ្ញៀវដែលមកកម្សាន្ដនៅសមុទ្រ រដូវវស្សានេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងជួបហេតុការណ៍អកុសលបែបនេះ ៕

fdsfdsfsdf

RELATED ARTICLES